លោក សម រង្ស៊ី ទទួលការស្វាគមន៍ពីប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ (រូបថតពី៖ បណ្តាញសង្គម)
លោក សម រង្ស៊ី បន្តជួប អ្នកគាំទ្រ នៅខេត្តព្រះសីហនុ
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃសៅរ៍ ទី15 ខែកុម្ភៈ ឆ្នាំ2014
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃសៅរ៍នេះ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ដើម្បីស្វែងរកការគាំទ្រ បន្ថែមទៀត បន្ទាប់ពី លោក បំពេញទស្សនៈកិច្ច នៅបរទេស មួយរយៈមក។
ការចុះសួរសុខទុក្ខនៅតាមបណ្តាលខេត្តនេះ បន្ទាប់ពីរូបលោក ត្រឡប់មកពីបរទេសវិញ ក្នុងស្វែករកការគាំទ្រពីសហគមន៍អន្តរជាតិ ហើយលោកសង្ឃឹមថា ភាពជាប់គាំងនយោបាយនៅកម្ពុជា នឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោក សម រង្ស៊ី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ អាជីវករនៅផ្សារលើ និងផ្សារថ្មី នៅទីរួមខេត្តព្រះសីហនុ។
កន្លងមក ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានចុះជួបអ្នកគាំទ្រនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ព្រៃវែង កំពង់ចាមជាដើម។ ពេលនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានចោទថា អាជ្ញាធរបានរៀបចំកម្លាំងរំខានការជួបជុំអ្នកគាំទ្ររបស់ខ្លួន តែមន្ត្រីក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានលើកឡើងការដាក់កម្លាំងពេលនោះ ដើម្បីរក្សាសន្តិសុខជូនមេដឹកនាំគណបក្សប្រឆាំងតែប៉ុណ្ណោះ៕
No comments:
Post a Comment