Paris Peace Accords 23 Oct. 1991

Tuesday, February 18, 2014

គ្រួសារ​ នៅ​រតនគិរី​ អំពាវនាវ​ ឲ្យ​ជួយ​សង្គ្រោះ​ កូន​ស្រី​ ដែល​ត្រូវ​ គេ​ជួញ​ដូរ​ ទៅ​ប្រទេស​ចិន

គ្រួសារ​ នៅ​រតនគិរី​ អំពាវនាវ​ ឲ្យ​ជួយ​សង្គ្រោះ​ កូន​ស្រី​ ដែល​ត្រូវ​ គេ​ជួញ​ដូរ​ ទៅ​ប្រទេស​ចិន


ដោយ រដ្ឋា វិសាល / អាស៊ីសេរី | ១៨ កុម្ភៈ ២០១៤
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​កុម្ភៈ អំពាវនាវ​ សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ រាជ​រដ្ឋាភិបាល សង្គ្រោះ​នារី​ខ្មែរ​ មួយ​រូប ដែល​ត្រូវ​បាន​ ក្រុម​គ្រួសារ​ អះអាង​ ថា ត្រូវ​គេ​ជួញ​ដូរ​ទៅ​ប្រទេស​ចិន។
យោង​ពាក្យ​ប្ដឹង​របស់​ស្ត្រី​ឈ្មោះ ស៊ីម ឈុនអេង អាយុ ៣៥​ឆ្នាំ រស់​នៅ​ភូមិ​លឺឃន ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា កូន​ស្រី​គាត់​ឈ្មោះ ឈុន ណាវី អាយុ ២៤​ឆ្នាំ បាន​បាត់​ខ្លួន​ពី​ផ្ទះ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៣ រហូត​មក​ទល់​នឹង​ខែ​មករា ឆ្នាំ​២០១៤ ទើប​នាង​ទូរស័ព្ទ (+៨៦១ ៤៧៩ ៧៨៣ ២១៦៥) មក​ម្តាយ​បញ្ជាក់​ថា នាង​ត្រូវ​បាន​មេ​ខ្យល់​ពីរ​នាក់ បោកប្រាស់​ទៅ​លក់​ឲ្យ​បុរស​ជនជាតិ​ចិន តម្លៃ ១០​ម៉ឺន​លុយ​ចិន។ បច្ចុប្បន្ន នាង​រស់​នៅ​ប្រទេស​ចិន ប៉ុន្តែ​មិន​ស្គាល់​អាសយដ្ឋាន និង​ត្រូវ​បុរស​ចិន វាយ​ធ្វើ​បាប​បង្ខំ​រួម​ភេទ ខណៈ​នាង​មាន​ជំងឺ​ទៀត​ផង។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ស្ត្រី​ជា​ម្តាយ​នារី​ឈ្មោះ ឈុន ណាវី បាន​ដាក់​ពាក្យ​ប្ដឹង​មក​សមាគម​សិទ្ធិ ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ ជួយ​ស្វែង​រក និង​រំដោះ​កូន​ស្រី​គាត់​ពី​ការ​ជួញ​ដូរ​នេះ​ផង៖ «គាត់​បាត់​ដំណឹង​កូន​ស្រី​ប្រហែល ៤​ខែ ទើប​បាន​ទទួល​ដំណឹង​ពី​កូន​ស្រី​តាម​រយៈ​ទូរស័ព្ទ។គាត់​បាន​បញ្ជាក់​ថា កូន​ស្រី​គាត់​រស់​នៅ​ប្រទេស​ចិន គេ​បង្ខាំង​មិន​ឲ្យ​មាន​សេរីភាព គេ​ធ្វើ​បាប​វាយ​ដំ​បង្ខាំង​ទុក បង្ខំ​រួម​ភេទ​នៅ​ពេល​មាន​ជំងឺ​ជាដើម។ យើង​បាន​អន្តរាគមន៍​ទៅ​ភ្នំពេញ​ភ្លាមៗ ដើម្បី​ទំនាក់ទំនង​ទៅ​ក្រសួង​ការ​បរទេស និង​ស្ថានទូត ក្នុង​នោះ​យើង​ក៏​មាន​លេខ​ទូរស័ព្ទ​ជន​រងគ្រោះ​ដែរ»
ជន​ពាក់ព័ន្ធ​ចោទ​ប្រកាន់​ក្នុង​រឿង​ជួញ​ដូរ​នារី​ឈ្មោះ ឈុន ណាវី មាន​ឈ្មោះ អែល ជា​មេការ​ដាំ​កៅស៊ូ​នៅ​ភូមិ​ឡែ ឃុំ​កិចុង និង​ស្ត្រី​ឈ្មោះ ល័ក្ខ ហៅ មុំ រស់​នៅ​ប្រទេស​ចិន៕



No comments:

Post a Comment