Paris Peace Accords 23 Oct. 1991

Friday, February 21, 2014

ថ្នាក់ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ លើក​បញ្ហា​ ជាប់​គាំង​នយោបាយ​ ប្រាប់​សមាជិក​ ព្រឹទ្ធសភា​ អាមេរិក​​

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រាប់ពីបញ្ហានយោបាយនៅកម្ពុជាដល់ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ (រូបថត៖ តាំង វីដា)

ថ្នាក់ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ លើក​បញ្ហា​ ជាប់​គាំង​នយោបាយ​ ប្រាប់​សមាជិក​ ព្រឹទ្ធសភា​ អាមេរិក​​


ដោយ៖​ តាំង​ វីដា​ / វីអូឌី | ថ្ងៃសុក្រ ទី21 ខែកុម្ភៈ ឆ្នាំ2014

ថ្នាក់ដឹកនាំ​ គណបក្ស​ សង្គ្រោះជាតិ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ជួបពិភាក្សា​ជាមួយ​សមាជិក​គណៈកម្មាធិកា​រ​វាយតម្លៃ​ថវិកា​ព្រឹទ្ធសភា​អាមេរិក ពី​បញ្ហា​ជាប់គាំង​នយោបាយ ការរំលោភ​សិទ្ធិមនុស្ស និង​សេរីភាព​ បញ្ចេញមតិ​។
​អ្នកនាំពាក្យ​ គណបក្ស​ សង្គ្រោះជាតិ លោក យ៉ែម បុញ្ញ​រិទ្ធ ឲ្យដឹងថា ជំនួប​ពិភាក្សា​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​បក្ស វេលាម៉ោង​ជាង ១០និង​៣០នាទី​ ព្រឹកនេះ រវាង​ ថ្នាក់ដឹកនាំ​ គណបក្ស​ សង្គ្រោះជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ មួយចំនួន  ជាមួយ​នឹង​ សមាជិកគណៈកម្មាធិការ​ វាយតម្លៃ​ថវិកា ព្រឹទ្ធសភា​អាមេរិក ៥​រូប ដឹកនាំ​ដោយ លោក Paul Crow សមាជិក​ព្រឹទ្ធសភា​អាមេរិក ទទួលបន្ទុក​ ផ្នែក​សហប្រតិបត្តិការ និង​ហិរញវត្ថុ​អាមេរិក​។
​លោក បន្តថាជំនួប​នេះ ផ្តោត​សំខាន់​លើ​បញ្ហា​ជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ការ​បំបិទ​សេរីភាព​បញ្ចេញមតិ ការប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​ជា​ដើម​៕



No comments:

Post a Comment