កិច្ចប្រជុំរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាមួយតំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី២ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៣។
គ.ជ.ប. រំឭក ដល់ គ្រប់បក្ស នយោបាយ ឲ្យត្រៀមឯកសារ បោះឆ្នោត ក្រុមប្រឹក្សា អាណត្តិទី២
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ២១ កុម្ភៈ ២០១៤
គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ បានរៀបចំកិច្ចប្រជុំ ជាមួយ តំណាងគណបក្ស នយោបាយ និងអង្គការ មិនមែនរដ្ឋាភិបាល ស្ដីពីដំណើរការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី២។
កិច្ចប្រជុំនៅព្រឹកនេះ បានផ្ដោតសំខាន់ទៅលើចំណុចចំនួន៣ រួមមាន ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះនៅគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត (គ.ធ/ខ.ប) ការចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតនៅទីស្ដីការ គ.ជ.ប និងការចុះឈ្មោះតំណាងគណបក្សនយោបាយនៅ គ.ធ/ខ.ប។
អ្នកស្រី ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប បានអំពាវនាវក្នុងកិច្ចប្រជុំដល់គ្រប់តំណាងគណបក្សនយោបាយ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ឲ្យត្រៀមលក្ខណៈ ឬឯកសារឲ្យបានគ្រប់ចំនួន ដើម្បីជំរុញឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី២ មានដំណើរការល្អ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានបន្ត...
No comments:
Post a Comment