លោកព្រំ សុខា និងលោក សុន ឆ័យ ពេលចេញពីជំនួបជាមួយបក្សកាន់អំណាច ក្នុងពេលកន្លងទៅ
Siv Channa/RFI
បក្ស កាន់អំណាច និងបក្ស ប្រឆាំង អាចជួបពិភាក្សាគ្នាម្តងទៀត នៅថ្ងៃ២៧ កុម្ភៈ
ដោយ ស៊ុន មេសា / RFI | ២៣ កុម្ភៈ ២០១៤
ជំនួបជំហានទី២ រវាង គណបក្ស កាន់អំណាច និងគណបក្សប្រឆាំង គ្រោងនឹងធ្វើជាថ្មីម្តងទៀត នៅថ្ងៃទី២៧ កុម្ភៈសប្តាហ៍ក្រោយនេះ។ នេះ បើតាមសំណើ គណបក្ស សង្គ្រោះជាតិ ដែលបានដាក់ទៅកាន់ គណបក្ស ប្រជាជនកម្ពុជា។ គណបក្ស កាន់អំណាច បានអះអាង ថា ខ្លួនកំពុងតែទន្ទឹងរង់ចាំ។ សូមបញ្ជាក់ថា ជំនួបលើកទី២នេះ ម្ខាងៗ មានសមាសភាពតែ ៦នាក់ តែប៉ុណ្ណោះ។
ថ្ងៃព្រហស្បតិ៍ទី២៧ កុម្ភៈសប្តាហ៍ក្រោយនេះ គឺជាគម្រោងជំនួបលើកទី២រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ជាជំនួបដែលមានសមាសភាពម្ខាង៦នាក់ ដើម្បីបង្កើតគណៈកម្មការចម្រុះ សិក្សាស្រាវជ្រាវលើកំណែទម្រង់ស៊ីជម្រៅនៃការបោះឆ្នោតទាំងមូល។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃអាទិត្យនេះ លោក សុន ឆ័យ ប្រធានក្រុមចរចារបស់គណបក្សសង្គ្រោះជាតិ មានបានឱ្យដឹងថា គណបក្សរបស់លោកកំពុងតែរង់ចាំចម្លើយពីគណបក្សប្រជាជនកម្ពុជា ថាតើគណបក្សកាន់អំណាច នឹងយល់ព្រមសំរេចយកថ្ងៃទី ២៧ កុម្ភៈ ជាជំនួបលើកទី២ ជាផ្លូវការតាមសំណើរបស់គណបក្សប្រឆាំងដែរ ឬយ៉ាងណា។
ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់ការរិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ដែលជាសមាសភាពចរចាម្នាក់ដែរនោះ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា គឺកំពុងតែទន្ទឹងរង់ចាំជំនួបលើកទី២នេះ។ ប៉ុន្តែ លោកនៅមិនទាន់បានចំណារសំរេចជាផ្លូវការពីថ្នាក់ដឹកនាំកំពូលគណបក្សនៅឡើយទេ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងប្រាប់វិទ្យុបារាំងនៅថ្ងៃអាទិត្យដែរថា សមាសភាព៦រូបរបស់គណបក្សសង្គ្រោះជាតិ មាន លោក សុន ឆ័យ, លោក យឹម សុវណ្ណ, លោក គួយ ប៊ុនរឿន, លោក អេង ឆៃអៀង និងលោកម៉ៅ មុន្នីវណ្ណ រួមទាំងលោក ហូរ វ៉ាន់។ ដោយឡែក សមាសភាព៦រូបរបស់គណបក្សប្រជាជនកម្ពុជា មាន លោក ប៊ិន ឈិន, លោក ជាម យៀប, លោក ឈាង វ៉ុន, លោក ប៉ែនបញ្ញា និងលោក ស៊ិក ប៊ុនហុក រួមទាំងលោកស្រី គ្រួច សំអាន។
បើតាម លោក សុន ឆ័យ និងលោក ជាម យៀប គណបក្សទាំងពីរនឹងពិភាក្សាពីអាយុកាលរបស់គណៈកម្មការចម្រុះ សិទ្ធិអំណាចរបស់គណៈកម្មការចម្រុះ រួមទាំងការបង្កើតកម្រិត ស្តង់ដារនៃកំណែទម្រង់ការបោះឆ្នោតដែលអាចនឹងឈានដល់វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈមួយចំនួន ។ ប៉ុន្តែយ៉ាងណាក៏ដោយ គណបក្សទាំងពីរបានបន្ថែមថា រាល់កំណែទម្រង់ណាមួយក៏ដោយ ត្រូវស្របតាមច្បាប់របស់កម្ពុជា ប៉ុន្តែមិនទាត់ចោលនូវអនុសាសន៍របស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះទេ។
ប្រធានអង្គកាសិទ្ធិមនុស្សអាដហុក លោកធន សារ៉ាយ បានសម្តែងការអបអរសាទរ ចំពោះការចូលតុចរចាជាបន្តទៀត រវាងគណបក្សជម្លោះទាំងពីរ។ ហើយថា ការខ្វែងគំនិតគ្នារវាងគណបក្សទាំងពីរ នឹងអាចដោះស្រាយបានជាបន្តបន្ទាប់តាមរយៈការចរចា។
សូមរំលឹកថា សំណើរកំណត់ថ្ងៃជួបពិភាក្សាគ្នាសាជាថ្មីនៅថ្ងៃទី២៧ កុម្ភៈសប្តាហ៍ក្រោយនេះ គឺធ្វើឡើងរយៈ១០ថ្ងៃ ក្រោយជំនួបថ្នាក់បច្ចេកទេសរវាងគណបក្សដែលកំពុងមានជម្លោះទាំងពីរ កាលពីថ្ងៃទី១៨ កុម្ភៈកន្លងទៅ៕

No comments:
Post a Comment