Paris Peace Accords 23 Oct. 1991

Monday, February 24, 2014

ព្រះសង្ឃ​ មួយ​អង្គ​ ជំរុញ​ឲ្យ​ រដ្ឋាភិបាល​ គោរព​ រដ្ឋធម្មនុញ្ញ​​

ព្រះអង្គ លួន សុវាត ជូនអំណោយសប្បុរសធម៌ដល់គ្រួសារជនរងគ្រោះ ដោយការបង្ក្រាបរបស់សមត្ថកិច្ច (រូបថត៖ ញឹម សុខន)

ព្រះសង្ឃ​ មួយ​អង្គ​ ជំរុញ​ឲ្យ​ រដ្ឋាភិបាល​ គោរព​ រដ្ឋធម្មនុញ្ញ​​


ដោយ៖​ ញឹម សុខន​ / វីអូឌី | ថ្ងៃអាទិត្យ ទី23 ខែកុម្ភៈ ឆ្នាំ2014

ព្រះសង្ឃ​ មួយ​អង្គ ​ដែល​ធ្លាប់​បង្ហាញ​ ព្រះ​ភក្ត្រ​ញឹកញាប់ ជាមួយ ក្រុម​អ្នកតស៊ូ​មតិ រឿង​ដីធ្លី និងយុត្តិធម៌​សង្គម នៅ​ថ្ងៃ​អាទិត្យ​នេះ អំពាវនាវ ឲ្យ​រដ្ឋាភិបាល​ គោរព រ​ដ្ឋ​ធម្មនុញ្ញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​ការអំពាវនាវ​នេះ ធ្វើឡើង​ស្របពេល​ដែល​នៅ​ដើមឆ្នាំ​២០១៤​នេះ មាន​មនុស្ស​យ៉ាងតិច​៧​នាក់​ត្រូវបាន​គេ​បាញ់សម្លាប់ ជាង​៤០​នាក់​ផ្សេង​ទៀត​ត្រូវ​គេ​បាញ់​ឲ្យ​រងរបួស ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​បាតុកម្ម។​
​ព្រឹត្តិការណ៍​បាញ់សម្លាប់​នោះ មាន​បុរស​ម្នាក់​ត្រូវ​គេ​បាញ់សម្លាប់ នៅ​គល់​ស្ពាន​ក្បាលថ្នល់ ស្ត្រី​លក់​បាយ​ម្នាក់​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​គល់ស្ពាន​ស្ទឹងមានជ័យ កម្មករ​៥​នាក់​ទៀត​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ។​
ព្រះអង្គ លួន សុ​វាត ដែល​អាជ្ញាធរ​ធ្លាប់​ឃាត់​ព្រះកាយ​ញឹម​ញាប់ ដោយសារ​ព្រះអង្គ​តាមឃ្លាំមើល អ្នករងគ្រោះ​រឿង​ដីធ្លី និង​ព្រឹត្តិការណ៍​តវ៉ា​ផ្សេងៗ​ទៀត  មាន​សង្ឃដីការ ក្នុង​ពិធី​ផ្តល់​ជំនួយ​សប្បុរសធម៌​ដល់​អ្នករងគ្រោះ​ជិត​៦០​នាក់​ នៅ​តំបន់​បឹងកក់​នា​ថ្ងៃ​ទី​២៣​​ ខែ​កុម្ភៈ​នេះ​ថា អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ចរ​បស់​រដ្ឋាភិបាល មិន​គួ​រយក​អាវុធ​ទៅ​បាញ់សម្លាប់​ពលរដ្ឋ​ខ្លួនឯង ដែល​តវ៉ា​មានតែ​ដៃទទេ​នោះទេ។​

​ព្រះអង្គ​បន្ត​ថា ការសម្លាប់​មនុស្ស ហើយ​ជនដៃដល់ មិន​ត្រូវបាន​ចាប់​យក​មក​ផ្តន្ទាទោស​ជា​ទង្វើ​មួយ បង្ហាញថា រដ្ឋធម្មនុញ្ញ​ដែល​ធានា​សិទ្ធិ​ពលរដ្ឋ មិន​ត្រូវ​រដ្ឋាភិបាល​យ​កមក​អនុវត្ត​ទេ​។​
​កាលពី​ថ្ងៃ​ទី​២ ​និង​ទី​៣ ​ខែ​មករា​ ឆ្នាំ​២០១៤​ កម្មករ​យ៉ាង​តិច​៥​នាក់​ត្រូវ​សមត្ថកិច្ច របស់​រដ្ឋាភិបាល​បាញ់​សម្លាប់ និង​ជាង​៤០​នាក់​ទៀត​រងរបួស  ខណៈ​ពួកគេ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ដើម្បី​រស់​នៅ​បាន​សមរម្យ។​
ព្រះអង្គ លួ​ន សុ​វាត បង្ហាញ​ការសោកស្តាយ​ថា បើ​រដ្ឋាភិបាល ខកខាន​ចាប់ ជនដៃដល់ មក​ផ្តន្ទាទោស ហាក់​បង្ហាញថា ជីវិត​កម្មករ​ម្នាក់​មិន​ស្មើ​នឹង​តម្លៃ​ទឹកប្រាក់​១៦០​ដុល្លារ ដែល​ជនដៃដល់ ហ៊ាន​ដក​អាវុធ​បាញ់​សម្លាប់​។​
​ទោះជា​យ៉ាងណា​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អំពាវនាវ​ឲ្យកម្លាំង​ប្រដាប់អាវុធ ការពារ​រដ្ឋធម្មនុញ្ញ បន្ទាប់​ពី​មាន​ការរិះគន់​ថា លោក​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត ជា​រដ្ឋាភិបាល​ឯក​បក្ស មិន​ស្រប​រដ្ឋធម្មនុញ្ញ​។
​យ៉ាងណាក៏ដោយ ក្រោយ​ព្រឹត្តិការណ៍​បាញ់ប្រហារ រដ្ឋាភិបាល បាន​បង្កើត​គណៈកម្មកា​រ​ចម្រុះ​មួយ ដើម្បី​ស៊ើបអង្កេត​ករណីនេះ​។ ប៉ុន្តែ​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម​ហាក់​មាន​ជំនឿ​តិចតួច​លើ​វិធានការ​នេះ៕



No comments:

Post a Comment