Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

ពលរដ្ឋ​ ប៉ះពាល់​ ដោយសារ​ ទំនប់​វារីអគ្គិសនី​ សេសានក្រោម​២​ ឡើង​មក​ តវ៉ា

តំណាង​ពលរដ្ឋ ទន្លេ​បី វារីអគ្គិសនី ៦១០
តំណាង​សហគមន៍​ទន្លេ​បី ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្ថានទូត​ចិន នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ឆ្នាំ​២០១៣។ ពលរដ្ឋ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​ចិន ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន ផ្អាក​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។

ពលរដ្ឋ​ ប៉ះពាល់​ ដោយសារ​ ទំនប់​វារីអគ្គិសនី​ សេសានក្រោម​២​ ឡើង​មក​ តវ៉ា

ដោយ វោហារ ជាតិ / អាស៊ីសេរី | ១៣ កុម្ភៈ ២០១៤
តំណាង​ប្រជាពលរដ្ឋ​រង​ប៉ះពាល់​ដោយ​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ នេះ ដើម្បី​ទាមទារ​សំណង​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​រដ្ឋាភិបាល​សង់​ទំនប់​វារីអគ្គិសនី​ក្នុង​មូលដ្ឋាន​គាត់។
កញ្ញា ណែន សុគិត តំណាង​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ឲ្យ​ដឹង​ថា ការ​ទាមទារ​នោះ​គឺ​​សុំ​ឲ្យ​រដ្ឋាភិបាល និង​ស្ថានទូត​ចិន រួម​ទាំង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចេញ​សង​ផល​ប៉ះពាល់​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ត្រឹមត្រូវ។
កញ្ញា ណែន សុគិត បញ្ជាក់​ថា៖ «យើង​ឡើង​មក​តវ៉ា​នេះ ព្រោះ​​គេ​បាន​ចាប់​ដំណើរការ​សាងសង់​ហើយ តែ​សំណង​នៅ​មិន​ទាន់​ច្បាស់​លាស់។ យើង​សំណូមពរ​សុំ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន គិត ម៉េង ដែល​ម៉ៅការ​សាងសង់​ទំនប់​នេះ​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ចេញ​ថ្លៃ​សង​សំណង​ឲ្យ​យើង​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​កន្លង​សង​មិន​បាន​ត្រឹមត្រូវ»
តំណាង​ប្រជាពលរដ្ឋ​ទាំង​នោះ​នឹង​ដាក់​ញត្តិ​តាម​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ដូច​ជា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​បរិស្ថាន ក្រសួង​រ៉ែ​និង​ថាមពល រួម​ទាំង​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ទៀត ព្រោះ​ក្រុមហ៊ុន​វិនិយោគ​វារីអគ្គិសនី​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន។
កញ្ញា​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​​ជាង ៥៥០​គ្រួសារ មាន​សមាជិក ៧.០០០​នាក់ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្នុង​នោះ​មាន​ជន​ជាតិ​ភាគ​តិច​ផង​បាន​រង​ផល​ប៉ះពាល់​ការ​សាងសង់​ទំនប់​នេះ។
មន្ត្រី​សម្រប​សម្រួល​ទន្លេ​បី លោក មៀច មាន ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ប្រជាពលរដ្ឋ ១២​គ្រួសារ​ហើយ​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ភូមិ​តែ​មិន​បាន​ទទួល​សំណង​ត្រឹមត្រូវ​ទេ នៅ​ពេល​ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់។ លោក​បន្ត​ថា នេះ​មិន​មែន​​លើក​ទី​១​ទេ ​ដែល​តំណាង​ប្រជាពលរដ្ឋ​ទាំង​នោះ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ គឺ​ពួកគាត់​​បាន​ឡើង​មក​តវ៉ា​​ច្រើន​ដង​ហើយ​តែ​មិន​មាន​ដំណោះស្រាយ៕



No comments:

Post a Comment