Paris Peace Accords 23 Oct. 1991

Wednesday, February 19, 2014

ក្រសួង មហាផ្ទៃ​៖ បាតុកម្ម​-​កូដកម្ម​ ទូទាំងប្រទេស​ នៅ​ឆ្នាំ​២០១៣ កើតមាន ៨៤២​លើក​​


មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនាពេលកន្លងមក នៅទីលានប្រជាធិបតេយ្យ (រូបថត៖ តាត ឧត្តម)

ក្រសួង មហាផ្ទៃ​៖ បាតុកម្ម​-​កូដកម្ម​ ទូទាំងប្រទេស​ នៅ​ឆ្នាំ​២០១៣ កើតមាន  ៨៤២​លើក​​


ដោយ៖​ ពេជ្រ សុធារី​ / វីអូឌី | ថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2014

របាយការណ៍​ក្រសួងមហាផ្ទៃ បង្ហាញថា ក្នុង​កំឡុង​ឆ្នាំ​២០១៣ កើត​មាន​បាតុកម្ម​-​កូដ កម្ម​ទូទាំងប្រទេស មាន​ចំនួន ៨៤២​លើក ដោយ​មាន​ការ​លូកដៃ​ពី​អ្នកនយោបាយ សង្គម​ស៊ីវិល និង​សហជីព​មួយចំនួន​។​
​នៅក្នុង​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ​២០១៣ របស់​ក្រសួង​មហាផ្ទៃ​កម្រាស់ ៨៣​ទំព័រ ចេញផ្សាយ​នៅ​ពាក់កណ្តាល​ខែ​កុម្ភៈ​នេះ បង្ហាញថា នៅ​ឆ្នាំ​២០១៣ កន្លងទៅនេះ ប្រទេស​កម្ពុជា​កើតមាន​បាតុកម្ម​-​កូដកម្ម​សរុប​ចំនួន ៨៤២​លើក ក្នុងនោះ​បង្ក​ដោយ​ប្រជាពលរដ្ឋ ៤២៤​លើក និង​កម្មករ ៤១៨​លើក​។ របាយការណ៍​ដដែល​បន្តថា ការធ្វើ​បាតុកម្ម​-​កូដកម្ម​ទូ​ទាំង​នោះ មានការ​លូកដៃ​ពី​អ្នកនយោបាយ សង្គម​ស៊ីវិល និង​សហជីព​មួយចំនួន​។
​របាយការណ៍ ឲ្យដឹងទៀតថា ក្នុង​ការប៉ះទង្គិចរ​វា​ង​សមត្ថកិច្ច និង​កម្លាំង​អនាធិបតេយ្យ ចំនួន ៦​លើក បាន​បង្ក​ឲ្យស្លាប់​មនុស្ស ០៦​នាក់ របួស ៣៥​នាក់ និង​សមត្ថកិច្ច​រងរបួស ៨០​នាក់ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​ចំនួន​ធំ​៕



No comments:

Post a Comment