Paris Peace Accords 23 Oct. 1991

Tuesday, February 11, 2014

យុទ្ធនាការ​ មួយរយ​កោដិ​ សំឡេង ​នៅ​កម្ពុជា នឹង​ប្រារព្ធ​ធ្វើ​ នៅ​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​

យុទ្ធនាការ​ មួយរយ​កោដិ​ សំឡេង ​នៅ​កម្ពុជា នឹង​ប្រារព្ធ​ធ្វើ​ នៅ​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​

 

ដោយ៖​ ពេជ្រ សុធារី​ / វីអូឌី | ថ្ងៃច័ន្ទ ទី10 ខែកុម្ភៈ ឆ្នាំ2014

ក្រុមយុវជន អ្នកនយោបាយ អ្នកសិល្បៈ និង​សមាជិក​សហគមន៍​នៅ​រាជធានី​ភ្នំពេញ នឹង​ធ្វើ​យុទ្ធនាការ​មួយរយ​កោដិ​សំឡេង នៅ​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ ខាង​មុខ​នេះ ដើម្បី​ទាមទារ​បញ្ចប់​គ្រប់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី​។
​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យេនឌ័រ​និង​ការអភិវឌ្ឍន៍​ដើម្បី​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​១០​ខែ កុម្ភៈ​នេះ បានឲ្យដឹងថា យុទ្ធនាការ​មួយរយ​កោដិ​សំឡេង​នៅ​ឆ្នាំ​នេះ ធ្វើឡើង ក្រោម​ប្រធានបទ <<​សេចក្តីស្រឡាញ់ និង​យុត្តិធម៌​>> ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម​ជាមួយ​សកម្មជន​នៅ​ទូទាំង​ពិភព​លោក ដែល​ស្រលាញ់​និង​គាំទ្រ​ស្ត្រី​ចំនួន​មួយរយ​កោដិ​នាក់ ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ស្ត្រី​ដែល​បាន​រួចផុត​ពី​អំពើ​ហិង្សា តាមរយៈ​ការបញ្ចេញ​សំឡេង និង​រាំ​ជាមួយគ្នា ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី​។​
​សេចក្តីប្រកាស​ព័ត៌មាន បន្តថា យុទ្ធនាការ​មួយរយ​កោដិ​សំឡេង​ក្នុង​ឆ្នាំនេះ មាន​សកម្មភាព​ផ្សេងៗ​ដូចជា ការ​រាំ​ជា​ក្រុម ការ​ជិះ​កង់ បទ​សម្ភាសន៍​តាម​វិទ្យុ​និង​ទូរទស្សន៍ និង​ការសម្តែង​ក្នុង​ការប្រគុំ​តម្ត្រី នៅ​ល្ងាច​ថ្ងៃទី​១៤​ខែ​កុម្ភៈ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​
​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន យុទ្ធនាការ​នេះ ធ្វើឡើង​ស្របពេល​ដែល​បញ្ហា​អំពើហិង្សា និង​អយុត្តិធម៌ កំពុង​ទទួល​នូវ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ដូចជា ការបង្ក្រាប និង​អំពើ​ហិង្សា​លើក​ម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ កាលពី​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ ការផ្តន្ទាទោស និង​ឃុំខ្លួន​ដោយ​គ្មាន​ការស៊ើបអង្កេត​ទៅលើ​ស្ត្រី​សកម្មជន​ដីធ្លី និង​ការវាយដំ​ដោយ​កម្រោល​និង​ចាប់ខ្លួន ឃុំ​ខ្លួន​លើ​មនុស្ស​មួយចំនួន​ទៀត ហើយ​ពួកគេ​មិន​ទទួលបាន​សំណង​ខូចខាត ចំណែក​ជនល្មើស​មិនបាន​នាំ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ជាដើម​៕




No comments:

Post a Comment