Paris Peace Accords 23 Oct. 1991

Monday, February 1, 2016

[Vietnamization] បង្គោលបារាំង បោះក្រោយ សន្ធិសញ្ញា កម្ពុជា-កូសាំងសីុន ឆ្នាំ១៨៧៣ (១៤៣ឆ្នាំ កន្លងមកហើយ) មានន័យ ថា បង្គោលបារាំង បោះ ជាង១០០ឆ្នាំ កន្លងមកហើយ រឿងអី បង្គោលនោះ នៅសុីម៉ង ល្អ គួរសម | Border posts established by France over 100 years ago with suspiciously well-preserved cement??








តើ បង្គោល ដែលមាន សីុម៉ង នៅល្អ គួរសមនេះ ពិតជាបង្គោល បារាំង ឬ?  បង្គោល រូបទី១ បង្គោល ក្បែរ បង្គោលថ្មី រូបទី២ គ្រឹះបង្គោល ក្បែរ បង្គោលថ្មី រូបទី៣ ត្រូវ បានក្រុមស្រាវជ្រាវ របស់ លោកបណ្ឌិត សុខ ទូច អះអាង ថា ជាបង្គោល បារាំង ដែលបង្គោល ថ្មី បោះក្បែរនោះ នៅខេត្ត ក្រចេះ និងខេត្ត ត្បូងឃ្មុំ។  បង្គោលបារាំង បោះក្រោយ សន្ធិសញ្ញា កម្ពុជា-កូសាំងសីុន ឆ្នាំ១៨៧៣ (១៤៣ឆ្នាំ កន្លងមកហើយ) មានន័យ ថា បង្គោលបារាំង បោះ ជាង១០០ឆ្នាំ កន្លងមកហើយ រឿងអី បង្គោលនោះ នៅសុីម៉ង ល្អ គួរសម។  

បង្គោល រូប ទី៤ ក្បែរបង្គោល ថ្មី ជាបង្គោល យួន បោះឆ្នាំ ១៩៨៦-៨៨ សម័យយួន ត្រួតត្រាខ្មែរ   ហេតុនេះ វៀតណាម បោះបង្គោល ថ្មី នៅក្បែរ បង្គោល នាទស្សវត្ស ១៩៨០។  វៀតណាម មិនល្ងង់ ទៅបោះ បង្គោលថ្មី ក្បែរបង្គោល បារាំង នោះទេ។  ហេតុអ្វី ក្រុមស្រាវជ្រាវ លោក សុខ ទូច មិនយក ឯកសារ ឧបសម្ពន្ធ័ ដែលមាននិយាម ការបង្គោល បារាំង ទៅស្វែងរក បង្គោលបារាំង បែរ ជារកឃើញ បង្គោលយួន រៀបចំឲ្យ, ស្មាន ព្រាវៗ ថា ជាបង្គោល បារាំង ទៅវិញ។  

 រូប ទី៥ និងទី៦ ទើប ជាបង្គោល បារាំង។  

រូប ទី៧ ទើប សម ជាបង្គោល បារាំង។  

ហេតុនេះ ក្រុមស្រាវជ្រាវ លោក សុខ ទូច រកឃើញ បង្គោលបារាំង ខ្លះហើយ, គួរ ស្គាល់បង្គោល បារាំង មានទម្រង់ យា៉ងមេ៉ច, ហើយ បង្គោលបារាំង ខ្លះ ចេះដើរ ចូលមកដីខ្មែរ។  យើង ត្រូវ ពិនិត្យ ផងដែរ៖  ក្រុមស្រាវជ្រាវ លោក សុខ ទូច នឹងចេញរបាយណ៏ ពីបង្គោល បារាំងនេះ ក្នុងខែក្រោយនេះ។  ហើយ ពេលនោះ ប្រាកដជា នឹងប្រកាស ថា, បង្គោលថ្មី បោះក្បែរ បង្គោលបារាំង ឬបង្គោលបារាំង ស្ថិតជាបង្គោល រណប។  តាមពិត គេ បោះបង្គោល តាមសន្ធិសញ្ញា ឆ្នាំ១៩៨៥ សម័យយួន ត្រួតត្រាខ្មែរ។  មានន័យ ថា, បោះបង្គោល តាមបង្គោល យួន បោះឲ្យខ្មែរ ឆ្នាំ១៩៨៦-១៩៨៨, មិនមែន បោះបង្គោល តាមបង្គោល បារាំង នោះទេ។  29/1/2016 - UM SAM AN page
 

No comments:

Post a Comment