ពលរដ្ឋខ្មែរទូទៅបានធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ក្នុងស្រុកនានាច្រើនជាងឆ្នាំមុន
© លាងដឺលុច
រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ថា ទេសចរណ៍ កម្ពុជា នៅមានបញ្ហា ប្រឈមមួយចំនួន ក្នុងដំណើរ ឆ្ពោះទៅកាន់ សមាហរណកម្ម អាស៊ាន
ថ្លែងនៅក្នុងសន្និបាត បូកសរុប លទ្ធផល ការងារទេសចរណ៍ ឆ្នាំ២០១២-២០១៣ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ក្នុងដំណើរ ឆ្ពោះទៅកាន់ ទេសចរណ៍អាស៊ានឆ្នាំ២០១៥ កម្ពុជា នៅមានបញ្ហា ប្រឈមមួយចំនួន ក្នុងនោះរួមមាន ការវិនយោគទន់ ផ្នែកផលិតផល ទេសចរណ៍ ការផ្សព្វផ្សាយ នៅមានកម្រិត និង កង្វះ ធនធានមនុស្ស ជាដើម។ បញ្ហាប្រឈមចំនួន៦ នៅក្នុងវិស័យទេសចរណ៍ កម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ សមាហរណកម្ម ទេសចរណ៍អាស៊ាន ឆ្នាំ២០១៥ និងការពង្រឹង ប្រសិទ្ធភាព វិស័យទេសចរណ៍ កម្ពុជា។ នេះជាការលើកឡើង របស់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ កម្ពុជា លោក ថោង ខុន នៅថ្ងៃពុធទី២៦ កុម្ភៈ នេះ។
ថ្លែងនៅក្នុងសន្និបាត បូកសរុបលទ្ធផល ការងារទេសចរណ៍ ឆ្នាំ២០១២-២០១៣និងទិសដៅអនុវត្តបន្ត "ទេសចរណ៍កម្ពុជា ឆ្ពោះទៅសមាហរណកម្មអាស៊ាន ឆ្នាំ២០១៥" នៅមជ្ឈមណ្ឌលកោះពេជ្យ លោក ថោង ខុន បានឱ្យដឹងថា បញ្ហាប្រឈមទាំង៦នោះ រួម មាន កង្វះខាតការវិនិយោគ លើការបង្កើតផលិតផលទេសចរណ៍។ ការផ្សព្វផ្សាយស្តីពីទេសចណ៍កម្ពុជានៅមានកម្រិត។ ភាពយឺតយ៉ាវ និងការនៅមានកម្រិត នៃការអនុវត្តច្បាប់គតិយុទ្ធស្តីពីទេសចរណ៍។
កង្វះធនធានមនុស្សក្នុងផ្នែកវិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណ។ កង្វះខាតការហោះហើរត្រង់លើឆាកអន្តរជាតិ រួមទាំងការធ្លុះធ្លាយសេដ្ឋកិច្ច នៃវិស័យទេសចរណ៍។ លោកថោង ខុន បានសង្កត់ធ្ងន់ថា បញ្ហាទាំងនេះដែលចាំបាច់ត្រូវការពង្រឹង។
សូមបញ្ជាក់ថា វិស័យទេសចរណ៍នៅកម្ពុជាគឺជាសរសរស្តមទ្រទ្រង់សេដ្ឋកិច្ចមួយ។ គិតត្រឹមបំណាច់ឆ្នាំ២០១៣ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជាង ៤លាននាក់ កើនឡើងប្រមាណ១៧.៥% ដែលជាភ្ញៀវទេសចរណ៍មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អ៊ឺរ៉ុប និងអាមេរិក។ ក្នុងចំណោមទីផ្សារទេសចរណ៍សំខាន់របស់កម្ពុជាមានប្រទេសវៀតណាម ចិន ថៃ និងអាមេរិកជាដើម។ បើតាមលោកថោង ខុនដដែលថវិកាប្រមាណជាង ពីរពាន់ប្រាំរយលានដុល្លារអាមេរិក (២,៥៤៧ ដុល្លាអាមរិក) ត្រូវបានចាក់បញ្ចូលក្នុងថវិការជាតិ ហើយមានពលរដ្ឋប្រមាណជាង ៦២ម៉ឺននាក់កំពុងធ្វើការក្នុងវិស័យទេសចរណ៍នេះដោយផ្ទាល់។
សូមបញ្ជាក់ថាក្នុងតំបន់អាស៊ានទាំងមូលនៅឆ្នាំ២០១៣ មានភ្ញៀវទេសចរណ៍ប្រមាណ ជាង ៩០លាននាក់។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោកថោងខុន បានអះអាងថា បើទោះបីជាកម្ពុជាកំពុងប្រឈមបញ្ហាមួយចំនួនក្នុងវិស័យនេះក៏ដោយ ប៉ុន្តែកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៤, ៧លាននាក់ ក្នុងឆ្នាំ២០១៤នេះ និងពី៧ ទៅ៨លាននាក់ ក្នុងឆ្នាំ២០២០ ៕
No comments:
Post a Comment