អនុរដ្ឋមន្ត្រីការបរទេសអង់ គ្លេសជួបមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីរដ្ឋាភិបាល
ភ្នំពេញ — លោក ហ៊ូហ្គោ ស្វារ៉េ (Hugo Swire) អនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាសមាជិកសភានៃចក្រភពអង់គ្លេសបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជាជាលើកដំបូងរបស់លោកនៅថ្ងៃសុក្រនេះ ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពិនិត្យមើលស្ថានភាពនយោបាយនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចពេញមួយថ្ងៃរបស់លោក លោក Hugo Swire បានជួបសំណេះសំណាលជាមួយលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជួបជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិគឺលោកកឹម សុខា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ក្រោយជំនួបរវាងលោកនិងលោកហោ ណាំហុង លោកកុយ គួង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានស្រង់សម្តីរបស់លោក Hugo Swire ប្រាប់ក្រុមអ្នកកាសែតថា ចក្រភពអង់គ្លេសចង់ឃើញគណបក្សនយោបាយទាំងពីរដោះស្រាយភាពជាប់គាំងនយោបាយនៅកម្ពុជាដោយសន្តិវិធី។
«លោកបានបញ្ជាក់ហើយថា ការជួបពិភាក្សាគ្នាហ្នឹងគឺជារឿងសំខាន់ណាស់ ដែលកន្លងមកប្រទេសផ្សេងៗក៏ចង់បានរបៀបហ្នឹងដែរគឺដោះស្រាយតាមសន្តិវិធី និងការចរចានេះឯង»។
ជាការឆ្លើយតប លោកហោ ណាំហុងបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែចំហទ្វារស្វាគមន៍គណបក្សសង្គ្រោះជាតិដើម្បីវិលត្រឡប់មករកតុចរចាជានិច្ច ប៉ុន្តែការចរចាណាមួយអាចចាប់ផ្តើមបាន លុះត្រាតែគណបក្សសង្គ្រោះជាតិយល់ព្រមចូលប្រជុំសភាជាមុនសិន។ នេះបើតាមលោកកុយ គួង។
«មកទល់ពេលនេះគឺគណបក្សប្រជាជនយើង ទោះបីជាយ៉ាងណា ក៏នៅតែបើកទ្វារចំហជានិច្ច ក្នុងការចរចាអំពីកំណែទម្រង់ផ្សេងៗ ដែលគណបក្សសង្គ្រោះជាតិធ្វើការទាមទារនោះ»។
លោកកុយ គួងបន្ថែមថា ក្នុងជំនួបដដែលនេះ ភាគីទាំងពីរក៏បានប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដែលត្រូវបានព្យាករណ៍ថា អាចនឹងកើនដល់១ពាន់លានដុល្លារនៅឆ្នាំ២០១៤ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន៧៤២លានដុល្លារកាលពីឆ្នាំ២០១៣។ ដោយឡែក ចក្រភពអង់គ្លេសបានផ្តល់ជំនួយជាង៦០លានដុល្លារសហរដ្ឋអាមេរិកពីឆ្នាំ២០១០ដល់ឆ្នាំ២០១២មកឱ្យកម្ពុជា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Hugo Swire នេះធ្វើឡើងចំពេលកម្ពុជាកំពុងជួបនូវវិបត្តិនយោបាយក្រោយពីគណបក្សនយោបាយជាប់ឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុងខ្វែងគំនិតគ្នាលើលទ្ធផលបោះឆ្នោត។
ដោយឡែក លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថា ក្នុងជំនួបជាមួយលោក Hugo Swireនោះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅតែតម្កល់ការទាមទាររបស់ខ្លួនឱ្យនៅដដែល។
«គាត់ចាប់អារម្មណ៍ពីស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា ស្ថានការណ៍រំលោភសិទ្ធិមនុស្ស ហើយចង់ឱ្យគណបក្សសង្គ្រោះជាតិបញ្ជាក់ជំហរពីស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា។ ហើយយើងបានជម្រាបគាត់២ចំណុច ទីមួយយើងចង់ឱ្យមានការបោះឆ្នោតឡើងវិញ ហើយទីពីរកែទម្រង់ការបោះឆ្នោត និងការកែទម្រង់ស្ថាប័នសំខាន់ៗ។ នេះគឺជាមធ្យោបាយ២ អហិង្សាដែលនាំឱ្យមានដំណោះស្រាយនយោបាយពិតប្រាកដនៅប្រទេសកម្ពុជា»។
លោកយឹម សុវណ្ណក៏បានស្នើឱ្យលោក Hugo Swire ភ្ជាប់ការទាមទាររបស់ខ្លួនក្នុងអនុសាសន៍របស់លោក Swire ក្នុងជំនួបរបស់លោកជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។
ប៉ុន្តែក្រោយពីជំនួបរវាងលោកហ៊ុន សែន និងលោក Hugo Swireនោះ លោកអៀង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអត្ថាធិប្បាយប្រាប់អ្នកកាសែតតែរឿងជុំវិញទំនងទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងជំនួបនេះប៉ុណ្ណោះ ពោលគឺមិនបានបង្ហើបពីកិច្ចពិភាក្សានយោបាយទេ។
វីអូអេបានព្យាហាមទាក់ទងសុំអត្ថាធិប្បាយពីលោក Hugo Swire ជុំវិញជំនួបរបស់លោកនេះ តែមិនអាចទំនាក់ទំនងបានទេ។ ប៉ុន្តែសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាកាលពីម្សិលមិញបានដកស្រង់សម្តីរបស់លោកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោក Hugo Swire គឺផ្តោតសំខាន់ដើម្បីស្វែងយល់ពីស្ថានភាពនយោបាយនៅកម្ពុជានិងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ៕

No comments:
Post a Comment