Paris Peace Accords 23 Oct. 1991

Monday, February 3, 2014

ប្រជា​សហគមន៍​ ដីធ្លី ប្រតិកម្ម​​ នឹង​សម្តី​មន្ត្រី​ រដ្ឋាភិបាល ដែល​ថា​ ពួកគេ​ បំប៉ោង​ទិន្នន័យ​ ចំនួន​គ្រួសារ​​

ប្រជា​សហគមន៍​ ដីធ្លី ប្រតិកម្ម​​ នឹង​សម្តី​មន្ត្រី​ រដ្ឋាភិបាល ដែល​ថា​ ពួកគេ​ បំប៉ោង​ទិន្នន័យ​ ចំនួន​គ្រួសារ​​


ដោយ៖​ ញឹម សុខន​ / វីអូឌី | ថ្ងៃចន្ទ ទី3 ខែកុម្ភៈ ឆ្នាំ2014

ប្រជា​សហគមន៍​ដែល​រងគ្រោះ​​ដោយសារ​ដីធ្លី​​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រតិកម្ម​ទៅ​នឹង​សម្តី​មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ដែល​បាន​លើកឡើង​ថា ពលរដ្ឋ​ដែល​រស់នៅ​តំបន់​វិវាទ បាន​បំប៉ោង​ទិន្នន័យចំនួន​គ្រួសារ​​ ធ្វើឲ្យ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការដោះស្រាយ​បញ្ហា​ដីធ្លី​។​
ការ​ប្រតិកម្ម​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៣​ខែ​កុម្ភៈ​នេះ ដោយ​មាន​ការចូលរួម​ពី​ប្រជា​សហគមន៍​ប្រមាណ​១០០​នាក់ មកពី បុរី​កីឡា ថ្មគោល បឹងកក់ និង​សហគមន៍​ដីធ្លី​មួយ​ចំនួន​ទៀត​។​
ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ថា កាលពី​ចុង​ខែ​មករា​កន្លងទៅ​នេះ លោក​ម៉ក់ ស​ម្ប​តិ្ត អនុប្រធាន​គណៈ​កម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​ទៅ​អង្គការ​សហប្រជាជាតិ នៅទី​ក្រុង​ហ្សឹ​ណែវ ប្រទេស​ស្វីស ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​យ៉ាង​សកម្ម ប៉ុន្តែ​អ្វី​ដែល​ជា​ការលំបាក​របស់​រាជរដ្ឋាភិបាល​នោះ ដោយសារ​មាន​ការ​បំប៉ោង​ទិន្នន័យ​ពី​ចំនួន​គ្រួសារ ពី​សំណាក់​ប្រជា​ពលរដ្ឋ​​ដែល​រស់នៅ​លើ​ដី​ជម្លោះ​នោះ​។  ពួកគេ​បន្ត​ថា ប្រជាពលរដ្ឋ​ពុំ​ចេះ​បំប៉ោង​ទិន្នន័យ ដូច​ការលើក​ឡើង​របស់លោក ម៉ក់ សម្បត្តិ នេះ​ទេ ហើយ​ថា ការ​កើនឡើង​ទិន្នន័យ​ណាមួយ​នោះ ជា​រឿង​អសមត្ថភាព​របស់​អាជ្ញា​ធរ​ដែល​ទទួលខុសត្រូវ​ក្នុង​ការដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។​
​តែ​ទោះជា​យ៉ាងណា វី​អូ​ឌី នៅ​ពុំទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី លោក ម៉ក់ សម្បត្តិ អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បាន​នៅឡើយ​ទេ​។​
​កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា កន្លងទៅនេះ សម្ព័ន្ធ​ក្រុម​អង្គការ​សិទ្ធិមនុស្សនៃ​អង្គការ​សហ​ប្រជា​ជាតិ​ បាន​ធ្វើ​ការវាយតម្លៃ​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ស្រប​​ទៅ​នឹង​ដំណើរការ យូ​ភី​អ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ដែល​កាលណោះ មាន​សកម្មជន​សិទ្ធិ​ដីធ្លី អ្នកស្រី ទេព វ​ន្នី ជា​វាគ្មិន​កិត្តិយស​។ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា លោក ម៉ក់ សម្បត្តិ អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ តំណាង​ឲ្យ​លោក​ឱម យិនទៀង ដែល​ជា​ប្រធាន​៕

No comments:

Post a Comment