Paris Peace Accords 23 Oct. 1991

Tuesday, February 4, 2014

រដ្ឋមន្រ្តី ក្រសួងវប្បធម៌ ជំរុញ ​ឲ្យ​​​លើក​​កម្ពស់ និង​​ការ​ពារ ​​​វប្បធម៌ជាតិ​ ខណៈកម្ពុជា កំពុងរង​នូវ​​លំហូរចូល ​នៃ​​​វប្បធម៌ បរទេស​

រដ្ឋមន្រ្តី ក្រសួងវប្បធម៌ ជំរុញ ឲ្យ​​​លើក​​កម្ពស់ និង​​ការ​ពារ​​​ វប្បធម៌ជាតិ​ ខណៈកម្ពុជា កំពុងរង​នូវ​​លំហូរចូល ​នៃ​​​វប្បធម៌ បរទេស​

ដោយ៖​ កាន់ វិច្ឆិកា​ | ថ្ងៃអង្គារ ទី4 ខែកុម្ភៈ ឆ្នាំ2014 


ពិធី​បូកសរុបការងារ​របស់​ក្រសួង​វប្ប​ធម៌ (រូបថត កាន់ វិច្ឆិកា)
រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​រួមគ្នា​​បន្ត​ការយកចិត្តទុកដាក់​ថែ​រក្សា ​លើកកម្ពស់ និង​ការពារ​សម្បត្តិ​វប្បធម៌​ឲ្យបាន​គង់វង្ស ខណៈ​​​​លំហូរ​​​ចូលនៃ​វប្ប​ធម៌​​បរទេស និង​​​ផលប៉ះពាល់​ធ្ងន់ធ្ងរ​មួយ​ចំនួន បាន​​​នឹង​កំពុង​គំរាមកំហែងដល់​វប្បធម៌ជាតិ​។​
​ថ្លែង​ក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៣ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ​២០១៤ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា ស​ម្ប​តិ្ត​វប្បធម៌​ដ៏​មាន​តម្លៃម​ហា​សាល បាន​ទទួលរង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ក្នុង​រយៈកាល​ប៉ុន្មាន​ទស្សវត្ស​កន្លង​ មកនេះ ដោយសារ​កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស តាមរយៈ​ការ​លួច​គាស់កកាយ ការ​លួច​ធ្វើ​ចរាចរ​ដោយ​ខុសច្បាប់ ព្រម​ទាំង​លំហូរ​ចូល​នូវ​វប្បធម៌​អវិជ្ជមាន​ពី​បរទេស​។ លោកស្រី​បន្ត​ថា កត្តា​ទាំង​នេះ គឺជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វប្បធម៌​ជាតិ ដែល​ទាមទារ​ឲ្យ​យើង​ទាំង​​អស់​​គ្នា រួមគ្នា​លើកកម្ពស់ និង​បន្ត​ការយកចិត្តទុកដាក់​ថែរ​រក្សា និង​ការពា​រស​ម្ប​តិ្ត​វប្បធម៌​ទាំងនោះ ឲ្យបាន​គង់វង្ស​ស្រប​តាម​គោលដៅ​កម្ពុជា ព្រះ​រាជា​ណា​ចក្រ​នៃ​វប្បធម៌​។​
លោកស្រី ភឿង សកុណា ក៏​បាន​ថ្លែងបន្តថា ក្រសួង​បាន​រៀបចំ​ដាក់ចេញ​ផែនការ​សកម្មភាព​ចំនួន​៣​ជា​អាទិភាព ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជា​លក្ខណៈ​អន្តរ​វិស័យ និង​អន្តរ​ភារកិច្ច នៃ​មជ្ឈដ្ឋាន​នានា​ក្នុង​ស​ង្គ រួមមាន ទី​១ ពង្រឹង​ពង្រីក​សក្តានុពល​វប្បធម៌ ឲ្យក្លាយ​ជា​កម្លាំងចលក​រ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ទី​២ ពង្រឹងពង្រីក​ការអប់រំ ផ្សព្វផ្សាយ ការច្នៃប្រឌិត និង​ការបង្កើន​ទីផ្សារ និង​ទី​៣ ពង្រឹងពង្រីក​សមត្ថភាព​ស្ថាប័ន ភាព​ជា​ដៃគូ​អភិវឌ្ឍ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​សេវា​៕

No comments:

Post a Comment