Paris Peace Accords 23 Oct. 1991

Sunday, February 2, 2014

ពលរដ្ឋ​ និង​ព្រះសង្ឃ​ ជាង​១០០​នាក់​ និង​អង្គ​ ធ្វើ​ពិធី​បួង​សួង​ សុំ​ឲ្យ​ ដោះ​លែង​ មនុស្ស​ ២៣​នាក់

ព្រះសង្ឃ សហជីព វ៉េងស្រេង ៦១០ព្រះសង្ឃ តំណាង​សមាគម បណ្ដាញ​យុវជន និង​កម្មករ ប្រារព្ធ​ពិធី​បួង​សួង​សុំ​ឲ្យ​ដោះ​លែង​មនុស្ស ២៣​នាក់ លើ​ចិញ្ចើម​ថ្នល់​កំណាត់​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

ពលរដ្ឋ​ និង​ព្រះសង្ឃ​ ជាង​១០០​នាក់​ និង​អង្គ​ ធ្វើ​ពិធី​បួង​សួង​ សុំ​ឲ្យ​ ដោះ​លែង​ មនុស្ស​ ២៣​នាក់

តំណាង​សមាគម បណ្ដាញ​យុវជន និង​កម្មករ​ប្រមាណ ១០០​នាក់ រួម​នឹង​ព្រះសង្ឃ ៣០​អង្គ ជួប​ប្រជុំ​គ្នា​នៅ​លើ​ចិញ្ចើម​ថ្នល់​កំណាត់​ផ្លូវ​វ៉េងស្រេង នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១ ខែ​កុម្ភៈ ធ្វើ​ពិធី​អុជ​ទៀន​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ឋ​ដល់​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច ទៅ​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ និង​បួង​សួង​សុំ​អោយ​មាន​ការ​ដោះ​លែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម។

ដោយ សុ ជីវី / អាស៊ីសេរី | ០១ កុម្ភៈ ២០១៤
អគ្គលេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អាយឌៀ (IDEA) លោក ហេង សំអ៊ន អោយ​ដឹង​ថា ពិធី​បួង​សួង​នៅ​ពេល​នេះ មាន​គោល​បំណង​ទាមទារ​អោយ​រដ្ឋាភិបាល​ដោះ​លែង លោក វន់ ពៅ ប្រធាន​សមាគម អាយឌៀ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​កម្មករ ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា នៅ​រោងចក្រ យ៉ាក ជីន (Yak Jin) និង​នៅ​ផ្លូវ​វ៉េងស្រង។
«សំឡេង»
អ្នក​ចូល​រួម​ក្នុង​ពិធី​នៅ​ល្ងាច​នេះ បាន​លើក​បង្ហាញ​បដា និង​រូប​ថត​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ៣​នាក់ គឺ​លោក វន់ ពៅ លោក ថេង សាវឿន និង​លោក ច័ន្ទ ពុទ្ធិស័ក ដោយ​សរសេរ​ពាក្យ​ថា ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ។
ការ​ជួប​ប្រជុំ​នោះ បាន​ធ្វើ​ក្នុង​រយៈពេល​ប្រហែល ១​ម៉ោង ដោយ​បាន​រំសាយ​ទៅ​វិញ​នៅ​ម៉ោង ៦ និង ៣០​នាទី បន្ទាប់​ពី​ក្រុម​សហជីព​បាន​ថ្លែង​ពី​ការ​ទាមទារ​របស់​ពួក​គេ និង​ព្រះសង្ឃ​បាន​សូត្រ​ធម៌​បង្សុកូល​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់។
អ្នក​រៀប​ចំ​ពិធី​នេះ​បញ្ជាក់​ថា អង្គការ​ដៃគូ​នៅ​ក្នុង​ប្រទេស​សិរីលង្កា ក៏​ធ្វើ​ពិធី​នេះ​នៅ​ពេល​ដំណាល​គ្នា​នេះ​ដែរ ដើម្បី​បួង​សួង​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​ដែល​ស្លាប់​ក្នុង​ការ​តវ៉ា និង​ទាមទារ​ដោះ​លែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ដែរ៕


No comments:

Post a Comment