ស្រ្តីដែលជាសកម្មជនអ្នកមានជម្លោះដី ក្នុងសកម្មភាពដើម្បីសិទ្ធិមនុស្សនាពេលកន្លងមក (រូបថត៖ តាត ឧត្តម)
លោក កែម ឡី ហៅ ស្ត្រីតវ៉ា ក្នុងជម្លោះដីធ្លី ថា អ្នកក្លាហាន ជំនាន់ទីបី ក្នុងការទាមទារ សិទ្ធិសេរីភាព
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014
អ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍ និងជាអ្នកវិភាគ បញ្ហាសង្គម លោក កែម ឡី ហៅ ស្ត្រីបឹងកក់ និងស្ត្រីនៅតំបន់បុរីកីឡា ដែលកំពុងតវ៉ាទាមទារ សិទ្ធិសេរីភាព យ៉ាងស្វិតស្វាញ ក្នុងរឿងជម្លោះដីធ្លី ថា ជាស្ត្រីក្លាហាន ជំនាន់ទី៣។
ក្នុងពិធីបង្សុកូល និងវេទិកាសាធារណៈ ស្តីពីតួនាទីរបស់ព្រះសង្ឃ និងនិស្សិត បញ្ញាវន្ត ក្នុងការចូលរួមនយោបាយ ដែលរៀបចំដោយប្រជាសហគមន៍បឹងកក់នៅព្រឹកនេះ លោក កែម ឡី ជាវាគ្មិនបានថ្លែងថា បច្ចុប្បន្នស្ត្រីកំពុងធ្វើសកម្មភាពយ៉ាងសកម្មទាមទារសិទ្ធិសេរីភាព ក្នុងជម្លោះក្នុងរឿងជម្លោះដីធ្លីទាំងនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ពិសេសស្ត្រីនៅតំបន់បឹងកក់ និងនៅតំបន់បុរីកីឡា។
លោក កែម ឡី លើកឡើងថា ស្ត្រីក្លាហានជំនាន់ទី១គឺស្ត្រីចូលរួមសកម្មភាពជាមួយសម្តេចសីហនុបណ្តេញអាណានិគមបារាំងចេញពីប្រទេស ស្ត្រីក្លាហានជំនាន់ទី២ នៅសម័យខ្មែរក្រហមនៅពេលប្តីស្លាប់ ឬមានជំងឺ ហើយស្ត្រីបានចេញមុខតស៊ូ ដើម្បីគ្រួសារ និងសង្គមជាតិ ចំណែកស្ត្រីក្លាហានជំនាន់ទី៣ លោក សំដៅដល់ស្ត្រីដែលកំពុងចេញមុខតវ៉ាប្រឆាំងក្រុមហ៊ុន ដើម្បីការពារសិទ្ធិដីធ្លីរបស់ពួកគេពេលបច្ចុប្បន្ន។
លោក កែម ឡី ក៏បានបញ្ជាក់ដែរថា ពេលនេះ លោកកំពុងចងក្រងឯកសារស្តីពីស្ត្រីក្លាហានទាំងបីជំនាន់នេះ។
No comments:
Post a Comment