CITA ស្នើឲ្យ រដ្ឋមន្ត្រី ក្រសួងអប់រំ ស៊ើបអង្កេត ករណីអំពើពុករលួយ នៅសាលាបឋមសិក្សា ស្តៅកន្លែង
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2014
សមាគម គ្រូបង្រៀន កម្ពុជាឯករាជ្យ (CITA) នៅថ្ងៃពុធនេះ ស្នើឲ្យ រដ្ឋមន្ត្រី ក្រសួងអប់រំ ស៊ើបអង្កេត ករណីអំពើពុករលួយ ជាង ២០០០ដុល្លារ នៅសាលាបឋមសិក្សាស្តៅកន្លែង ខេត្តកណ្តាល។
លិខិតរបស់(CITA) ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ផ្ញើរជូនលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា សើ្នឲ្យមានការស៊ើបអង្កេតករណីអំពើពុករលួយនៅសាលាបឋមសិក្សាស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមូលហេតុថា លោកគ្រូ អ្នកគ្រូ បានចោទប្រកាន់មន្ត្រីមន្ទីរអប់រំ ថា ឃុបឃិតជាមួយនាយកសាលា កេងបន្លំលុយរបស់សាលាចំនួន ១៦០០ដុល្លារ និង១៨០០០០០រៀល។
លិខិតឲ្យដឹងទៀតថា ករណីនេះមន្ទីរអប់រំខេត្តកណ្តាល បានចុះអន្តរាគមន៍ច្រើនដងមកហើយ ប៉ុន្តែមិនបានផ្តល់ដំណោះស្រាយជូនលោកគ្រូ អ្នកគ្រូឡើយ ហើយពន្យាពេលរហូតមកដល់ថ្ងៃនេះ ជាហេតុបណ្តាលឲ្យលោកគ្រូ អ្នកគ្រូ ចោទប្រកាន់មន្ត្រីមន្ទីរអប់រំ ឃុបឃិតជាមួយនាយកសាលា។
VOD មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លោក ហង់ ជួនណារ៉ុន បាននៅឡើយ។ ចំណែក នាយកសាលាដែលរងការចោទប្រកាន់បានឡើយ៕
No comments:
Post a Comment