Prime Minister-elect Sam Rainsy: Summary of main news of the day
១៣ កុម្ភៈ ២០១៤, សង្ខេបព័ត៌មាន ប្រចាំថ្ងៃនេះ | 13 Feb. 2014, Summary of the main news of the day
១. ខ្ញុំ និងលោក កឹម សុខា បានជួប សំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ នៅទីស្នាក់ការ គណបក្ស សង្រ្គោះជាតិ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃ ទី១៣ កុម្ភៈនេះ។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/nq93b4x) (http://tinyurl.com/na8bqyt
២. ថ្ងៃ១៣ កុម្ភៈនេះ ព្រឹទ្ធសភា ប្រទេសអូស្ត្រាលី បានអនុម័ត ញត្តិមួយ ស្តីពី កម្ពុជា ដែលជម្រុញ ឲ្យមាន ការស៊ើបអង្កេត អន្តរជាតិ និងឯករាជ្យ លើភាព មិនប្រក្រតី ក្នុងការបោះឆ្នោត កាលពីខែ កក្កដា ២០១៣។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/peblfd9
៣. វីអូឌី៖ កម្លាំងសមត្ថកិច្ច និងមនុស្ស ច្រើនរយនាក់ ផ្សេងទៀត ត្រូវ បានគេ ដាក់ពង្រាយ ជិតទីស្នាក់ការ គណបក្ស សង្រ្គោះជាតិ ខេត្តកំពង់ស្ពឺ នាព្រឹកនេះ, ធ្វើឲ្យអ្នកចូលរួម ស្តាប់សារនយោបាយ បារម្ភ ពីសុវត្ថិភាព។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/psbcxwx
៤. ខេមបូឌា ដេលី៖ សហជីពកម្មករ និងសមាគម ចំនួន១៦ ប្រកាសធ្វើកូដកម្ម ទូទាំងប្រទេស នៅពាក់កណ្តាល ខែមីនា។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/njeeebd
៥. អាស៊ីសេរី ៖ តំណាង ប្រជាពលរដ្ឋ ប៉ះពាល់ ដោយទំនប់ វារី អគ្គិសនី សេសាន ក្រោម២ ក្នុងខេត្តស្ទឹងត្រែង បាននាំគ្នា ឡើងមកតវ៉ា នៅរាជធានី ភ្នំពេញ ដើម្បី ទាមទារសំណង។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/pndur4z
៦. ភ្នំពេញប៉ុស្តិ៍៖ សកម្មជន យុវជន រាប់រយនាក់ បានចុះ ទៅតាមខេត្តនានា ដើម្បី ប្រមូលហត្ថលេខា ធ្វើញត្តិអំពាវនាវ ឲ្យមាន ការធ្វើ វិសោធនកម្ម ច្បាប់បោះឆ្នោត ដែលនឹងអនុញ្ញាត ឲ្យមាន ការបោះឆ្នោតផ្ទាល់ ជ្រើសរើស ក្រុមប្រឹក្សា ស្រុក, ក្រុង, និងខេត្ត។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/p4guapu
៧. វីអូអេ៖ ខ្មែរអាមេរិកាំង រួមគ្នា ជាមួយ នឹងពលរដ្ឋខ្មែរ មកពីប្រទេស កាណាដា ធ្វើបាតុកម្ម តវ៉ា នៅខាងមុខ ទីស្នាក់ការ អង្គការ សហប្រជាជាតិ នៅថ្ងៃច័ន្ទ ដើម្បី ទាមទារ ឱ្យមាន ការបោះឆ្នោត ឡើងវិញ នៅកម្ពុជា និងឱ្យបញ្ឈប់ ការរំលោភ សិទ្ធិមនុស្សនានា។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/llyny9w
៨. ភ្នំពេញប៉ុស្តិ៍៖ ក្រុមអង្គការ សង្គមស៊ីវិល ដែលធ្វើការ ទាក់ទិន ទៅ នឹងបរិស្ថាន បានចោទប្រកាន់ ក្រុមហ៊ុន ទ្រី ភាព ថា បានយកលេស ស្តារបាតអាង វារី អគ្គិសនី ស្ទឹងអាតៃ ដើម្បី ដឹកឈើចេញ ទៅលក់ នៅក្រៅប្រទេស។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/p4r8ta5
No comments:
Post a Comment