Paris Peace Accords 23 Oct. 1991

Friday, February 14, 2014

ប្អូនប្រុស​ លោក​ ទៀ បាញ់ គឺ​លោក ទៀ វិញ ត្រូវ​តែងតាំង​ជា​ ឧត្តមសេនីយ៍​ផ្កាយ​៤​

លោក ទៀ វិញ/រូបថតពី(http://www.navy.mil.kh)

ប្អូនប្រុស​ លោក​ ទៀ បាញ់ គឺ​លោក ទៀ វិញ ត្រូវ​តែងតាំង​ជា​ ឧត្តមសេនីយ៍​ផ្កាយ​៤​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី13 ខែកុម្ភៈ ឆ្នាំ2014

ព្រះមហាក្សត្រ​ ព្រះបាទ​ នរោត្តម​ សីហមុនី ចេញផ្សាយ​ព្រះរាជក្រឹត្យ​ តែងតាំង​ ឧត្តមសេនីយ៍ឯក​ ចំនួ​ន​២៩​រូប ទៅ​ជា​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤)​ ដែល​ក្នុងនោះ មាន​ ឧត្តមនាវីឯក​ មួយរូ​ប ដែល​ជា​ប្អូនប្រុស​លោក ទៀ បាញ់ គឺ​លោក ទៀ វិញ ផងដែរ​។
​ការតែងតាំង​នេះ ធ្វើឡើង​តាម​ការស្នើសុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤​ខែ​កញ្ញា ឆ្នាំ​២០១៣​។​
​លិខិត ចុះ​កាលបរិច្ឆេត​កាលពី​ថ្ងៃ​ទី​០៥​ខែ​កុម្ភៈ ឲ្យដឹងថា ព្រះមហាក្សត្រ បាន​ដំឡើង​ឋានន្តរសក្តិ​នាយ​ឧត្តមសេនីយ៍ ដល់​នាយទាហាន​ថ្នាក់​ឧត្តមសេនីយ៍នៃ​កងយោធព​ល​ខេមរភូមិន្ទ​២៩​រូប​។​អ្នក​ដែល​ត្រូវបាន​តែងតាំង​នោះ  មាន​ប្អូនប្រុស​លោក ទៀ បាញ់ គឺ​លោក​ទៀ វិញ និង លោក ឈុំ សុជាតិ ដែល​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​។ នាយ​ឧត្តមសេនីយ៍ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ បាន​បំពាក់​ឋានន្តរសក្តិ​ដល់​ឧត្តមសេនីយ៍ឯក​ចំនួ​ន​២៩​រូបនេះ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ខែ​កុម្ភៈ​នេះ​។​
​ឧត្តមនាវីឯក លោក ទៀ វិញ  ត្រូវបាន​តែងតាំង​ជា​មេបញ្ជាការ​កងទ័ពជើងទឹក កាលពី​ខែ​មករា ឆ្នាំ​២០០៩​។​
​កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៤ ព្រះមហាក្សត្រ បាន​ដំឡើង​ឋានន្តរសក្ដិ​ឧត្ដមសេនីយ៍ឯក​ចំនួន ៦​រូប​នៃ​ក្រប​ខណ្ឌ​នគរបាលជាតិ អោយទៅ​ជា​នាយ​ឧត្ដមសេនីយ៍​។​មន្ត្រី​ទាំង ៦​រូប​នោះ​រួមមាន លោក អ៊ុក គឹម​លេខ លោក ខៀវ សុភ័គ លោក ម៉ៅ ប៊ុន​ណារិន លោក ម៉ៅ ច័ន្ទ​តារា លោក សុខ ផល និង​លោក ចាន់ អ៊ាន​៕



No comments:

Post a Comment