Paris Peace Accords 23 Oct. 1991

Thursday, February 27, 2014

Prime Minister-elect Sam Rainsy: Summary of the main news of the day





២៧ កុម្ភៈ ២០១៤ - សង្ខេបព័ត៌មាន ប្រចាំថ្ងៃនេះ / 27 Feb. 2014 | Summary of the main news of the day.

១.នៅថ្ងៃនេះ ព្រឹទ្ឋសភា នៃប្រទេស អូស្រ្តាលី មានកិច្ចប្រជុំ សួរដេញដោល ស្តីពី ស្ថានការណ៍ ប្រទេសកម្ពុជា។  សមាជិកាព្រឹទ្ឋសភា តំណាង រដ្ឋាភិបាល ដែលសួរ ដេញដោល គឺ លោកស្រី Christine Milne ដែលជាអ្នកផ្តួចផ្តើមញត្តិ នៃព្រឹទ្ឋសភា ស្តីពី កម្ពុជា កាលពីថ្ងៃ ទី១៣ កុម្ភៈ ២០១៤។ពត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/pdhff6h

២. អាស៊ីសេរី៖ មូលនិធិសង្គ្រោះជាតិជំរុញឲ្យអាមេរិកទប់ទល់សម្ពាធអំណាចរបស់ចិនមកលើកម្ពុជា។ ប្រធានមូលនិធិសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក លោក ទូច វិបុល បានដឹកនាំគណៈប្រតិភូមួយក្រុម មកជួបមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកម្ពុជា អ្នកស្រី Margaret Hsaing និងបានជួបក្រុមសមាជិកព្រឹទ្ធសភា និងក្រុមសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។ពត៌មានលម្អិតសូមចុច៖ http://tinyurl.com/l2udzyn
៣.អាស៊ីសេរី៖ កម្មករប្រមាណ១០០នាក់សន្លប់នៅរោងចក្រនាខេត្តកណ្ដាល។ កម្មករប្រមាណ ១០០នាក់ សន្លប់នៅថ្ងៃទី២៧ កុម្ភៈ នៅរោងចក្រគ្រីស្តាល់ ម៉ាទីន (Crystal Martin) ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។  ពត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/mpo75cd

៤.  VOD៖ សហគមន៍ជនជាតិគួយ សុំអន្ដរាគមន៍ការពារទួលបុរាណនិងដីធ្លី។ ប្រជាសហគមន៍ជនជាតិភាគតិចគួយ ចំនួន១៥៨នាក់ នៅស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ សុំអន្ដរាគមន៍ ពីស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិ និងអន្ដរាជាតិ ឲ្យជួយការពារទួលប្រាសាទបុរាណ និងដីធ្លីពួកគេ ខណៈក្រុមហ៊ុនចិនបន្ដឈូសឆាយយកដី ដើម្បីដាំអំពៅ ហើយប៉ះពាល់វត្ថុបុរាណនៅក្នុងដីសហគមន៍។  ពត៌មានលម្អិត, សូម ចុច៖ http://vodhotnews.com/19596


៥.  ភ្នំពេញប៉ុស្តិ៍៖ សមត្ថកិច្ច រុះរើផ្ទះ ប្រមាណ ១០០ខ្នង នៅស្រុកស្នួល។  ប៉ូលិស ស្រុកស្នួល ខេត្តក្រចេះបានធ្វើការរុះរើ ផ្ទះពលរដ្ឋប្រហែល ១០០ ខ្នងដោយបានចោទពួកគេថា បានមកកាន់កាប់ដីដោយខុសច្បាប់ ក្នុងដីសម្បទានសេដ្ឋកិច្ចដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកៅស៊ូ មួយ។  ពត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/q9vjmyw
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5


No comments:

Post a Comment