Post by Sam Rainsy.
២៣ កុម្ភៈ ២០១៤ / 23 Feb. 2014 | Defection of a police officer in Ukraine
២៤ ម៉ោងមុននេះ នៅប្រទេស អ៊ុយគ្រែន (Ukraine) ឧត្តមសេនីយ៍ នគរបាល (មេប៉ូលិស) ម្នាក់ បាននាំកម្លាំង របស់គាត់ មកគាំទ្របាតុករ ដែលទាមទារ ឲ្យប្រធានាធិបតីផ្តាច់ការ ឈ្មោះ Viktor Ianoukovitch ចុះចេញ ពីតំណែង។ សេចក្តីសម្រេចចិត្ត របស់ មេប៉ូលីសនេះ ដែលមិនព្រមបញ្ជា ឲ្យបាញ់សម្លាប់ ប្រជាបាតុករ បានជួយជំរុញ ឲ្យប្រធានាធិបតី ផ្តាច់ការនោះ រត់ចេញពីលំ នៅដ្ឋានរបស់ខ្លួន, ហើយ ព្យាយាមចាកចេញ ទៅក្រៅប្រទេស, ប៉ុន្តែ មិនទាន់រត់រួច នៅឡើយទេ។ រដ្ឋសភាប្រទេស អ៊ុយគ្រែន ក៏បានសម្រេច ឲ្យមានការបោះឆ្នោត ឡើងវិញ ជាបន្ទាន់ (ដកស្រង់ពី CNN)។
Defection of a police officer in Ukraine. A police officer who refuses to shoot at demonstrators switches sides, thus accelerating the fall of dictator Viktor Ianoukovitch, now on the run. The parliament has called for new elections (Source: CNN).
No comments:
Post a Comment