ACTS of the Apostles
កិច្ចការ រៀបរៀងដោយ លោកលូកា
លោកប៉ូល
ឆ្លើយការពារខ្លួន នៅមុខព្រះបាទអគ្រីប៉ា
ព្រះបាទ អគ្រីប៉ា
មានរាជឱង្ការ ទៅលោកប៉ូល ថា៖ «អ្នក មានសិទ្ធិ និយាយការពារខ្លួន នៅពេលនេះបាន។»
លោកប៉ូល លើកដៃឡើង,
មានប្រសាសន៍ ថា៖ «បពិត្រព្រះរាជា, ទូលបង្គំ មានកិត្តិយស ធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះ ព្រះភក្ត្រ
ព្រះករុណា ថ្ងៃនេះ អំពីពាក្យបណ្ដឹង ទាំងប៉ុន្មាន ដែលសាសន៍យូដា ចោទទូលបង្គំ,
ដ្បិតព្រះករុណា ជ្រាបយ៉ាងច្បាស់ អំពី ទំនៀមទម្លាប់ ផ្សេងៗ របស់សាសន៍យូដា
និងអំពី សេចក្ដី ដែលគេនិយមជជែក វែកញែក។ ហេតុនេះ សូមទ្រង់ មេត្តាព្រះសណ្ដាប់ទូលបង្គំ
ដោយអនុគ្រោះផង។ ជនជាតិយូដា
ទាំងមូល ស្គាល់ប្រវត្តិ របស់ទូលបង្គំ, តាំងពីក្មេងមកស្រាប់, ហើយ គេ ក៏ដឹងថា, តាំងពីដើមមក ទូលបង្គំ រស់នៅ កណ្ដាលចំណោម ជនជាតិ របស់ទូលបង្គំ
និងនៅក្រុង យេរូសាឡឹម របៀបណាដែរ។
គេ បានស្គាល់ទូលបង្គំ តាំងពីយូរមកហើយ។ ពីដើម ទូលបង្គំ ជាអ្នកខាង គណៈផារីស៊ី ដែលជាគណៈ
តឹងរ៉ឹងជាងគេ ក្នុងសាសនា របស់យើង។ ប្រសិនបើ ពួកគេចង់, ពួកគេ
អាចធ្វើជា សាក្សីបាន។ ប៉ុន្តែ ឥឡូវនេះ គេ យកទូលបង្គំ មកវិនិច្ឆ័យទោស, ព្រោះ តែសេចក្ដីសង្ឃឹម លើព្រះបន្ទូល ដែលព្រះជាម្ចាស់ បានសន្យា ជាមួយបុព្វបុរស
របស់យើង។ កុលសម្ព័ន្ធទាំង
ដប់ពីរ របស់យើង នាំគ្នា គោរពបំរើ ព្រះជាម្ចាស់,
ទាំងយប់ ទាំងថ្ងៃ, ឥតឈប់ឈរ, ដោយសង្ឃឹម
ថា, ព្រះបន្ទូល សន្យានោះ នឹងបានសំរេច។ បពិត្រព្រះរាជា, ជនជាតិយូដា
បានចោទប្រកាន់ទូលបង្គំ, ព្រោះ តែសេចក្ដីសង្ឃឹម នេះហើយ។ ចុះហេតុដូចម្ដេច បានជាអស់លោក
យល់ថា, ការដែល ព្រះជាម្ចាស់ ប្រោសមនុស្សស្លាប់ ឲ្យរស់ឡើងវិញ
ជាការមួយ មិនគួរឲ្យជឿ ដូច្នេះ?
«ហេតុនេះហើយ
បានជាទូលបង្គំ ធ្វើដំណើរទៅ ក្រុងដាម៉ាស, ទាំងទទួលអំណាច
និងការអនុញ្ញាត ពីក្រុមនាយកបូជាចារ្យ។ បពិត្រព្រះរាជា, នៅតាមផ្លូវ ប្រមាណ ជាថ្ងៃត្រង់, ទូលបង្គំ បានឃើញពន្លឺមួយ
ភ្លឺជាងពន្លឺថ្ងៃ ទៅទៀត, ចាំងពីលើមេឃមក លើទូលបង្គំ
និងលើអ្នក ដែលរួមដំណើរ ជាមួយទូលបង្គំ។ ពេលនោះ យើងខ្ញុំ ដួលទាំងអស់គ្នា,
ហើយ ទូលបង្គំ បានឮសំឡេង
ពោលមកកាន់ទូលបង្គំ ជាភាសាហេប្រឺ ថា, “សូល! សូល, អើយ!
ហេតុដូចម្ដេច បានជាអ្នក បៀតបៀនខ្ញុំ?
អ្នក ខំប្រឹងតយុទ្ធ នឹងខ្ញុំ
ដូចគោ ជល់នឹងជន្លួញ ដូច្នេះ មិនកើតទេ។”
«ទូលបង្គំ
បានតបទៅវិញ ថា, “លោកម្ចាស់អើយ, តើ លោក ជានរណា?”
«ព្រះអម្ចាស់
មានព្រះបន្ទូល មកទូលបង្គំវិញ ថា, “ខ្ញុំ ជាយេស៊ូ ដែលអ្នក
កំពុងតែបៀតបៀន។ ចូរ
ក្រោកឈរឡើង។ ខ្ញុំ បង្ហាញខ្លួន ឲ្យអ្នកឃើញ, មកពីខ្ញុំ បានជ្រើសរើសអ្នក ឲ្យបំរើ, ព្រមទាំងធ្វើជាបន្ទាល់
អំពីហេតុការណ៍ ដែលខ្ញុំ បង្ហាញ ឲ្យអ្នកឃើញ នៅពេលនេះ និងហេតុការណ៍ ឯទៀតៗ
ដែលខ្ញុំ នឹងបង្ហាញ ឲ្យអ្នកឃើញ នៅពេលខាងមុខ។ ខ្ញុំ បានរំដោះអ្នក ឲ្យរួចពី
សាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ។ ខ្ញុំ ចាត់អ្នក
ឲ្យទៅរក សាសន៍ទាំងនោះ ដើម្បី បើកភ្នែកគេ ឲ្យភ្លឺ, ឲ្យគេ ងាកចេញពី សេចក្ដីងងឹត, បែរមករក ពន្លឺ,
និងងាកចេញពី អំណាច របស់មារសាតាំង,
បែរមករក ព្រះជាម្ចាស់វិញ, ព្រមទាំងទទួល ការអត់ទោស ឲ្យរួចពីបាប
និងទទួលមត៌ក រួមជាមួយអស់អ្នក ដែលព្រះជាម្ចាស់ ប្រោសឲ្យបានវិសុទ្ធ ដោយមានជំនឿ
លើខ្ញុំ។”
«បពិត្រព្រះរាជា, ទូលបង្គំ ពុំបានជំទាស់ នឹងការអស្ចារ្យ ដែលទូលបង្គំ និមិត្តឃើញ
នោះឡើយ។ ទូលបង្គំ បានប្រាប់ប្រជាជននៅ
ក្រុងដាម៉ាស មុនគេបង្អស់, បន្ទាប់មក ប្រាប់ប្រជាជននៅ
ក្រុងយេរូសាឡឹម, នៅស្រុកយូដា ទាំងមូល, ហើយ ប្រាប់សាសន៍ដទៃ ឲ្យកែប្រែ ចិត្តគំនិត និងបែរមករក ព្រះជាម្ចាស់
ដោយប្រព្រឹត្ត អំពើផ្សេងៗ បញ្ជាក់ថា, គេ ពិតជាកែប្រែ
ចិត្តគំនិតមែន។ មកពីហេតុនេះហើយ
បានជាសាសន៍យូដា នាំគ្នាចាប់ទូលបង្គំ នៅក្នុងព្រះវិហារ, ព្រមទាំងប៉ុនប៉ង ប្រហារជីវិត
ទូលបង្គំផង។ ប៉ុន្តែ
ដោយព្រះជាម្ចាស់ ការពារទូលបង្គំ រហូតមកទល់ថ្ងៃនេះ, បានជាទូលបង្គំ
នៅតែផ្ដល់ សក្ខីភាព អំពីព្រះអង្គ នៅចំពោះមុខ អ្នកតូច អ្នកធំ។ ទូលបង្គំ ពុំបាននិយាយអ្វី ក្រៅពីសេចក្ដី ដែលពួកព្យាការី
និងលោកម៉ូសេ បានថ្លែងទុក អំពីហេតុការណ៍ ដែលត្រូវតែ កើតមាន នោះឡើយ,
ពោល គឺ៖ ព្រះគ្រិស្ដ បានរងទុក្ខលំបាក,
ហើយ មានព្រះជន្ម រស់ឡើងវិញ មុនគេបង្អស់, ទ្រង់ នឹងប្រទានដំណឹង
អំពីពន្លឺ នៃការសង្គ្រោះ ប្រាប់សាសន៍ អ៊ីស្រាអែល និងសាសន៍ ដទៃ។»
កាលលោកប៉ូល កំពុងមានប្រសាសន៍
ការពារខ្លួន ដូច្នេះ, លោកភេស្ទុស
ក៏បន្លឺសំឡេងឡើង យ៉ាងខ្លាំង ថា៖ «ប៉ូលអើយ! អ្នក វង្វេងស្មារតីហើយ! គឺអ្នក រៀនសូត្រ ច្រើនពេក បានជាត្រឡប់ទៅ
ជាវង្វេងស្មារតី ដូច្នេះ!»
លោកប៉ូល តបវិញ
ថា៖ «សូមជំរាប
ឯកឧត្ដម ភេស្ទុស, ខ្ញុំបាទ មិនមែន វង្វេង ស្មារតីទេ។ ផ្ទុយទៅវិញ, ខ្ញុំបាទ
និយាយតែពាក្យពិត មានន័យត្រឹមត្រូវ។
ព្រះរាជា ក៏ជ្រាបអំពី ហេតុការណ៍ទាំងនេះ
រួចស្រេចទៅហើយដែរ។ ខ្ញុំបាទ ហ៊ាននិយាយ
នៅចំពោះមុខ ព្រះអង្គ ដោយឥតភ័យខ្លាចឡើយ, ដ្បិតខ្ញុំបាទ
ជឿជាក់ថា, ព្រះរាជា ជ្រាបទាំងអស់, ព្រោះ ហេតុការណ៍នេះ មិនមែនកើតឡើង
ស្ងាត់ៗ នៅកៀនកោះណាមួយ នោះទេ។
បពិត្រព្រះរាជា, តើ ព្រះអង្គ ជឿពួកព្យាការី
ឬទេ? ទូលបង្គំ ដឹងថា, ព្រះអង្គ ពិតជាជឿមែន។»
ព្រះបាទអគ្រីប៉ា
មានរាជឱង្ការទៅ លោកប៉ូល ថា៖ «នៅ
ក្នុងពេលបន្តិចនេះ,
អ្នក គិតថា នឹងធ្វើ ឲ្យខ្ញុំ
ទៅជា
គ្រិស្ដបរិស័ទ ឬ?»
លោកប៉ូល ទូលតបវិញ
ថា៖ «ទោះបី
នៅតែបន្តិចទៀត ឬយូរទៀតក្ដី, ទូលបង្គំ អង្វរព្រះជាម្ចាស់,
សូមទ្រង់ ប្រោសប្រណី មិនត្រឹមតែ ដល់ព្រះរាជា ប៉ុណ្ណោះទេ,
គឺដល់អស់លោក ដែលកំពុងស្ដាប់ ទូលបង្គំ នៅថ្ងៃនេះ, សូមឲ្យព្រះរាជា និងអស់លោក បានដូចទូលបង្គំ ដែរ, លើកលែងតែ
ការជាប់ច្រវាក់ នេះចេញ។»
ព្រះរាជា,
លោកទេសាភិបាល, ព្រមទាំងម្ចាស់ក្សត្រីយ៍បេរេនីស, និងអ្នកឯទៀតៗ ដែលអង្គុយនៅទីនោះ,
បាននាំគ្នា ក្រោកឡើង, ហើយ ចាកចេញទៅ, ទាំងនិយាយគ្នា ថា៖ «បុរសនេះ ពុំបានធ្វើអ្វីខុស
ដែលត្រូវមានទោស ដល់ជីវិត ឬត្រូវជាប់ ច្រវាក់ឡើយ។»
Acts 26
Then Agrippa said to Paul, “You have permission to speak for yourself.”
So Paul motioned with his hand and began his defense: 2 “King Agrippa, I consider myself fortunate to stand before you today as I make my defense against all the accusations of the Jews, 3 and especially so because you are well acquainted with all the Jewish customs and controversies. Therefore, I beg you to listen to me patiently.
4 “The Jewish people all know the way I have lived ever since I was a child, from the beginning of my life in my own country, and also in Jerusalem. 5 They have known me for a long time and can testify, if they are willing, that I conformed to the strictest sect of our religion, living as a Pharisee. 6 And now it is because of my hope in what God has promised our ancestors that I am on trial today. 7 This is the promise our twelve tribes are hoping to see fulfilled as they earnestly serve God day and night. King Agrippa, it is because of this hope that these Jews are accusing me. 8 Why should any of you consider it incredible that God raises the dead?
9 “I too was convinced that I ought to do all that was possible to oppose the name of Jesus of Nazareth. 10 And that is just what I did in Jerusalem. On the authority of the chief priests I put many of the Lord’s people in prison, and when they were put to death, I cast my vote against them. 11 Many a time I went from one synagogue to another to have them punished, and I tried to force them to blaspheme. I was so obsessed with persecuting them that I even hunted them down in foreign cities.
12 “On one of these journeys I was going to Damascus with the authority and commission of the chief priests. 13 About
noon, King Agrippa, as I was on the road, I saw a light from heaven,
brighter than the sun, blazing around me and my companions. 14 We all fell to the ground, and I heard a voice saying to me in Aramaic,[a] ‘Saul, Saul, why do you persecute me? It is hard for you to kick against the goads.’
15 “Then I asked, ‘Who are you, Lord?’
“ ‘I am Jesus, whom you are persecuting,’ the Lord replied. 16 ‘Now get up and stand on your feet. I have appeared to you to appoint you as a servant and as a witness of what you have seen and will see of me. 17 I will rescue you from your own people and from the Gentiles. I am sending you to them 18 to open their eyes and turn them from darkness to light, and from the power of Satan to God, so that they may receive forgiveness of sins and a place among those who are sanctified by faith in me.’
19 “So then, King Agrippa, I was not disobedient to the vision from heaven. 20 First to those in Damascus, then to those in Jerusalem and in all Judea, and then to the Gentiles, I preached that they should repent and turn to God and demonstrate their repentance by their deeds. 21 That is why some Jews seized me in the temple courts and tried to kill me. 22 But
God has helped me to this very day; so I stand here and testify to
small and great alike. I am saying nothing beyond what the prophets and
Moses said would happen— 23 that the Messiah would suffer and, as the first to rise from the dead, would bring the message of light to his own people and to the Gentiles.”
24 At this point Festus interrupted Paul’s defense. “You are out of your mind, Paul!” he shouted. “Your great learning is driving you insane.”
25 “I am not insane, most excellent Festus,” Paul replied. “What I am saying is true and reasonable. 26 The king is familiar with these things, and I can speak freely to him. I am convinced that none of this has escaped his notice, because it was not done in a corner. 27 King Agrippa, do you believe the prophets? I know you do.”
28 Then Agrippa said to Paul, “Do you think that in such a short time you can persuade me to be a Christian?”
29 Paul
replied, “Short time or long—I pray to God that not only you but all
who are listening to me today may become what I am, except for these
chains.”
30 The king rose, and with him the governor and Bernice and those sitting with them. 31 After
they left the room, they began saying to one another, “This man is not
doing anything that deserves death or imprisonment.”
32 Agrippa said to Festus, “This man could have been set free if he had not appealed to Caesar.”
Footnotes:
- Acts 26:14 Or Hebrew
No comments:
Post a Comment