២៦ កុម្ភៈ ២០១៤ / 26 Feb. 2014 | News from Ukraine
RFI៖ សភាអ៊ុយក្រែន សូម ឲ្យតុលាការ អន្តរជាតិ ក្រុងឡាអេ កាត់ទោស លោក យ៉ានូកូវិច
នៅថ្ងៃអង្គារ ម្សិលមិញនេះ សភាអ៊ុយក្រែន បានសូម តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ក្រុងឡាអេ ឲ្យកាត់ទោស លោក វិចទ័រ យ៉ានូកូវិច ដែលសភា បានទំលាក់ចេញ ពីតំណែង ប្រធានាធិបតី កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។ យោងតាមសភា អ៊ុយក្រែន លោក យ៉ានូកូវិច គឺ ជាអ្នកទទួលខុសត្រូវ ក្នុងបទឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិ។ សភាអ៊ុយក្រែន ក៏បានសូម តុលាការ ក្រុងឡាអេ ឲ្យកាត់ទោស អ្នកទទួលខុសត្រូវ ជាន់ខ្ពស់ មួយចំនួនទៀត ដែលបានដាក់បញ្ជា ឲ្យមាន ការបង្ក្រាប ក្រុមបាតុករ ផងដែរ ក្នុងពេល ៣ខែ មកនេះ។
សភា បានបរិហារ ថា, ជាង ៣ខែ មកនេះ កងកម្លាំង អ៊ុយក្រែន ទទួលបញ្ជា ឲ្យប្រើកម្លាំងបាយ និងអាវុធ ប្រឆាំងបាតុករ ដែលមកតវ៉ា តាមបែប ផែនសន្តិភាព ធ្វើ ឲ្យមនុស្ស ជាង១០០នាក់ ជាជនជាតិ អ៊ុយក្រែន និងជនបរទេស ត្រូវ រងការសម្លាប់។ មនុស្ស ជាង២ពាន់នាក់ រងរបួស, ក្នុងនោះ ៥០០នាក់ ស្ថិតក្នុងដំណាក់កាល ធ្ងន់ធ្ងរ។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/oba5o6s
Following a demand from the parliament, Ukraine's former president Viktor Ianoukovitch, now on the run, may be prosecuted at the International Criminal Court (in The Hague) for crimes against humanity.
No comments:
Post a Comment