Paris Peace Accords 23 Oct. 1991

Thursday, June 9, 2016

គណៈកម្មាធិការ​ សិទ្ធិ​មនុស្ស​ ថា​, បក្ស​ប្រឆាំង ​​និង​សង្គម​ស៊ីវិល ​អប់រំ ​ពលរដ្ឋ​ ឲ្យ​ប្រឆាំង​ រដ្ឋាភិបាល | Human Rights Commission says opposition party, civil society train people to oppose govt [no, just really BAD, BAD, BAD people]

កែវ រ៉េមី ២០១៦ ៨៥៥
ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី (កណ្ដាល) ថ្លែង​ក្នុង​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth

គណៈកម្មាធិការ​ សិទ្ធិ​មនុស្ស​ ថា​, បក្ស​ប្រឆាំង ​​និង​សង្គម​ស៊ីវិល ​អប់រំ ​ពលរដ្ឋ​ ឲ្យ​ប្រឆាំង​ រដ្ឋាភិបាល

RFA / វិទ្យុ អាស៊ី សេរី | ៨ មិថុនា ២០១៦
 
ប្រធាន ​គណៈកម្មាធិការ​ សិទ្ធិ​មនុស្ស​ កម្ពុជា លោក កែវ រ៉េមី រិះគន់​ បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា បាន​អប់រំ​ពលរដ្ឋ​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល​ដើម្បី​ផល​ប្រយោជន៍។

មន្ត្រី​ បក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​ សង្គម​ស៊ីវិល ​ច្រាន​ចោល​ ការ​រិះគន់​នេះ ដោយ​សំអាង​ ថា, ពលរដ្ឋ​ ត្រូវ​ ទទួល​បាន​ ចំណេះ​ដឹង​ ពិតប្រាកដ និង​មាន​សិទ្ធិ​ ពេញលេញ​ ទាមទារ​អ្វី​ ជា​តម្រូវការ និង​បំពេញ​ចន្លោះ ​ខ្វះខាត​ របស់ រដ្ឋាភិបាល។


ទាំង​មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​អះអាង​ថា ការ​តវ៉ា ការ​ទាមទារ​របស់​ពលរដ្ឋ​គឺ​ជា​សិទ្ធិ​សេរីភាព ដែល​រដ្ឋាភិបាល​មាន​ភារកិច្ច​ធានា​ឲ្យ​បាន ពោល​គឺ​មិន​ត្រូវ​បន្ទច់​បង្អាក់​ការ​អនុវត្ត​សិទ្ធិ​នេះ​ឡើយ។

ការ​លើក​ឡើង​នេះ​ឆ្លើយ​តប​នឹង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ កម្ពុជា លោក កែវ រ៉េមី ដែល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ ថ្ងៃ​ទី​៨ ខែ​មិថុនា ថា រដ្ឋាភិបាល​តែង​អប់រំ​ពលរដ្ឋ ជា​ពិសេស​យុវជន​ឲ្យ​គោរព​តាម​ច្បាប់​ទម្លាប់ ដែល​ផ្ទុយគ្នា​ពី​បក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន។

លោក​ថា រដ្ឋាភិបាល​ត្រូវ​ធានា​រក្សា​សុវត្ថិភាព និង​ស្ថិរភាព​សង្គម ពោល​គឺ​មិន​បណ្ដោយ​ឲ្យ​មនុស្ស​មួយ​ក្រុម​តូច​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍ ​មនុស្ស​ភាគ​ច្រើន ដោយសារ​តែ​ការ​បង្ក​អសន្តិសុខ​សង្គម​ឡើយ៖ «ខាង​ផ្នែក​ ប្រឆាំង, ខាង​ផ្នែក​ សង្គម​ស៊ីវិល ​ខ្លះ​ ដែល​គាត់​ ទទួល,​ មាន​និន្នាការ​ ប្រឆាំង​, គាត់ បណ្ដុះ​​ធ្វើ​ម៉េច​ ឲ្យ​មាន​ ចលាចល​ ឲ្យ​ងើប​ឡើង ​ប្រឆាំង ​រដ្ឋាភិបាល​​​​​ ពីព្រោះ ​ធម្មតា​ ឥឡូវ​ នយោបាយ​ នៅ​ក្នុង​តំបន់ ​ក៏ដោយ​នៅ​ក្នុង​ ពិភព​លោក​នេះ ពេល​ខ្លះ ប្រទេស​ខ្លះ, ​គេ​ មិន​ចង់ ​ឲ្យ​យើង​ហ្នឹង ​រីក​ចម្រើន​ ទេ​អូន។  គេ​ ចង់​ ឲ្យ​យើង​ហ្នឹង​ ត្រឡប់ ធ្លាក់​ចុះ​ ទៅ​វិញ។  ពីព្រោះ ​ពេល​ណា​ យើង​ មាន​បញ្ហា​ ប្រទេស​គេ​ ទៅ​មុខ។  យើង​ មាន​បញ្ហា​ អសន្តិសុខ​, គេ​ ពួក​នោះ​, គេ ​ខ្សឹប​ប្រាប់​ អ្នក​វិនិយោគ, ប្រាប់​អ្នក​ទេសចរ​​​ កុំ​ មក​កម្ពុជា; កម្ពុជា​ មាន​បញ្ហា; មក​ប្រទេស​ខ្ញុំ​ វិញ​ ហ្នឹង​ វា​ ទាញ​គ្នា​ ទៅ​វិញ​ ទៅ​មក។  អ៊ីចឹង​ សំខាន់​បំផុត​ យើង​ ទាំង​អស់​គ្នា--ទាំង​ប្រជាពលរដ្ឋ​, ទាំង​អ្នក​សារព័ត៌មាន,​ ទាំង​និស្សិត, ទាំង​សហជីព​ អី​ហ្នឹង--ត្រូវ ​រួមគ្នា​ ជា​ពលរដ្ឋ​ល្អ​ គោរព​ច្បាប់​ ទាំង​អស់​គ្នា»

មន្ត្រី​បក្ស​ប្រឆាំង​លោក អេង ឆៃអ៊ាង លើក​ឡើង​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​កើត​ចេញ​ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម៖ «ហើយ​ ការ​ធ្វើ​បាតុកម្ម ការ​ទាមទារ​របស់​ពួកគាត់​ហ្នឹង​វា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែង​ច្បាស់​ពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​វា​អត់​ចាំ​បាច់​ថា ការ​ទាមទារ​ហ្នឹង​ត្រូវ​សុំ​ច្បាប់​អាជ្ញាធរ​ទេ​ មាន​តែ​អាជ្ញាធរ​ទេ​ដែល​បង្កើត​ទម្លាប់​បែប​កុម្មុយនិស្ត ដើម្បី​កៀបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ»

ករណី​នេះ​ដែរ​អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ កម្ពុជា លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​បំពេញ​ការងារ​អប់រំ​ពលរដ្ឋ​ឲ្យ​ស្គាល់​ពី​ សិទ្ធិ ពី​សេរីភាព​របស់​ពួកគេ ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក​ថា ការ​តវ៉ា ការ​ទាមទារ​របស់​ពលរដ្ឋ​កើត​ចេញ​ពី​ការយល់​ដឹង​របស់​ពួកគេ នៅ​ពេល​ដែល​សិទ្ធិ​ទាំង​នោះ​ត្រូវ​គេ​រំលោភ​បំពាន។

លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ការពារ​សិទ្ធិ​ពលរដ្ឋ ហើយ​រដ្ឋាភិបាល​អាច​បង្អាក់​ការ​តវ៉ា​នោះ​បាន ល្គឹក​ណា​តែ​មាន​ហេតុផល​គ្រប់គ្រាន់​ពី​កម្រិត​នៃ​ផល​ប៉ះពាល់​ដោយ​ការ​តវ៉ា​ នោះ​ទៅ​ដល់​សង្គម​ជាតិ ដោយ​មិនមែន​គ្រាន់​ជា​លេស​មិន​សម​ហេតុផល​នោះ​ឡើយ៖ «បើ​សិន​ជា​ រដ្ឋាភិបាល​ មិន​ទាន់ ​ឆ្លើយ​តប ឬ​មិន​ទាន់ ​ឲ្យ​គេ​ ធ្វើ​បាតុកម្ម​ ទាមទារ​ ដោយ​សន្តិវិធី​ អ្វី​ ម្យ៉ាង​ហ្នឹង លុះ​ត្រា​តែ​ អាជ្ញាធរ​ រដ្ឋ​ហ្នឹង​ គាត់​ មាន​ភស្តុតាង​ ពិត​ប្រាកដ​ ថា, តើ​ ព្រះ​រាជាណាចក្រ​​​​ កម្ពុជា នៅ​ក្នុង​ភាព​ គំរាម​កំហែង​ បែប​ណា?  ត្រូវ​ មាន​ ភស្តុតាង​ ច្បាស់​លាស់​ ទើប​ ប្រើប្រាស់​ ជា​កម្មវត្ថុ​ ក្នុង​ការ​ បញ្ឈប់​ ការ​ទាមទារ ​ស្រប​ច្បាប់​ របស់​ ពលរដ្ឋ​ បាន»

រដ្ឋ​ធម្មនុញ្ញ​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ទាំង ២​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។ ចំណែក​មាត្រា​៣៧ ចែង​ថា សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។

ការ​វាយប្រហារ​ខ្លាំងៗ​រិះគន់​ទៅ​លើ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​របស់​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា របស់​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ខ្លាំងៗ​ថា នឹង​ចាត់​វិធានការ​ចាំបាច់​នានា ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​មាន​សកម្មភាព​បំផ្លាញ​សន្តិភាព​ដែល​លោក​ខំ​កសាង​ បាន​មក​ដោយ​លំបាក៕

 

 

 

 

 

1 comment:

  1. Anonymous8:58 AM

    ICJ should take Hun Sen next for the crime against Cambodian people.

    ReplyDelete