សៀវភៅវាយតម្លៃភាពក្រីក្រនៅកម្ពុជាឆ្នាំ២០១៣ បោះពុម្ភដោយធនាគារពិភពលោក (រូបថត៖ តាំង វីដា)
អត្រាភាពក្រីក្រនៅកម្ពុជា ឆ្នាំ២០០៤-២០១១ គិតជាភាគរយ
បញ្ជាក់៖ សម្រាប់ឆ្នាំ២០០៥ និងឆ្នាំ២០០៦ ស្ថិតក្នុងចន្លោះពី 53.2% ដល់50.1%
2011
20.5
53.2
2004
null
2005
null
2006
50.1
2007
38.8
2008
23.9
2009
22.1
2010
20.5
2011
បញ្ជាក់៖ សម្រាប់ឆ្នាំ២០០៥ និងឆ្នាំ២០០៦ ស្ថិតក្នុងចន្លោះពី 53.2% ដល់50.1%
2011
20.5
53.2
2004
null
2005
null
2006
50.1
2007
38.8
2008
23.9
2009
22.1
2010
20.5
2011
ក្រាហ្វិចអត្រាភាពក្រីក្រនៅកម្ពុជា (ដោយ តាំង វីដា)
World Bank៖ អត្រាភាពក្រីក្រ នៅកម្ពុជា ក្នុងរយៈពេល ៧ឆ្នាំ ធ្លាក់ចុះ ជាងពាក់កណ្តាល
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី20 ខែកុម្ភៈ ឆ្នាំ2014
ធនាគារពិភពលោក (World Bank) នៅថ្ងៃព្រហស្បតិ៍នេះ ផ្សព្វផ្សាយរបាយការណ៍ថ្មីមួយ ដោយរកឃើញថា អត្រាភាពក្រីក្រនៅកម្ពុជា ក្នុងរយៈពេល ៧ឆ្នាំ គិតចាប់ពីឆ្នាំ២០០៤ បានធ្លាក់ចុះជាងពាក់កណ្តាល ដែលនាំឲ្យកម្ពុជា ក្លាយជាប្រទេសកាត់បន្ថយភាពក្រីក្រល្អជាងគេមួយ ក្នុងចំណោមប្រទេសដទៃទៀត។
របាយការណ៍វាយតម្លៃភាពក្រីក្រនៅកម្ពុជា ប្រចាំឆ្នាំ២០១៣ ដែលត្រូវបានដាក់បង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍រួម រវាងរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក នៅថ្ងៃទី២០ ខែកុម្ភៈនេះ បង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា ត្រូវបានធ្លាក់ចុះយ៉ាងគំហុក ពី ៥៣,២% នៅឆ្នាំ២០០៤ មកត្រឹម ២០,៥% នៅឆ្នាំ២០១១ ដែលជាហេតុធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងនាមជាប្រទេសដែលកាត់បន្ថយភាពក្រីក្រល្អជាងគេ ក្នុងពិភពលោក។ ក្នុងន័យនេះ ប្រជាពលរដ្ឋក្រីក្រចំនួន ៧លាននាក់ ក្នុងឆ្នាំ២០០៤ ត្រូវបានកាត់បន្ថយមកត្រឹម ៣លាននាក់ ក្នុងឆ្នាំ២០១១។
របាយការណ៍ដដែលនេះ ឲ្យដឹងដែរថា កត្តា៤ ដែលជំរុញឲ្យប្រជាពលរដ្ឋចាកផុតពីភាពក្រីក្រ ក្នុងនោះមាន ការបង្កើនតម្លៃស្រូវ កំណើនអត្រាថ្លៃឈ្នួលពលកម្មនៅតាមទីជនបទ ការកើនឡើងនូវការងារដែលមានប្រាក់បៀវត្សនៅតាមទីប្រជុំជន និងកំណើនប្រាក់ចំណូលពីការប្រកបរបរជំនួញតូចតាច។
ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃធនាគារពិភពលោក លោក អាឡាសាន សូ ឲ្យដឹងដែរថា ទោះបីជាកំនើនជីវភាពកើនឡើងក្តី តែកម្ពុជា នៅមិនទាន់ចាកឆ្ងាយពីភាពក្រីក្រនៅឡើយទេ ដែលបណ្តាលមក ពីការប្រែប្រួលនៃបំណងប្រាថ្នា និងតម្រូវការរបស់ប្រជាពលរដ្ឋសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលនាំឲ្យកត្តាទាំងនេះ កា្លយជាបញ្ហាប្រឈម និងជាហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា របាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងទាំងស្រុងទេ ដោយសារទិន្នន័យដែលវិភាគ គឺមិនស្របបច្ចុប្បន្នភាព ហើយកម្រិតអតិផរណា ចំណូលប្រចាំថ្ងៃ ១,២៥ដុល្លារ គឺមិនស្របនឹងទីផ្សារនោះឡើយ។ លោកថា ឧបសគ្គ ចំពោះការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា គឺអំពើពុករលួយ ការដឹកនាំបែបបក្ខពួកនិយម ដែលនាំឲ្យផលចំណេញ មិនត្រូវបានបែងចែកដល់ប្រជាពលរដ្ឋ ដែលស្ថិតក្រោមបន្ទាត់ក្រីក្រ ៖ « របៀបបែងចែកផលប្រយោជន៍ចេញពីការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ អត់បានល្អ ដោយសារតែមានអំពើពុករលួយខ្ពស់ ដោយសារតែមានអំណាចប្រមូលផ្តុំ ហើយវប្បធម៌នយោបាយ ជាវប្បធម៌នយោបាយគ្រួសារនិយម family affair នៅតាមក្រសួងនីមួយៗ អញ្ចឹង វាធ្វើឲ្យគំលាតអ្នកមានអ្នកក្រច្រើន»។
កាលពីថ្ងៃទី៦ ខែធ្នូ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញសារលិខិតមួយដោយថា ឧបសគ្គនៃការអភិវឌ្ឍន៍គោលដៅកំណើនសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនៅកម្ពុជា គឺចោទលើអំពើពុករលួយ ដោយលោកជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើសកម្មភាពដោយឯករាជ្យ ទប់ស្កាត់អំពើពុករលួយ ដោយមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ព្រមទាំងរៀបចំខ្លឹមសារមេរៀនប្រឆាំងអំពើពុករលួយ ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សិស្ស និស្សិតទៀតផង ក្នុងគោលដៅរួមដើម្បីកាត់បន្ថយភាពក្រីក្រ៕
No comments:
Post a Comment