Paris Peace Accords 23 Oct. 1991

Tuesday, February 25, 2014

YCC ប្រចាំ​ខេត្ត​ស្វាយរៀង ដាក់​លិខិត​ ទៅ​គណបក្ស នយោបាយ ស្នើ​ឲ្យ​ដាក់​ យុវជន​ ឈរ​ឈ្មោះ​ សម្រាប់​ ការបោះឆ្នោត​ ថ្នាក់​ក្រោម​ជាតិ​​


យុវជនYCCប្រគល់ញត្តិជូនមន្រ្តីគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តស្វាយរៀង/រូបថតដោយឡេង ចាន់រតនា

YCC ប្រចាំ​ខេត្ត​ស្វាយរៀង ដាក់​លិខិត​ ទៅ​គណបក្ស នយោបាយ ស្នើ​ឲ្យ​ដាក់​ យុវជន​ ឈរ​ឈ្មោះ​ សម្រាប់​ ការបោះឆ្នោត​ ថ្នាក់​ក្រោម​ជាតិ​​


ដោយ៖​ ឡេង ចាន់រតនា​​ / វីអូឌី | ថ្ងៃចន្ទ ទី24 ខែកុម្ភៈ ឆ្នាំ2014

អង្គការ​ក្រុម​ប្រឹក្សា​យុវជន ​កម្ពុជា ​(YCC) ​ប្រចាំ​ខេត្ដ​ស្វាយរៀង កាលពី​ថ្ងៃ​ច័ន្ទ ​បានដាក់ លិខិត​សំណម​ពរ ដល់ គណបក្ស​ធំៗ ​ពីរ គឺ​គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ ដើម្បី​ជំរុញ ដាក់បញ្ចូល បេក្ខភាព​យុវជន ​ឈរ​ឈ្មោះ ​សម្រាប់​​ ការបោះឆ្នោត​ ថ្នាក់​ក្រោម​ជាតិ​។
​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​ជា​២០​នាក់ ដែល​ចូលរួម​ដាក់​ញត្តិ​នោះ មក​ពី​ក្រុង​ស្វាយរៀង ស្រុក​ស្វាយជ្រំ ស្រុក​រមាស​ហែក ស្រុក​កំពង់រោទិ៍ និង​ស្រុក​រំដួល​។​
​លោក កើត សុវណ្ណ​ឌី ប្រធាន​សាខា​អង្គការ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​(YCC)​ដែល​បាន​ដឹកនាំ​ការដាក់​ញត្តិ មាន​ប្រសា​សន៍ថា ញ​តិ្ដ​គាំទ្រ មាន​ចំនួន​២៤៣៣ ហើយ​អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ចង់ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដាក់​បញ្ចូល​​បេក្ខភាព​យុវជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ដ ក្រុង ស្រុក ខ័ណ្ឌ ក្នុង​លេខ​រៀង​អាទិភាព​ដែល​អាច​ជាប់​បាន​(​ចំនួន​២០%)​។ លោក​បន្តថា យុវជន ក៏​ស្នើ​ឲ្យមាន​ការកែប្រែ​ការបោះឆ្នោតតាម​បែបអ​សកល​មកជាការ​បោះឆ្នោតសក​ល​វិញ​។ លោក​បញ្ជាក់ថា​«​អ្វី​ដែល​អង្គការ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​(YCC)​គឺ​ចង់ឲ្យ​មាន​យុវ​ជន​​មាន​ការចូល​រួម និង​សម្រេច​ហើយ​រាល់​ចម្ងល់ និង​ចង់ឲ្យ​យុវជន​ត្រូវបាន​គេ​ឲ្យ​តម្លៃ ទទួលស្គាល់ និង​យកចិត្ដទុកដាក់​នៅ​ពេ​ល​ដែល​មាន​សមាសភាព​យុវជន​នៅក្នុង​ក្រុមប្រឹក្សា​រាជធានី ខេត្ដ ក្រុង ស្រុក ខ័ណ្ឌ​»​។​
យុវជន អ៊ូ ច​ន្ធូ  តំណាង​យុវជន ដែល​ចូលរួម​ដាក់​ញ្ញ​តិ្ដ​ជាមួយ​អង្គការ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​(YCC) និយាយថា វា​មាន​ភាព​ផ្ទុយគ្នា ដោយសារ​គណបក្ស​ស​ង្រោះ្គ​ជាតិ បាន​ស្វាគមន៍​ក្នុង​ការទទួលយក​ញត្តិ តែ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​ទទួល​យក​ញត្តិ តែ​មាន​ភាពសោះអង្គើយ​ចំពោះ​យុវជន ដែល​ប្រគល់​ញត្តិ​ឲ្យ​។
​លោក ហែម កាន ជា​ប្រធាន​ផ្នែក​រដ្ឋបាល​គណបក្ស​ប្រជាជនម្ពុ​ជា ដែល​បាន​ទទួលយក​ញត្តិ មានប្រសាសន៍ថា លោក​គ្មាន​សិទិ្ធ​សម្រេច​ទេ​ចំពោះ​ញត្តិ​នេះ តែ​លោក​សន្យាថា​យក​ញ្ញ​តិ្ដ​ប្រគល់ជូន ប្រធាន​គណបក្ស​ប្រចាំខេត្ត​ដើម្បី​សម្រេច​។​
​លោក ម៉ៅ វិបុល ប្រធាន​ប្រតិ​ប​ត្ដិគ​ណ​បក្ស​ស​ង្រ្គោះជាតិ សន្យាថា​នឹង​បញ្ជូន​ការស្នើសុំ​នេះ​ទៅ​ប្រធាន គណបក្ស ហើយ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​យកចិត្ដទុកដាក់​ចំពោះ​យុវជន​ពីព្រោះ​យុវជន​ជា​កម្លាំង​ស្នូល​នៃ​ប្រទេសជាតិ​ក្នុង​ការរួម​ចំណែក​​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​។
​គួរបញ្ជាក់​ថា ការរៀបចំ​បោះឆ្នោត​ជ្រើស​រើ​ក្រុមប្រឹក្សា​រាជធានី ខេត្ដ ស្រុក ក្រុង ខ័ណ្ឌ អាណត្តិ​ទី​២ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ នៅ​កម្ពុជា​ខាងមុខនេះ​៕




No comments:

Post a Comment