ប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ លោក នាង សុឃុន ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ក្រោយពេលដាក់បណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោក ហ៊ុន សែន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤។
RFA/Morm Moniroth
តុលាការ មិនចាត់ការ បណ្ដឹងប្រឆាំង លោក ហ៊ុន សែន រឿងបាត់កោះ
ដោយ សុ ជីវី / អាស៊ិសេរី | ២៥ មីនា ២០១៤
សាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ទុកមិនចាត់ការចំពោះពាក្យបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីបាត់ដីកោះត្រល់ និងកោះក្រចកសេះ។
លិខិតជូនដំណឹងរបស់សាលាដំបូងចុះហត្ថលេខាដោយព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ ដែលប្រគល់អោយដើមបណ្ដឹងនៅព្រឹកថ្ងៃទី២៥ ខែមីនា បានបញ្ជាក់ដោយខ្លីថា តុលាការតម្កល់រឿងនេះទុកមិនចាត់ការ ប៉ុន្តែពុំបានបញ្ជាក់ហេតុផលណាមួយឡើយ។
លោក នាង សុឃុន បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងកាលពីថ្ងៃ ទី៣ ខែកុម្ភៈ ដោយប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទកាត់ដីកោះត្រល់ និងកោះក្រចកសេះ ទៅអោយយួនដោយខុសច្បាប់៕
No comments:
Post a Comment