លោក សម រង្ស៊ី រង់ចាំ រូបមន្តថ្មី នៃកំណែទម្រង់ គ.ជ.ប ពីគណបក្ស ប្រជាជនកម្ពុជា
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃពុធ ទី26 ខែមិនា ឆ្នាំ2014
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃពុធនេះ ប្រកាសថា គណបក្ស រង់ចាំ រូបមន្ត របស់ គណបក្ស ប្រជាជនកម្ពុជា (CPP) ដែលចង់ឲ្យ គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប) ឯករាជ្យ។
ក្នុងសន្និសីទនៅទីស្នាក់ការកណ្តាលគណបក្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ លោក សម រង្ស៊ី បកស្រាយថាការចរចារវាងCPP និងCNRP មិនមែនបញ្ឈប់ទេ គឺគ្រាន់តែផ្អាកមួយរយៈ រង់ចាំចម្លើយពី CPP ។លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ បានស្នើរូបមន្ថមួយនៃកំណែទម្រង់គជប គឺដាក់ជាស្ថាប័នរដ្ឋធម្មនុញ្ញ ដោយមានការបោះឆ្នោតដោយរដ្ឋសភាក្នុងសំឡេង២ភាគ៣ ហើយរង់ចាំការឆ្លើយពីគណបក្សប្រជាជនកម្ពុជា តែប្រសិនបើCPPបដិសេធ តើមានរូបមន្ត។ លោកជំរុញឲ្យសង្គមស៊ីវិលជាតិ និងអន្តរជាតិចូលរួម ផ្តល់រូបមន្ថទៅលើកំណែទម្រង់ គ.ជ.ប។
លោកបញ្ជាក់ថា ភាគីទាំងពីរ នឹងខិតខំរកដំណោះស្រាយដោយសន្តិវិធី ដើម្បីទម្លាយភាពទ័លច្រក៕
No comments:
Post a Comment