Paris Peace Accords 23 Oct. 1991

Thursday, March 20, 2014

សាលាក្តី​ ខ្មែរក្រហម ត្រូវការ​ប្រាក់ ​៣១,៦ ​លាន​ដុល្លារ សម្រាប់​ ដំណើរការ​ នៅ​ឆ្នាំ​២០១៤​ នេះ​​

សាលាក្តី​ ខ្មែរក្រហម ត្រូវការ​ប្រាក់ ​៣១,៦ ​លាន​ដុល្លារ សម្រាប់​ ដំណើរការ​ នៅ​ឆ្នាំ​២០១៤​ នេះ​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014

សាលាក្តី​​ ខ្មែរក្រហម នៅ​ថ្ងៃ​ពុធ​នេះ បង្ហាញ​គម្រោង​ថវិកា​ សម្រាប់​ ឆ្នាំ ២០១៤-២០១៥ របស់​ ភាគី​ជាតិ និង​អន្តរជាតិ ដោយ​ក្នុង​ឆ្នាំ​២០១៤​នេះ សាលាក្តី ត្រូវការ​ទឹកប្រាក់​​​ ៣១,៦​ លាន​ដុល្លារ សម្រាប់​ ​ដំណើរការ​។​
​គេហទំព័រ​របស់​សាលាក្តី​ខ្មែរក្រហម បង្ហាញថា គម្រោង​ថវិកា​សម្រាប់​ឆ្នាំ ២០១៤-២០១៥ របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បានអនុម័ត​ដោយ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​សំខាន់ៗ ហើយក៏​បាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់ អ​.​វ​.​ត​.​ក រួចហើយ​។ ថវិកា​សរុប​សម្រាប់​ឆ្នាំ​២០១៤ មាន​ចំនួន ៣១,៦ លាន ដុល្លារ​អាមេរិក  និង សម្រាប់​ឆ្នាំ​២០១៥ ចំនួន ២៨,៩ លាន ដុល្លារ​អាមេរិក​។​
ក្នុង​ឆ្នាំ​២០១៤  ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម  ត្រូវការ  ៦,៤​លាន ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ    ២៥,២ លាន​ដុល្លារ​អាមេរិក ។ ក្នុង​ឆ្នាំ​២០១៥ ភាគី​ជាតិ  ត្រូវការ​៦​លាន​ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ  ត្រូវការ​២២,៩  លាន ដុល្លារ​អាមេរិក​។​
​ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី​នៃ អ​.​វ​.​ត​.​ក លោក ក្រាញ់ តូ​នី មានប្រសាសន៍ថា លោក​ស្វាគមន៍​ចំពោះ​ការអនុម័ត​លើ​គម្រោង​ថវិកា​ថ្មី​នេះ  និង​អំពាវនាវ​ដល់​សហគម​ន៍​ម្ចាស់ជំនួយ​ទាំងអស់  ឲ្យ​ផ្តល់​ជំនួយ​ជា​ចាំបាច់​ដល់​អ​.​វ​.​ត​.​ក​៕


No comments:

Post a Comment