ក្រោយកិច្ចចរចា គណបក្ស ទាំងពីរ ចេញសេចក្តីថ្លែងការណ៍ ការពារជំហរ រៀងៗខ្លួន
ខុសពី កិច្ចចរចា កាលពីលើកមុនៗ ដែលមានសេចក្តីថ្លែងការណ៍រួម លើកនេះ គណបក្ស ទាំងពីរ បែរជា ចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនទៅវិញ។ បន្ទាប់ពី កិច្ចចរចា កាលពីថ្ងៃច័ន្ទទី១០ មីនា គណបក្ស សង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ជំហរ របស់ ខ្លួន គឺចង់ធ្វើឲ្យ គ.ជ.ប ក្លាយជា ស្ថាប័នធម្មនុញ្ញ ហើយសមាសភាព ត្រូវទទួល ការអនុម័ត ពី រដ្ឋសភាដោយសំឡេង ២ភាគ៣ ។ ប៉ុន្តែ គណបក្ស ប្រជាជន បានសម្តែង ការសោកស្តាយ និងចាត់ទុក លក្ខខណ្ឌនេះ ថា ជាឧបសគ្គ ធ្វើឲ្យរាំងស្ទះ ការចរចា អំពី កំណែទម្រង់បោះឆ្នោត។
ក្រៅពីក្រុមការងារចម្រុះពន្យល់ដោយផ្ទាល់មាត់ប្រាប់អ្នកកាសែតនៅក្រោយកិច្ចចរចា គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិក៏បានចេញសេចក្តីថ្លែងការណ៍ការពារជំហររៀងៗខ្លួនដើម្បីពន្យល់អំពីបរាជ័យនៃកិច្ចចរចាកាលពីថ្ងៃទី ១០ មីនា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សសង្គ្រោះជាតិបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកិច្ចចរចាមិនសម្រេចបានសេចក្តីថ្លែងការណ៍រួមគឺដោយសារតែក្រមការងាររបស់ខ្លួនទាមទារឲ្យ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ រីឯសមាសភាពត្រូវជ្រើសតាំងដោយសំឡេងគាំទ្រ ២ភាគ៣ របស់រដ្ឋសភា។ ប៉ុន្តែ សំណើរនេះត្រូវបានគណបក្សប្រជាជនកម្ពុជាបដិសេធមិនព្រមដាក់បញ្ចូលក្នុងលក្ខខណ្ឌនៃកិច្ចពិភាក្សាអំពីកំណែទម្រង់បោះឆ្នោតទេ។ គណបក្សសង្គ្រោះជាតិបញ្ជាក់ថា នៅតែរក្សាជំហរចាត់ទុកបញ្ហានេះជាអាទិភាពក្នុងការចរចាដដែល។
ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញផ្សាយនៅថ្ងៃដដែលនោះដែរ គណបក្សប្រជាជនកម្ពុជាបានអះអាងថា ខ្លួនបានយល់ព្រមជជែកអំពីកំណែទម្រង់ស្ថាប័នបោះឆ្នោត ប៉ុន្តែ បានសម្តែងការសោកស្តាយចំពោះលក្ខខណ្ឌរបស់បក្សប្រឆាំង។ គណបក្សកាន់អំណាចបានចាត់ទុកលក្ខខណ្ឌទាំងនោះថាជាឧបសគ្គធ្វើឲ្យរាំងស្ទះការចរចាអំពីកំណែទម្រង់ការបោះឆ្នោត។ យ៉ាងណាក៏ដោយ គណបក្សទាំងពីរអះអាងថានៅតែរក្សាជំហរចរចាដដែល។
គួរបញ្ជាក់ថា ក្នុងកិច្ចចរចាកាលពីថ្ងៃទី៣មីនា ក្រុមគណៈកម្មការចម្រុះកំណែទម្រង់បោះឆ្នោតនៃគណបក្សទាំងពីរបានឯកភាពគ្នាពីរចំណុចគឺការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងការបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុគណបក្សនយោបាយ។ ប៉ុន្តែ កិច្ចចរចាកាលពីថ្ងៃចន្ទទី ១០ មីនា មិនបានទទួលលទ្ធផលអ្វីទេដោយសារតែគណបក្សប្រជាជនកម្ពុជាមិនទទួលយកសំណើរបស់បក្សប្រឆាំង។
គណបក្សកាន់អំណាចក៏មានសំណើរដាក់បញ្ចូលក្នុងរបៀបវារៈដែរទាក់ទងនឹងតម្លាភាពនិងសុចរិតភាពរបស់អង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងការបោះឆ្នោត។ ក្រុមការងារចម្រុះដែលមានសមាសភាព៦នាក់ម្ខាងនេះគ្រោងជួបគ្នាជាថ្មីនៅសប្តាហ៍ក្រោយ ប៉ុន្តែ បានបង្ហាញជំហរមិនចុះសម្រុងគ្នាយ៉ាងខ្លាំង៕

No comments:
Post a Comment