Paris Peace Accords 23 Oct. 1991

Tuesday, March 11, 2014

ហ៊ុន សែន រិះគន់​ ការសុំ​ដំឡើង​ប្រាក់​ឈ្នួល ​កម្មករ និង​បញ្ជា ​ឲ្យ​បើក​ប្រាក់​បៀវត្សរ៍​ មន្ត្រី​រាជការ ​មុន​ខែ​​

លោក ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ ណាត សុភាព)

ហ៊ុន សែន រិះគន់​ ការសុំ​ដំឡើង​ប្រាក់​ឈ្នួល ​កម្មករ និង​បញ្ជា ​ឲ្យ​បើក​ប្រាក់​បៀវត្សរ៍​ មន្ត្រី​រាជការ ​មុន​ខែ​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃអង្គារ ទី11 ខែមិនា ឆ្នាំ2014

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ រិះគន់​ការសុំ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ និង​បញ្ជា​ឲ្យ​បើក​ប្រាក់ខែ​មន្ត្រីរាជការ និង​គ្រូ​បង្រៀន​ឲ្យបាន​ទៀងទាត់​។​
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុ​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក ហ៊ុន សែន បន្ត​ពន្យល់ថា រដ្ឋាភិបាល មិន​មាន​លទ្ធភាព​ក្នុង​ការបើកប្រាក់​ឈ្នួល​ឲ្យ​កម្មករដ​ល់​ទៅ​១៦០​ដុល្លារ ព្រមទាំង​រិះគន់ និង​ចំអក​អ្នក​ទាមទារ​ប្រាក់​ឈ្នួល​ឲ្យ​កម្មករដ​ល់​ទៅ​១៦០​ដុល្លារ​។​
លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​បើក​ប្រាក់ខែ​ដល់​មន្ត្រីរាជការ ឲ្យបាន​មុនខែ​។ លោក​បន្តថា សម្រាប់​កំណែទម្រង់ រដ្ឋាភិបាល បាន​ចំណាយ​ចរន្ត​រហូត​ទៅ​៤៥​ភាគរយ ដែល​លើស​៥​ភាគរយ​នៃ​ចំណាយ​បុគ្គលិក ដែល​ជា​ធម្មតា មានតែ​៤០​ភាគរយ​។​
​លោកនាយក​រដ្ឋមន្ត្រី បន្តថា រហូតមកដល់​ពេលនេះ មន្ត្រីរាជការ មាន​ទៅ​ដល់​១៨​ម៉ឺន​នាក់ ដែល​ក្នុងនោះ​គ្រូបង្រៀន​មាន​ជាង​១១​ម៉ឺន​នាក់​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​មុខងារសាធារណៈ លុបចោល​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​«​ឃ​» មក​ទៅជា​ក្របខ័ណ្ឌ​«​គ​»​វិញ ដើម្បី​កាត់បន្ថយ​គម្លាត​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឲ្យ​បើក​ប្រាក់ខែ​ដល់​គ្រូ​បង្រៀន​រហ័ស តាម​ប្រព័ន្ធ​ធនាគារ និង​ចៀសវាង​ការ​កាត់កង​ផ្សេងៗ​៕



No comments:

Post a Comment