Paris Peace Accords 23 Oct. 1991

Friday, March 21, 2014

អនុម័ត​ គម្រោង​ថវិកា​ ដំណើរ​ការ ​សាលា​ក្ដី​ ខ្មែរ​ក្រហម​ ជាង​៦០​លាន​ដុល្លារ

នួន ជា ៦១០
ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​រដ្ឋ​សភា និង​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នៃ​​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​អំឡុង​ឆ្នាំ​២០១៣។
Photo courtesy of ECCC

អនុម័ត​ គម្រោង​ថវិកា​ ដំណើរ​ការ ​សាលា​ក្ដី​ ខ្មែរ​ក្រហម​ ជាង​៦០​លាន​ដុល្លារ

ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ១៩ មីនា ២០១៤

គម្រោង​ថវិកា​ របស់​ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​សាមញ្ញ​ថា សាលា​ក្ដី​ខ្មែរ​ក្រហម សម្រាប់​ចំណាយ ​លើ​ការ​ជំនុំ​ជម្រះ​ក្ដី ​អតីត​មេ​ដឹក​នាំ ​ខ្មែរ​ក្រហម ក្នុង​ឆ្នាំ​២០១៤-២០១៥ ត្រូវ​បាន ​ក្រុម​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​ អនុម័ត ​ហើយ នៅ​ថ្ងៃ​ទី​១៨ មីនា។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ឱ្យ​ដឹង​ថា ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​បាន​សម្រេច​លើ​គម្រោង​ថវិកា​សម្រាប់​ចំណាយ​រយៈពេល ២​ឆ្នាំ​ទៅ​មុខ ក្នុង​ទឹក​ប្រាក់​ចំនួន​ជាង ៦០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។
មន្ត្រី​នាំ​ពាក្យ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ថ្លែង​នៅ​ថ្ងៃ​ទី​១៩ មីនា ថា គម្រោង​ថវិកា​សរុប​ដែល​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​សម្រេច​សម្រាប់​កិច្ច​ដំណើរ​ការ​សាលា​ក្ដី​ខ្មែរ​ក្រហម ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​សរុប​ជាង ៣១​លាន​ដុល្លារ (៣១.៦​លាន​ដុល្លារ) និង​ឆ្នាំ​២០១៥ ចំនួន​ជិត ២៩​លាន​ដុល្លារ។
លោក នេត្រ ភក្ដ្រា បន្ត​ថា ក្នុង​ឆ្នាំ​២០១៤ ភាគី​អន្តរជាតិ​ត្រូវ​ការ​ចំនួន ២៥​លាន ២​សែន​ដុល្លារ ហើយ​ភាគី​ជាតិ​ត្រូវ​ការ ៦​លាន ៤​សែន​ដុល្លារ។ រហូត​មក​ដល់​ពេល​នេះ ភាគី​ជាតិ​បាន​ទទួល​ថវិកា​ជិត ៣​លាន​ដុល្លារ​ហើយ៖ «បច្ចុប្បន្ន​នេះ យើង​ទទួល​បាន ២​លាន ៨​សែន​ដុល្លារ​ហើយ ហើយ ២​លាន ៨​សែន​ដុល្លារ​នេះ គឺ​ជា​ថវិកា​ដែល​បាន​ផ្ដល់​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា។ ក្នុង​នោះ ១​លាន ៧​សែន គឺ​សម្រាប់​ការ​ចំណាយ​ទូទៅ​លើ​តុលាការ ហើយ​និង ១​លាន ១​សែន​ដុល្លារ សម្រាប់​បើក​ប្រាក់​បៀវត្ស​ជូន​ដល់​មន្ត្រី​បុគ្គលិក​ភាគី​ជាតិ»
ទោះ​ជា​ដូច្នេះ​ក្ដី លោក​ថា ខាង​ភាគី​ជាតិ​នៅ​តែ​ខ្វះ​ថវិកា​សម្រាប់​កិច្ច​ដំណើរ​ការ​រហូត​ដល់​ដាច់​ឆ្នាំ​២០១៤ នេះ៖ «ឥឡូវ​នេះ គឺ​យើង​នៅ​ខ្វះ​ថវិកា​ចំនួន ៩​ខែ​ទៀត សម្រាប់​មន្ត្រី​បុគ្គលិក​បើក​ប្រាក់​បៀវត្ស​របស់​ខ្លួន​ហ្នឹង ពី​ខែ​មេសា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤ ដែល​រហូត​មក​ដល់​ពេល​នេះ មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ហើយ មាន​ជំនួប​ការទូត​ជាច្រើន​រវាង​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​តុលាការ​ប្រទេស​ម្ចាស់​ជំនួយ អង្គការ​សហប្រជាជាតិ ដើម្បី​ស្វែង​រក​ថវិកា​ដែល​នៅ​ខ្វះ​ហ្នឹង បំពេញ​បន្ថែម​លើ​ថវិកា​ភាគី​ជាតិ ដែល​យើង​ត្រូវ​ការ​ប្រមាណ​ជា ៣​លាន ៦​សែន​ដុល្លារ​អាមេរិក​ទៀត ដើម្បី​ដើរ​ដល់​ដំណាច់​ឆ្នាំ​២០១៤»
លោក នេត្រ ភក្ដ្រា ឱ្យ​ដឹង​ថា ចំពោះ​ភាគី​អន្តរជាតិ​នៅ​មាន​ថវិកា​សម្រាប់​ប្រតិបត្តិការ​ការងារ​របស់​ខ្លួន​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៤។
ដោយ​ឡែក ថវិកា​ដែល​ត្រូវ​ការ​សម្រាប់​ឆ្នាំ​២០១៥ ទាំង​ភាគី​ជាតិ និង​ភាគី​អន្តរជាតិ គឺ​មាន​ចំនួន​ជិត ២៩​លាន​ដុល្លារ ហើយ​ថវិកា​ទាំង​នេះ​នៅ​មិន​ទាន់​មាន​ប្រទេស​ផ្ដល់​ជំនួយ​ណា​មួយ​សន្យា​ជួយ​ផ្ដល់​នៅ​ឡើយ​ទេ។
សាលា​ក្ដី​ខ្មែរ​ក្រហម​នៅ​ពេល​នេះ កំពុង​ជំនុំ​ជម្រះ​រឿង​ក្ដី​ឧក្រិដ្ឋកម្ម​របស់​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​លេខ​០០២ ដែល​មាន​ជន​ជាប់​ចោទ​វ័យ​ជរា​ចំនួន ២​រូប គឺ នួន ជា និង ខៀវ សំផន។
លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ថា អង្គ​ជំនុំ​ជម្រះ​សាលា​ក្ដី​ខ្មែរ​ក្រហម នឹង​វាយ​តម្លៃ​លើ​ស្ថានភាព​សុខភាព​របស់​ជន​ជាប់​ចោទ នួន ជា នៅ​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ មីនា ហើយ​សវនាការ​អំពី​បញ្ហា​សុខភាព​នេះ នឹង​អាច​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ មីនា៕



1 comment:

  1. Anonymous5:01 PM

    ECCC in Cambodia have been under not only Hanoi but also under US influences to cover US and Hanoi war crimes in Cambodia such as Yuon Hanoi invaded Cambodia in 1979 ( War crimes ) and K 5 plan to exterminate Khmer ethnics. And a lot more....

    For US:

    US brought war into Cambodia from Srok yuon ,

    US B 52 bombed missed targets ( missed Viet Cong in Cambodia in 1960s-1970s especially 200 days and 200 nights in 1973 killed at least 500,000 Cambodian people according to International Amnesty .

    Look what US military operation in Cambodia killed about a few hundred of Viet Cong.

    Veit Congs military base in Cambodia was not destroyed by US B 52 carpet bombing but 500,000 Cambodian people were killed instead and this war have caused so many atrocities on Cambodian people.

    So ECCC in Cambodian not only under Hanoi influence but also under US influence through UN to cover up their own war crimes and Hanoi genocide against Cambodian people.

    ReplyDelete