Paris Peace Accords 23 Oct. 1991

Tuesday, March 18, 2014

អ្នក​ស្រុក​ថ្ម​បាំង​ នៅ​តែ​​ត្រៀម​បន្ត​បិទ​ផ្លូវ​​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ ចូល​ទៅ​កាន់​​ទំនប់​វារី​អគ្គិសនី​​ស្ទឹង​អារ៉ែង​

 វិទ្យុុុបារាំង​​ / 17 មីនា 2014

អ្នក​ស្រុក​ថ្ម​បាំង​ នៅ​តែ​​ត្រៀម​បន្ត​បិទ​ផ្លូវ​​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ ចូល​ទៅ​កាន់​​ទំនប់​វារី​អគ្គិសនី​​ស្ទឹង​អារ៉ែង​

អ្នក​ស្រុក​ថ្ម​បាំង ដែល​​ត្រៀម​បន្ត​បិទ​ផ្លូវ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ចូល​ទៅ​កាន់​ទំនប់​វារី​អគ្កិសនី​ស្ទឹង​អារ៉ែង​
អ្នក​ស្រុក​ថ្ម​បាំង ដែល​​ត្រៀម​បន្ត​បិទ​ផ្លូវ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ចូល​ទៅ​កាន់​ទំនប់​វារី​អគ្កិសនី​ស្ទឹង​អារ៉ែង​
From Licadho

គិត​មក​ដល់​ថ្ងៃ​ចន្ទ ទី​១៧​មីនា​នេះ ​គឺ​ជា​ថ្ងៃ​ទី៤​ហើយ ដែល​ក្រុម​ប្រជាពលរដ្ឋ នៅ​ក្នុង​ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង បាន​លើក​គ្នា មក​តវ៉ា​ត្រៀម​បិទ​ផ្លូវ​ មិន​ឲ្យ​ក្រុមហ៊ុន​ចិន Sinohydro ដឹក​ជញ្ជូន​​គ្រឿងចក្រ​​របស់​ខ្លួន ​ទៅ​ឈូសឆាយ​សាងសង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង។ នេះ​បើ​យោង​តាម​មន្ត្រី​ការពារ​សិ​ទិ្ធ​មនុស្ស និង​សកម្មជន​ប្រចាំ​នៅ​ខេត្ត​កោះកុង ​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ចន្ទ​ទី ១៧​មីនា​នេះ។


ប្រជាពលរដ្ឋ​ជាង ១០០​នាក់​ កំពុង​នាំ​គ្នា​ត្រៀម​តវ៉ា​ប្រឆាំង​បិទផ្លូវ​ចូល ទៅ​កាន់​តំបន់​សាងសង់​វារី​អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង ​ដោយ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​Sinohydro ដឹក​ជញ្ជូន​គ្រឿងចក្រ​យក​ទៅ​ឈូសឆាយ​នៅ​តំបន់​នោះ។ នេះ​បើតាម​លោក អ៊ិន គង់​ជិត មន្ត្រី​ការពារ​សិ​ទិ្ធ​មនុស្ស​របស់​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះកុង ដែល​បាន​ចុះទៅ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​នៅ​កន្លែង​ដែល​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​ប្រឆាំង​នោះ។
ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​ នៅ​ពេល​ដែល​ក្រុមការងារ​របស់​ក្រុមហ៊ុន​ចិន​Sinohydro បាន​បាន​ដឹកជញ្ជូន​គ្រឿងចក្រ​ ដោយ​មាន​បំណង​ចូលទៅ​កាន់​តំបន់​សាងសង់​ទំនប់​វា​រី​អគ្គីសនី​ស្ទឹង​អា​រ៉ែ​ង​ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​បាន​អូស​បន្លាយ​មក​ដល់​ថ្ងៃ​ចន្ទ​នេះ ដោយ​ពុំទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅ​ឡើយ​ទេ។ ប្រជាពលរដ្ឋ​ដែល​បាន​នាំ​គ្នា​មក​តវ៉ា​បិទ​ផ្លូវ​ទាំងនោះ មក​ពី​ឃុំ​ចំនួន​បី ​រួម​មាន ឃុំ​ប្រឡាយ ឃុំ​ជំនាប់ និង ឃុំ​ដូន​ពៅ ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង។

លោក​អ៊ិន គង់​ជិត បាន​បញ្ជាក់​ថា នៅ​ពេល​នេះ ​ប្រជាពលរដ្ឋ​កំពុង​ស្ថិត​នៅ​ចំណុច​ក្រាំង​ត្រឡាច​ ក្នុង​ភូមិ​ត្រពាំង​ឈើ​ត្រាវ ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្ម​បាំង ត្រៀម​ស្ទាក់​បិទ​ផ្លូវ​ប្រសិន​បើ​ក្រុមហ៊ុន​​ចិន ​Sinohydro នៅ​តែ​មាន​បំណង​ចូល​ទៅ​កាន់​តំបន់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នោះ។ ក្រុម​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល ប​ណ្តា​ញ​ព្រះសង្ឃ​ឯករាជ្យ និង​សកម្មជន​បរិស្ថាន​គ្រោង​នឹងធ្វើ​ធម្ម​យាត្រា​ពី​ខេត្តកោះកុង មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​បោះបង់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង​នេះ។

លោក Alex Gonzalez Davison ស្ថាបនិក​មួយរូប​រប​ស់​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា ដែល​ជា​អង្គការ​មួយ​ផ្តួចផ្តើម​គំនិត​រៀបចំ​ធ្វើ​ធម្ម​យាត្រា​នេះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គោល​បំណង​​នៃ​ការ​រៀប​ចំ​ធ្វើ​ធម្ម​យាត្រា​នេះ​ គឺ​ដើម្បី​ចង់​ឲ្យ​រឿង​នេះ​​ល្បី​ទូទាំង​ពិភពលោក ផ្តល់​ឱកាស​​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ​យោបល់ និង​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បោះបង់​​ចោល​នូវ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ​តែម្តង។

លោក​ពេជ្រ ស៊ី​យ៉ុ​ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្ត​កោះកុង ​​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុមហ៊ុន​គ្រាន់​តែ​ចង់​ចូលទៅ​ធ្វើការ​ស្រាវជ្រាវ​លើ​គម្រោង​តែប៉ុណ្ណោះ តែ​ត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់​ផ្លូវ​​មិន​ឲ្យ​ចូល។

ដោយឡែក អភិបាលរង​ខេត្តកោះកុង លោក​ផៃ ធួន​ផ្លាមកេសន បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន Sinohydro បាន​ផ្អាក​ដំណើរ​ការ​ស្រាវជ្រាវ​ហើយ ដោយ​ទុក​ពេល​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ជួប​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ៕

No comments:

Post a Comment