Paris Peace Accords 23 Oct. 1991

Monday, March 17, 2014

យឹម សុវណ្ណ​៖ កំណែទម្រង់ ​គ.ជ.ប. ​ជា​ស្ថាប័ន​ រដ្ឋ​ធម្មនុញ្ញ និង​ការបោះឆ្នោត ​ឡើងវិញ នឹង​ត្រូវ​សម្រេច​ ដោយ​ថ្នាក់ដឹកនាំ ​កំពូល​

យឹម សុវណ្ណ​៖ កំណែទម្រង់ ​គ.ជ.ប. ​ជា​ស្ថាប័ន​ រដ្ឋ​ធម្មនុញ្ញ និង​ការបោះឆ្នោត​ ឡើងវិញ នឹង​ត្រូវ​សម្រេច​ ដោយ​ថ្នាក់ដឹកនាំ​ កំពូល​


ដោយ៖​ ស៊ុន ណារិន​ /​ វីអូឌី | ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014

 
មន្ត្រី គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យដឹងថា ការសម្រេច​ កំណែទម្រង់ ​គជប ​ទៅជា​ស្ថាប័ន​ ​រដ្ឋ​ធម្មនុញ្ញ និង​ការបោះឆ្នោត ​ឡើងវិញ គឺ​ ជា​ការ​សម្រច ​នយោបាយ ដែល​នឹង​ត្រូវ​ធ្វើឡើង​ ​ដោយ ​ថ្នាក់​ដឹកនាំ​កំពូល​ ​នៃ​គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស ​សង្គ្រោះ​ជាតិ​។​

អ្នកនាំពាក្យ ​គណបក្ស​ សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ ថា, ចំណុច​ចំនួន​ ៣ ដែល​នឹង​ត្រូវ ​លើកឡើង ដើម្បី ​ពិភាក្សា​ នៅ​ថ្ងៃ ​ទី​២៤​ខែ​មីនា គឺ​កំណែទម្រង់​គជប យន្តការ​ដោះស្រាយ​វិវាទ​បោះឆ្នោត និង​កំណែទម្រង់​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ លោក​បញ្ជាក់ថា កំណែទម្រង់​គជប ឲ្យទៅ​ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ និង​ការបោះឆ្នោត​ឡើងវិញ  ជា​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​កំពូល​។​
ការលើកឡើង​នេះ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) បាន​ឯកភាព​លើ​ចំណុច​ចំនួន​១៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​លោក យឹម សុវណ្ណ មានប្រសាសន៍ថា ចំណុច​ចំនួន​៧ ត្រូវបាន​លើកឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​៧​ទៀត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។
ចំណុច​ទាំង​នោះ រួមមាន​ការរៀបចំ​កា​រ​ចុះឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត រៀបចំ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ អព្យាក្រឹតភាព និង​សុចរិត​ភាព​នៃ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ យន្តការ​នៃ​ការដោះស្រាយ​វិវាទ ការសង្កេត ការណ៍​បោះឆ្នោត  អព្យាក្រឹតភាព​នៃ​មន្ត្រី​រាជការ និង​កម្លាំង​កម្លាំងប្រដាប់អាវុធ កាលបរិច្ឆេត​នៃ​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត កែសម្រួល និង​ពង្រឹង​ទោស​បញ្ញត្តិ​នៅក្នុង​ច្បាប់បោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះ ឆ្នោត​មេភូមិ និង​ការស្ទង់មតិ​។​

​តំណាង​គណៈកម្មការ​ចម្រុះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថា ការបោះឆ្នោត​ឡើងវិញ មិន​អាច​ទៅរួច​ទេ ដោយសារ​ស្ថាប័ន​រដ្ឋសភា បាន​ដំណើរការ​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​។​
ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ក្នុង​ការជួប​ចរចា​បន្ត​ទៀត​នៅ​ថ្ងៃទី​២៤​ខែ​មីនា​។ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​គជប​ជា​ស្ថាប័ន​ធម្មនុញ្ញ​ដែល​ជ្រើសតាំង ដោយ​រដ្ឋសភា​តាម​សំឡេង​ពីរភាគបី​ទេ​៕



1 comment:

  1. Anonymous9:41 PM

    Cambodian government is so slick and slime. Before submitting any documents, we must state in detail if not he uses a flaw in between to twist around. Be careful with those crooks. I blame the crooks but I adore the pure brained Cambodians with appreciation.

    ReplyDelete