Paris Peace Accords 23 Oct. 1991

Monday, March 17, 2014

ជន​ មិន​ស្គាល់​មុខ​ ប៉ុនប៉ង​ ដុត​ផ្ទះ​ អ្នក​ភូមិ​បឹងកក់ មួយ​គ្រួសារ

ពស់ បឹងកក់ ៦១០
សត្វ​ពស់​វែក​ដែល​ជន​មិន​ស្គាល់​មុខ​ដាក់​ក្នុង​ថង់​សំណាញ់​ខៀវ បោះ​ចូល​ក្នុង​ផ្ទះ​អ្នក​នៅ​តំបន់​បឹងកក់ លោកស្រី ម៉ក់ សៀវហួង កាល​ពី​យប់​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៣។
RFA/Van Vichar

ជន​ មិន​ស្គាល់​មុខ​ ប៉ុនប៉ង​ ដុត​ផ្ទះ​ អ្នក​ភូមិ​បឹងកក់ មួយ​គ្រួសារ

ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ១៧ មីនា ២០១៤
អ្នក​ភូមិ​បឹង​កក់ ១​គ្រួសារ ដែល​គេ​ធ្លាប់​បោះ​ពស់វែក​ចូល​ក្នុង​ផ្ទះ កាល​ពី​ចុង​ឆ្នាំ​២០១៣ ឥឡូវ​ជន​មិន​ស្គាល់​មុខ​ប៉ុនប៉ង​ដុត​ផ្ទះ​ម្ដង​ទៀត។
ម្ចាស់​ផ្ទះ គឺ​លោក លី ស្រ៊ាខេង ថ្លែង​ថា ប្រពន្ធ​របស់​លោក​ឃើញ​ភ្លើង​ឆាបឆេះ​ភ្លាមៗ នៅ​ច្រក​ទ្វារ​ចេញ​កាល​ពី​វេលា​ម៉ោង ២​កន្លះ​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​១៧ មីនា៖ «ពួក​ឡាន​តាម​ផ្លូវ​គេ​ឃើញ​ទាន់ គេ​ឈប់​ឡាន​ជួយ​ពន្លត់ ព្រោះ​វា​ដុត​ហ្នឹង ខ្ញុំ​នៅ​ក្នុង​ផ្ទះ​ចាក់​សោ។ វា​ដុត​ចំ​កន្លែង​ជាប់​សោ យើង​ធ្វើ​ការ​អត់​កើត។ រក​ទឹក​មក​ពន្លត់​អត់​មាន​ផង។ បាន​ឡាន​ខាង​ក្រៅ​គេ​ឃើញ​អ៊ីចឹង​គេ​ជួយ​បាន បាន​ខ្ញុំ​ចេញ​មក​រួច។ វា​ធ្វើ​ខ្លាំង​ឡើងៗ មើល​ទៅ​វា​ប្រហែល​មិន​ទុក​ជីវិត​ពួក​ខ្ញុំ​ឱ្យ​នៅ​រស់​ទេ»
លោក​បន្ត​ថា ភ្លើង​ដែល​គេ​ដុត​នោះ មាន​បី​កន្លែង ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​មាន​នរណា​ម្នាក់​របួស ឬ​គ្រោះថ្នាក់​ទេ។
កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៣ មាន​ជន​មិន​ស្គាល់​មុខ​បោះ​ពស់​វែក ៣​ក្បាល​ចូល​ក្នុង​ផ្ទះ​ម្ដង​ហើយ។ ផ្ទះ​លោក លី ស៊្រាខេង ស្ថិត​នៅ​ក្នុង​ភូមិ​បឹង​កក់១ សង្កាត់​បឹង​កក់១ កំពុង​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍។ លោក លី ស៊្រាខេង បញ្ជាក់​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ឱ្យ​ជួយ​រក​ជន​ដែល​ប៉ង​ដុត​ផ្ទះ​របស់​លោក៕



1 comment:

  1. Anonymous9:34 PM

    That is what impunity and injustice working in Cambodia. Like Mr. Hun Sen said: there are rich and poor in any country in the world. What he means the rich has power and the poor do no shit.

    ReplyDelete