Paris Peace Accords 23 Oct. 1991

Sunday, March 30, 2014

លោក​ សម រង្ស៊ី​៖ ទីលាន​ប្រជាធិបតេយ្យ ជា​ទីលាន​ ផ្ដាច់ការ​ ​កុម្មុយនីស្ត​​

លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)

លោក​ សម រង្ស៊ី​៖ ទីលាន​ប្រជាធិបតេយ្យ ជា​ទីលាន​ ផ្ដាច់ការ​ ​កុម្មុយនីស្ត​​


ដោយ៖​ តាំង វីដា និង ជន ស្រីណុច​ | ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014

លោក​ សម រង្ស៊ី ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យឈ្មោះ​ ទីលាន​ប្រជាធិបតេយ្យ ​ថា ជា​ទីលាន​ផ្ដាច់ការ ​កុម្មុយនីស្ត ក្រោម​ការដឹកនាំ​ របស់​ គណបក្ស កាន់អំណាច​។​
​ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​សមាជ​មហាជន​លើក​ទី​ពីរ នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​សាលា​រាជធានី និង​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ ធ្វើ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​
ក្រោយ​ពី​អនុប្រធាន​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា បាន​ថ្លែង​សារ​នយោបាយ​ចប់ លោក​សម រង្ស៊ី បាន​ប្ដូរ​ទីតាំង​ថ្លែង​សារ​ពីមុខ​ទីស្នាក់ការ​បក្ស នៅ​សង្កាត់​ចាក់អង្រែ មក​ថ្លែង​នៅ​កណ្ដាល​ផ្លូវជាតិ​លេខ​២ ដោយ​អះអាង​ថា នេះ​ជា​ការប្រមូលផ្ដុំ​នៅ​ទី​សាធារណៈ​ដែល​មាន​មនុស្ស​លើស​ពី​ដប់​នាក់ ដែល​អាជ្ញាធរ​មិន​ហ៊ាន​ក្នុង​ការចាត់វិធានការណ៍​ឡើយ ព្រោះនេះ​ជា​ការប្រមូលផ្ដុំ​ជា​សាធារណៈ​ដែល​ស្រប​តាម​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​បន្តថា បើទោះបីជា​ទីលាន​ប្រជាធិបតេយ្យ​ជា​ទីលាន​ផ្ដាច់ការ​ក្ដី ក៏​ប្រជាពលរដ្ឋ​នៅតែ​អាច​បញ្ចេញមតិ​នៅ​ទី​សាធារណៈ​ផ្សេងៗ​ទៀត​បាន​ដែរ​។​
​លោក​ប្រកាស​ជំហរ​ចុងក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ និង​ការកែប្រែ គ​.​ជ​.​ប បែប​ស៊ីជម្រៅ​។​
​កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​មីនា សាលា​រាជធានី​ភ្នំពេញ និង ក្រសួងមហាផ្ទៃ បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ មិន​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ រៀបចំ​សមាជ​មហាជន នៅ​ទីតាំង​សាធារណៈ​ណាមួយ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ឡើយ តែ​អនុញ្ញាត​ឲ្យមាន​ការរៀ​ប​ចំ​ពិធី​នេះ នៅ​ទីស្នាក់ការ​ខ្លួន ឬ​ទីតាំង​ឯកជន​ណាមួយ ដោយ​ត្រូវ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការរៀបចំ​សន្តិសុខ និង​សណ្តាប់ធ្នាប់​។​

ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព​អ្នកគាំទ្រ​របស់ខ្លួន ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដាក់ពង្រាយ​នៅតាម​ទីសាធារណៈ​សំខាន់ៗ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​សមាជ​មហាជន​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្ដូរ​ទីតាំង​ធ្វើ​សមាជ​ពី​កន្លែង​ដែល​បាន​ស្នើសុំ មក​ធ្វើ​នៅមុខ​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន​វិញ​៕



No comments:

Post a Comment