លោកស្រី កែវ សុខម៉េង ជាម្ដាយជនរងគ្រោះដែលស្លាប់ក្នុងព្រឹត្តិការណ៍នៅផ្លូវវ៉េងស្រេង ទាមទាររកយុត្តិធម៌ក្នុងវេទិកា «ឯណាទៅយុត្តិធម៌ខ្ញុំ?» នាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។
គ្រួសារ ជនរងគ្រោះ ស្លាប់ និងរបួស ដោយសារ ការបង្ក្រាប ដោយហិង្សា ទាមទារ យុត្តិធម៌
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ២៤ មីនា ២០១៤
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានធ្វើយុទ្ធនាការមួយនៅថ្ងៃទី២៤ មីនា ឈ្មោះថា «ឯណាទៅយុត្តិធម៌ខ្ញុំ» ដែលចូលរួមដោយប្រជាពលរដ្ឋ និងសាច់ញាតិរបស់កម្មករដែលបានស្លាប់ និងរងរបួសក្នុងព្រឹត្តិការណ៍នៃការបង្ក្រាបដ៏ហិង្សារបស់កងសន្តិសុខរបស់រដ្ឋាភិបាល លើក្រុមកម្មករដែលធ្វើបាតុកម្ម កាលពីដើមខែមករា ឆ្នាំ២០១៤។
ពិធីនេះ ធ្វើឡើងដើម្បីទាមទាររកយុត្តិធម៌ និងស្វែងរកការពិតឲ្យជនរងគ្រោះដែលបានស្លាប់ និងរបួស ឬបាត់ខ្លួន ដោយសារការបង្ក្រាបដ៏ហិង្សារបស់កងសន្តិសុខរបស់រដ្ឋាភិបាល លើក្រុមកម្មករធ្វើបាតុកម្ម កាលពីថ្ងៃទី២ និងទី៣ មករា ឆ្នាំ២០១៤ នៅជាយរាជធានីភ្នំពេញ បណ្ដាលឲ្យកម្មករ ៥នាក់ស្លាប់ ជិត ៤០នាក់រងរបួស និង ២៣នាក់ទៀតត្រូវបានចាប់ខ្លួន។
សូមរង់ចាំស្ដាប់ និងអានព័ត៌មាននេះពិស្ដារ...
No comments:
Post a Comment