អង្គការការពារសិទ្ធិមនុស្ស លីកាដូ
អង្គការ លីកាដូ ថា សេរីភាពបញ្ចេញមតិ នៅកម្ពុជា កាន់តែត្រូវបាន រឹតត្បិត
អង្គការ ការពារសិទ្ធិមនុស្ស លីកាដូ បានបញ្ចេញ របាយការណ៍ ជាបន្តបន្ទាប់ ដើម្បីវាយតម្លៃ សិទ្ធិមនុស្ស ឆ្នាំ ២០១៣ ។ របាយការណ៍ ដែលមាន បីភាគ និយាយ អំពី សេរីភាពសម្តែងមតិ អំពីការបោះឆ្នោត និងនិទណ្ឌភាព នៅកម្ពុជា។ ទាក់ទងនឹង សេរីភាពសម្តែងមតិ លីកាដូ កត់សម្គាល់ ថា ឆ្នាំ ២០១៣ និងរហូតដល់ ឆ្នាំ ២០១៤ នេះ សេរីភាពសម្តែងមតិ កាន់តែ ត្រូវបានរឹត្បិត ឡើងជាលំដាប់។
ក្នុងរបាយការណ៍ដែលចេញផ្សាយជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃនេះ អង្គការលីកាដូបានផ្តោតទៅលើបញ្ហាជាច្រើនដែលបានកើតឡើងកាលពីឆ្នាំ ២០១៣ ។ ទាក់ទងនឹងសេរីភាពសម្តែងមតិដែលលីកាដូចេញផ្សាយកាលពីថ្ងៃពុធ អង្គការនេះបានកត់សម្គាល់ថា សេរីភាពសម្តែងមតិនៅកម្ពុជាកាន់តែត្រូវបានរឹតត្បិតជាលំដាប់។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់របស់លីកាដូបានប្រាប់វិទ្យុបារាំងអន្តរជាតិថា សេរីភាពសម្តែងមតិរបស់ប្រជាពលរដ្ឋត្រូវបានរារាំង និងរំខានដែលគួរឲ្យព្រួយបារម្ភ។ លោកបន្តថា ការរឹតបន្តឹងសេរីភាពសម្តែងមតិនៅតែបន្តរហូតមកដល់ឆ្នាំ ២០១៤ នេះ ជាពិសេសការបិទទីលានប្រជាធិបតេយ្យមិនឲ្យមានការជួបជុំសម្តែងមតិគឺជាបញ្ហាធ្ងន់ធ្ងរមួយ។
របាយការណ៍សិទ្ធិមនុស្សឆ្នាំ ២០១៣ របស់លីកាដូផ្តោតលើបញ្ហាសំខាន់បីគឺ សេរីភាពសម្តែងមតិ ការបោះឆ្នោត និងនិទណ្ឌភាព។ ទាក់ទងនឹងការបោះឆ្នោត របាយការណ៍បានកត់សម្គាល់ថា ការបោះឆ្នោតកាលពីខែកក្កដាកន្លងទៅមិនទាន់សេរី និងយុត្តិធម៌នៅឡើយដោយសារភាពមិនប្រក្រតីជាច្រើនបានកើតឡើងដូចជាការចុះឈ្មោះអ្នកបោះឆ្នោតជាដើម។
ទាក់ទងនឹងនិទណ្ឌភាពវិញ អង្គការនេះកត់សម្គាល់ថា មានករណីដែលអាជ្ញាធរបានប្រើអំពើហិង្សាជាច្រើនទៅលើប្រជាពលរដ្ឋអ្នកតវ៉ា ប៉ុន្តែ អ្នកប្រព្រឹត្តមិនត្រូវបានផ្តន្ទាទោសឡើយ។
របាយការណ៍ក៏កត់សម្គាល់ដែរថា កាលពីឆ្នាំ ២០១២ អំពើហិង្សាជាច្រើនបានកើតឡើងទៅលើអ្នកការពារសិទ្ធិមនុស្ស។
ចំណែកឆ្នាំ ២០១៣ អាជ្ញាធរបានប្រើហិង្សាទៅលើប្រជាពលរដ្ឋអ្នកតវ៉ាវិញម្តង។ នៅមិនទាន់មានប្រតិកម្មយ៉ាងណាពីអាជ្ញាធររដ្ឋាភិបាលនៅឡើយទេទាក់ទងនឹងរបាយការណ៍នេះ ប៉ុន្តែ កន្លងទៅ រដ្ឋាភិបាលតែងបដិសេធរបាយការណ៍នានាទាក់ទងនឹងការបោះឆ្នោតក៏ដូចជាបញ្ហារំលោភសិទ្ធិមនុស្សផ្សេងទៀតដែរ។
ជាក់ស្តែងអំពើហិង្សានៃការបង្ក្រាបទៅលើបាតុករនៅឯសួនឧស្សាហកម្មកាណាឌីយ៉ាកាលពីដើមខែមករា ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននោះត្រូវបានរដ្ឋាភិបាលពន្យល់ថាជាការបង្ក្រាបទៅលើក្រុមកុប្បករដែលបង្កអំពើហិង្សាតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ មានមនុស្សយ៉ាងហោចណាស់ក៏ ៦នាក់ដែរដែលបានស្លាប់ដោយគ្រាប់កាំភ្លើងនៅក្នុងការប្រឈមមុខដាក់គ្នាចាប់តាំងពីមានភាពតានតឹងនយោបាយក្រោយការបោះឆ្នោតមក។ អ្នកស្លាប់ទាំងនោះត្រូវគេសង្ស័យថាបានរងគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច។ រដ្ឋាភិបាលបានបើកការស៊ើបអង្កេតទៅលើករណីទាំងនោះដែរ ប៉ុន្តែ រហូតមកដល់ពេលនេះរដ្ឋាភិបាលមិនទាន់បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅឡើយទេ៕

No comments:
Post a Comment