សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុបាត់យន្តហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញជើងហោះហើរ MH 370 កាលពីថ្ងៃទី ៨មីនា។ ដោយគោរពតាមបទបញ្ជារបស់រដ្ឋាភិបាល ក្រសួងការពារជាតិបានបញ្ជូនកងទ័ពជើងទឹក និងកងអាកាសចរណ៍ទៅរុករកយន្តហោះនោះនៅក្នុងដែនកោះនិងដែនសមុទ្រជាប់ព្រំដែនវៀតណាម។
ក្រសួងការពារជាតិកម្ពុជាក៏បានប្រកាសស្វាគមន៍ផងដែរដល់ប្រទេសចិនឬម៉ាឡេស៊ីដែលចង់មករុករកយន្តហោះនោះនៅលើទឹកដីកម្ពុជា។ សូមបញ្ជាក់ថា យន្តហោះយន្តហោះរបស់ម៉ាឡេស៊ីអ៊ែឡាញដែលមានផ្ទុកមនុស្សសរុប២៣៩ នាក់ បានបាត់ចេញពីប្រព័ន្ធត្រួតពិនិត្យ រ៉ាដា កាលពីថ្ងៃទី៨មីនាបន្ទាប់ពីហោះចេញពីទីក្រុងកូឡាឡាំពួរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។ រហូតមកដល់ពេលនេះ មានប្រទេសជិត ៣០ ហើយបូកទាំងកម្ពុជាផងដែលបានចូលរួមរុករកយន្តហោះដែលបានបាត់ខ្លួននោះ៕
No comments:
Post a Comment