ទិដ្ឋភាព មន្រ្តីសមត្ថកិច្ចរារាំងក្បួនដង្ហែរបស់អ្នកមានជម្លោះដីធ្លី នៅជិតសណ្ឋាគារភ្នំពេញនាព្រឹកនេះ (រូបថត៖ តាំង វីដា)
អាជ្ញាធរ ប្រមាណ ២០០នាក់ បិទផ្លូវ មិនឲ្យ អ្នកមានជម្លោះដីធ្លី ហែក្បួន ទៅក្រសួងកិច្ចការនារី
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃសៅរ៍ ទី8 ខែមិនា ឆ្នាំ2014
សមត្ថកិច្ចប្រមាណ២០០នាក់ ប្រដាប់ដោយខែល រារាំងអ្នកមានជម្លោះដីធ្លី ២១សហគមន៍ និងបណ្តាញព្រះសង្ឃឯករាជ្យ មិនឲ្យហែក្បួនទៅក្រសួងកិច្ចការនារី ដើម្បីដាក់ញត្តិជំរុញឲ្យដោះលែងមនុស្ស២១នាក់ និងបញ្ឈប់ប្រើហិង្សាលើស្ត្រី និងកុមារ។
ការរារាំងនោះ បានធ្វើឡើងនៅជាប់របងសណ្ឋាគារភ្នំពេញ ក្បែរមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈដែលអ្នកមានជម្លោះដីធ្លីប្រមាណ២០០នាក់ ហែក្បួនចេញពីតំបន់បឹងកក់ ឆ្ពោះទៅក្រសួងកិច្ចការនារី នៅម៉ោង ៩ព្រឹកនេះ។
ក្រោយពីបញ្ចប់យុទ្ធនាការហែក្បួន បណ្តាញព្រះសង្ឃ និងអ្នកមានជម្លោះដីធ្លី នឹងមានរៀបចំវេទិកាសាធារណៈមួយនៅតំបន់បឹងកក់។ វេទិកានោះ មានការអញ្ជើញគណបក្សដែលឈ្នះអាសនៈក្នុងសភា ព្រះសង្ឃ អង្គការសង្គមស៊ីវិល ចូលរួម ដើម្បីស្តាប់ការថ្លែងពីទុក្ខលំបាករបស់ក្រុមគ្រួសាររងគ្រោះ ដែលអាជ្ញាធរបណ្តេញចេញ៕
No comments:
Post a Comment