មន្ត្រីសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ចេញមកទទួលញត្តិពីសហគមន៍មានបញ្ហាដីធ្លី នៅព្រឹកថ្ងៃទី២៧ មីនា ឆ្នាំ២០១៤។
RFA/Mom Sophon
ពលរដ្ឋ មានទំនាស់ដី ដាក់ញត្តិ សុំអន្តរាគមន៍ ពី សហភាពអឺរ៉ុប
ដោយ ខែ សុណង / អាស៊ីសេរី | ២៧ មីនា ២០១៤
ពលរដ្ឋ ប្រមាណ ៥០នាក់ មកពី សហគមន៍ទំនាស់ដីធ្លី ៤ គឺបឹងកក់ អតីតបឹងកក់ បុរីកីឡា និងថ្មគោល បានទៅជួបជុំគ្នា នៅការិយាល័យ សហភាពអឺរ៉ុប ប្រចាំកម្ពុជា (EU) ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិ សុំឲ្យអន្តរាគមន៍ ពីប្រធាន ក្រុមសមាជិកសភា សហគមន៍អឺរ៉ុប ជំរុញឲ្យរដ្ឋាភិបាល ដោះស្រាយបញ្ហា របស់ ពួកគេ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ថ្លែងខាងមុខការិយាល័យសហភាពអឺរ៉ុបនៅថ្ងៃទី២៧ មីនា ថា មូលហេតុដែលពួកគាត់យកញត្តិមកដាក់ជូនប្រធានក្រុមសមាជិកសភាសហគមន៍អឺរ៉ុប លោក វឺនឺរ លេនហ្គិន (Werner Langen) នេះ គឺដើម្បីសុំឲ្យលោកដាក់សម្ពាធទៅរដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិមនុស្សបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងតំបន់ដែលពួកគាត់រស់នៅ ហើយដោះលែងមនុស្ស ២១នាក់ ដែលអាជ្ញាធរចាប់ខ្លួនក្នុងពេលទាមទារដំឡើងប្រាក់ឈ្នួលកម្មករកាលពីពេលថ្មីៗនេះ។
ក្រុមអ្នកភូមិដាក់ញត្តិបានបំបែកគ្នាវិញបន្ទាប់ពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក ជេន ហ្វ្រង់ស័រ គូតាំ (Jean-François Cautain) បានចេញមកទទួលញត្តិពីប្រជាពលរដ្ឋ៕
No comments:
Post a Comment