សមាជរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៤ (រូបថត៖ John Cushion)
សាលារាជធានី ភ្នំពេញ ស្នើឲ្យ CNRP ធ្វើសមាជប្រជាជន នៅទីស្នាក់ការ គណបក្ស ឬកន្លែង ឯកជន ណាមួយ
ដោយ៖ ជន ស្រីណុច | ថ្ងៃព្រហស្បតិ៍ ទី27 ខែមិនា ឆ្នាំ2014
សាលារាជធានី ភ្នំពេញ មិនអនុញ្ញាត ឲ្យគណបក្ស សង្គ្រោះជាតិ ធ្វើសមាជប្រជាជន នៅទីលានប្រជាធិបតេយ្យ តែស្នើឲ្យធ្វើនៅ ទីស្នាក់ការ គណបក្ស ឬកន្លែង ឯកជន ណាមួយ។
បន្ទាប់ពីជួបប្រជុំជាមួយមន្ត្រីគណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍នេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសមាជប្រជាជននៅទីលានប្រជាធិបតេយ្យ ដោយទុកកន្លែងសម្រាប់តុលាការធ្វើការស៊ើបអង្កេត ពីករណីករណីហិង្សាកើតមានជាបន្តបន្ទាប់។ លោកបន្តថា គណបក្សសង្គ្រោះជាតិ អាចធ្វើសមាជនោះ នៅទីស្នាក់ការរបស់ខ្លួន ឬធ្វើនៅកន្លែងឯកជន។
VOD មិនទាន់អាចទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ៕
No comments:
Post a Comment