ការដំឡើង ផ្កាយច្រើន ដល់យោធា រងការរិះគន់
ភ្នំពេញ —
កាលពីថ្ងៃ ទី១៣ ខែកុម្ភៈ, ប្រទេសកម្ពុជា បានដំឡើង ឋានន្តរសក្តិជា
ឧត្តមសេនីយ៍ ផ្កាយមាស បួន ដល់មន្ត្រី ជាន់ខ្ពស់ យោធា ចំនួន ២៩រូប ដែលជាឋានន្តរសក្តិ កំពូល ក្នុងកងទ័ព កម្ពុជា។
ការបន្ថែមឋានន្តរសក្តិនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី មន្ត្រីជាន់ខ្ពស់នគរបាលចំនួនប្រាំមួយរូបត្រូវដំឡើងជាឧត្តមសេនីយ៍ ផ្កាយមាសបួន។
លោកបណ្ឌិតកែម ឡី អ្នកវិភាគការអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថាការដំឡើងឋានៈដល់កងកម្លាំង ប្រដាប់អាវុធនេះជួយបង្កើនភាពចំណេញក្នុងផ្នែកការពារអំណាចរបស់ រដ្ឋាភិបាលសព្វថ្ងៃប៉ុន្តែវានឹងធ្វើឲ្យខូចតម្លៃនាយទាហានជាន់ ខ្ពស់។
«ភាពចំណេញរបស់រដ្ឋាភិបាលគឺទី១អ្នកដែលសកម្មត្រូវបានលើកទឹក ចិត្តបន្ថែម ទី២អ្នកដែលស្មោះស្ម័គ្រនឹងមេកើយខ្លួន អ្នកដែលស្មោះស្ម័គ្រជាមួយនាយករដ្ឋមន្ត្រីវាកាន់តែមានកិច្ច សន្យាស្មោះស្ម័គ្រថែមទៀត។ហើយចំណេញទី៣ដំណែងកើនបន្តទៀតធ្វើឲ្យ ឧត្តមសេនីយ៍ក្រោមៗឡើងទៅផ្កាយពីរផ្កាយបី។ ប៉ុន្តែខ្ញុំឃើញមានការខាតបង់ច្រើនគឺទី១ខាតថវិកាត្រូវ ឧបត្ថម្ភថែម ទី២អស់តម្លៃដោយសារមានច្រើនហួសហេតុ ហើយទីបីគ្រាន់តែជាយុទ្ធសាស្ត្រពង្រឹងអំណាច»។
ក្នុងចំណោមមន្ត្រីយោធាដែលឡើងឋានន្តរសក្តិទាំងនេះរួមមានរដ្ឋ លេខាធិការក្រសួងការពារជាតិមួយរូប គឺលោកឯល វ៉ាន់សារ៉ាត លោកឧត្តមសេនីយ៍ឈុំ សុជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិ រួមទាំងអតីតមេបញ្ជាការកងទ័ពខ្មែរក្រហមលោកកែវ ពង្សនិងលោកសុខភាព ត្រូវបំពាក់ផ្កាយមាសបួនដំណាលគ្នាជាមួយនឹងអនុរដ្ឋលេខាធិការចំនួន ប្រាំពីររូបផ្សេងទៀត។ ក្រៅពីនោះមានអគ្គមេបញ្ជាការរងចំនួនប្រាំពីររូបដូចជាលោកដុំ ហាក់ ដែលធ្លាប់ត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានឆ្នាំមុនពាក់ព័ន្ធនឹង គ្រឿងញៀន លោកគៀង សាវុធ លោកអ៊ុង សំខាន់និងលោកឧត្តមសេនីយ៍ឈិន ចាន់ពណ៌។
បន្ថែមពីនោះមានអគ្គលេខាធិការនិងអគ្គលេខាធិការរងក្រសួងការពារជាតិ អគ្គនាយកនៃនាយកដ្ឋានផ្សេងៗ។ដោយឡែកមេបញ្ជាការកងទ័ពជើងទឹកលោកទៀ វិញ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិក៏ត្រូវដំឡើងឋានៈពីឧត្តមនាវីផ្កាយបី ទៅជាឧត្តមនាវីផ្កាយបួនជាមួយនឹងមេបញ្ជាការកងទ័ពជើងអាកាសលោកសឹង សំណាងផងដែរ។
គេសង្កេតឃើញការដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ក្នុងកងកម្លាំង ប្រដាប់អាវុធជាពិសេសក្នុងជួរយោធាបានកើតឡើងផុលផុសក្រោយពីការប៉ះ ទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលបានចូល លុកលុយនៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហាររបស់កម្ពុជា។
ក៏ប៉ុន្តែការដំឡើងឋានៈជាឧត្តមសេនីយ៍ផ្កាយបួនបានកើតឡើងបន្ទាប់ពី កងកម្លាំងប្រដាប់អាវុធត្រូវគេអះអាងថាបានបាញ់បង្រ្កាបក្រុមបាតុករ ដែលជាជនស៊ីវិលក្នុងអំឡុងពេលចុងក្រោយនេះ។
មនុស្សចំនួនប្រាំមួយទៅប្រាំពីរនាក់បានស្លាប់ក្នុងការបង្រ្កាបបាតុកម្មក្រោយពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣។
យោងតាមឯកសារបរទេស ឧត្តមសេនីយ៍កងប្រដាប់អាវុធកម្ពុជាមានចំនួនរាប់ពាន់នាក់។ប៉ុន្តែ ឯកសារខ្លះបញ្ជាក់ថាឧត្តមសេនីយ៍ទាំងនោះមានចំនួនច្រើនជាង២.២០០ នាក់ដោយរាប់ទាំងឧត្តមសេនីយ៍ផ្កាយប្រាំដែលឧត្តមសេនីយ៍ផ្កាយប្រាំ នេះមានលោកហេង សំរិន ប្រធានរដ្ឋសភា លោកជា ស៊ីម ប្រធានព្រឹទ្ធសភានិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ខណៈដែលកងទ័ពកម្ពុជាមានប្រមាណជាង១២ម៉ឺននាក់និងចំនួនប្រជា ពលរដ្ឋកម្ពុជាជាង១៤លាននាក់។
ដោយឡែកនៅសហរដ្ឋអាមេរិកមានឧត្តមសេនីយ៍មានចំនួនតិចជាង១៥០០នាក់ តែប៉ុណ្ណោះសម្រាប់កងកម្លាំងប្រដាប់អាវុធចំនួនជាង១,៤លាននាក់ និងសម្រាប់ប្រជាពលរដ្ឋអាមេរិកជាង៣១៥លាននាក់។
លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថានិកហ្វិក មានប្រសាសន៍ថាការលើកទឹកចិត្តផ្នែកកងកម្លាំងប្រដាប់អាវុធបង្ហាញថា ប្រទេសកម្ពុជាមិនទាន់មានស្ថិរភាពនៅឡើយ។
«បើធៀបទៅនឹងប្រទេសខាងក្រៅឧត្តមសេនីយ៍នៅកម្ពុជាហាក់ដូចជាមាន ចំនួនលើសលុបពេកហើយ។មួយវិញទៀតក៏បង្ហាញពីនិរន្តភាពរបស់ប្រទេស ដែរប្រសិនបើមានឧត្តមសេនីយ៍ច្រើន មានកងទ័ពច្រើនធ្វើសកម្មភាពគឺមានន័យថាប្រទេសនោះមិនទាន់មាន ស្ថិរភាពនៅឡើយទេ»។
សម្រាប់លោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិវិញការដំឡើងឋានៈ ជាមេបញ្ជាការយោធាច្រើនហួសនឹងនាំឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ កងកម្លាំងប្រដាប់អាវុធ។
«មាននាយទាហានដ៏ច្រើនហើយចំណែកឯកូនទាហានមានចំនួនតិចតួចគឺ ប៉ះពាល់ដល់ប្រសិទ្ធភាពការងារក្នុងករណីដែលប្រទេសយើងមានចម្បាំងឬ ប្រទេសយើងមានបញ្ហាអ្វីមួយ»។
ទោះជាមានការបកស្រាយបែបនេះ លោកឧត្តមសេនីយ៍ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងនៅក្នុងពិធីបំពាក់ ឋានន្តរសក្តិនាយឧត្តមសេនីយ៍ ផ្កាយមាសបួនដល់មន្ត្រីយោធាទាំង២៩រូបកាលពីពីរសប្តាហ៍មុនដោយ ច្រានចោលការរិះគន់អំពីអ្វីដែលគេធ្លាប់ឮកន្លងមកថាមានអតិផរណា ថា្នក់ឧត្តមសេនីយ៍កងកម្លាំងប្រដាប់អាវុធនៅកម្ពុជា។
លោកទៀ បាញ់ បានលើកឡើងថាគេមិនអាចប្រៀបធៀបចំនួនឧត្តមសេនីយ៍យោធាកម្ពុជាជាមួយ សហរដ្ឋអាមេរិកនោះទេ។ លោកថា ទីនេះ«គឺប្រទេសកម្ពុជា»។
«ថ្មីបំផុតនេះបានប្រៀបធៀបសហរដ្ឋអាមេរិកថាមិនមានឧត្តមសេនីយ៍ស្មើ ពាក់កណ្តាលនឹងឧត្តមសេនីយ៍កម្ពុជាផង។នោះគឺសហរដ្ឋអាមេរិក។វាមិន មែនកម្ពុជា។ឈ្មោះក៏ខុសគ្នាអ្វីៗក៏ខុសគ្នាហើយនេះក៏យើងឃើញថា សមរម្យដែរ។ នៅតែមោទនភាពសម្រាប់ជាតិយើងតែយើងឃើញថា(ឧត្តមសេនីយ៍)របស់យើង ល្មម។ធ្វើអីយើង។វាត្រូវតែអញ្ចឹង។នេះគឺកម្ពុជា»។
ប្រទេសកម្ពុជាដែលឆ្លងកាត់សង្គ្រាមបែបទ័ពព្រៃផងនិងទ័ពរដ្ឋា ភិបាលផងតម្រូវឲ្យទទួលយកការហ្វឹកហាត់កងទ័ពរបស់ខ្លួនឲ្យទៅជាកង ទ័ពអាជីពមួយពិតប្រាកដ។
ការរៀបចំរចនាសម្ព័ន្ធយោធាមិនសមស្របនឹងនាំឲ្យការចំណាយកាន់តែ ខ្ពស់សម្រាប់ប្រទេសក្រីក្រនេះហេតុដូច្នេះហើយបានជាសហគមន៍ អន្តរជាតិបានផ្តល់យោបល់ដល់កម្ពុជាឲ្យកែសម្រួលកងទ័ពរបស់ខ្លួននៅ ឆ្នាំ១៩៩៨ជាពិសេសទាក់ទងនឹងអតិផរណានៃឋានន្តរសក្តិក្រោយពីមានការ ច្របាច់បញ្ចូលគ្នារវាងអតីតកងទ័ពតស៊ូនិងកងទ័ពរដ្ឋាភិបាល។
យោងតាមឯកសារនៃគណៈកម្មាធិការនិតិសម្បទានិងអភិវឌ្ឍន៍ កម្ពុជា(Cambodian Rehabilitation and Development Board)និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ក្នុងកិច្ចប្រជុំជា មួយប្រទេសផ្តល់ជំនួយកាលពីឆ្នាំ២០០២ ប្រទេសកម្ពុជាមានគម្រោងកាត់រំសាយកងទ័ពចំនួន៥៥.០០០នាក់ក្នុងរយៈ ពេលប្រាំឆ្នាំគឺពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៣ ក្រោមជំនួយរបស់ធនាគារពិភពលោក។
ប៉ុន្តែដោយសារអំពើពុករលួយការកាត់រំសាយកងទ័ពបានបញ្ឈប់នៅកណ្តាល ទី។មានតែកងទ័ពចំនួន១៥.០០០នាក់ប៉ុណ្ណោះបានវិលត្រឡប់ទៅកាន់ជីវភាព ស៊ីវិលវិញ។
ប្រទេសកម្ពុជាបានចំណាយលើវិស័យយោធាកាលពីឆ្នាំ២០១១ចំនួន១៩១លាន ដុល្លារអាមេរិក។ប៉ុន្តែការចំណាយនេះបានកើនដល់ប្រមាណ៥០០លានដុល្លារ ក្នុងមួយឆ្នាំ ក្នុងរយៈពេលចុងក្រោយនេះឬស្មើនឹងប្រហាក់ប្រហែល៣ភាគរយនៃផលិតផល ដុលសរុប។
ឯកសារបរទេសបង្ហាញថាកងទ័ពកម្ពុជាអន់ខ្សោយ មានឧបករណ៍ប្រើប្រាស់មួយចំនួនចាស់ៗនិងបច្ចេកវិទ្យាមិនសូវជឿនលឿន។ បន្ថែមពីនោះទៀតមានឧត្តមសេនីយ៍យោធាជាច្រើនលើសលុបទៀតផង។
ការចំណាយនេះប្រហាក់ប្រហែលនឹងជាង៣០ដងទាបជាងការចំណាយផ្នែកយោធា របស់ប្រទេសថៃដែលជាប្រទេសគូជម្លោះរបស់កម្ពុជាជុំវិញបញ្ហាប្រាសាទ ព្រះវិហារនិងបញ្ហាព្រំដែន។
ការសិក្សាមួយរបស់មូលនិធិសិក្សាសង្គមនយោបាយFASAPO ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងឲ្យដឹងថា ប្រទេសវៀតណាម និងកម្ពុជាធ្លាប់មានកិច្ចព្រមព្រៀងនឹងគ្នាហើយក្រោយពីឆ្នាំ ១៩៨៩មានជំនាញការកងទ័ពវៀតណាមចំនួន១.១៩៩នាក់បានជួយកងទ័ព កម្ពុជា។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថាការលើកដំឡើងបុណ្យសក្តិផ្នែកកងទ័ពមានលំនាំដូចប្រទេសវៀតណាម។
លោកបញ្ជាក់ថាការលើកទឹកចិត្តនេះដើម្បីភាពស្មោះស្ម័គ្រដល់បក្សកុម្មុយនិស្ត។
ក៏ប៉ុន្តែលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាអះអាងថាការដំឡើងបុណ្យសក្តិជា នាយឧត្តមសេនីយ៍ផ្កាយបួនគឺដោយសារគុណសម្បត្តិការងាររបស់មន្ត្រី ទាំងនោះនាពេលកន្លងមក។
«វាត្រូវតែទទួលស្គាល់អំពីកិច្ចការរបស់ខ្លួនក្នុងរយៈពេលនៃការ រួមចំណែកការងាររបស់ជាតិមាតុភូមិជាពិសេសក្នុងកងយោធពលខេមរ ភូមិន្ទនេះ»។
មូលនិធិសិក្សាសង្គមនយោបាយFASAPOបានរៀបរាប់ថាកងប្រដាប់អាវុធត្រូវ គេចង្អុលថាបានជាប់ពាក់ព័ន្ធក្នុងឃាតកម្មជាបន្តបន្ទាប់។ជាក់ ស្តែងមានជនស៊ីវិលស្លាប់យ៉ាងតិច២៦៣នាក់ចន្លោះពីខែមករា ឆ្នាំ១៩៩៧ដល់តុលាឆ្នាំ ១៩៩៨ ដោយសារភា្នក់ងាររបស់រដ្ឋាភិបាលដែលពាក់កណ្តាលនៃភ្នាក់ងារទាំងនោះ គឺជាយោធា។
ផ្អែកតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចន្លោះពីខែមករាឆ្នាំ១៩៩៩ដល់ខែធ្នូឆ្នាំ២០០១មានករណីឃាតកម្ម ចំនួន១៣០បានកើតឡើងហើយកងយោធាមានការជាប់ពាក់ព័ន្ធចំនួន៤៦ករណី ក្នុងឃាតកម្មនេះ។ កងរាជអាវុធហត្ថជាប់ពាក់ព័ន្ធ១៩ករណីនិងកងប៉ូលិសពាក់ព័ន្ធ២៩ ករណី៕

No comments:
Post a Comment