Paris Peace Accords 23 Oct. 1991

Monday, March 31, 2014

អង្គការ​ អ៊ុប​ពើ​រ៉េ​ហ្សុន​ស្មាយ ចុះជួយ​ វះកាត់​ពលរដ្ឋ ដែល​មាន​បញ្ហា​ ពិការ​មុខមាត់ ​ផ្សេងៗ​​


អង្គការ​ អ៊ុប​ពើ​រ៉េ​ហ្សុន​ស្មាយ ចុះជួយ​ វះកាត់​ពលរដ្ឋ ដែល​មាន​បញ្ហា​ ពិការ​មុខមាត់ ​ផ្សេងៗ​​


ដោយ៖​ ​ប្រែ​ង សត្យា​ភិរក្ស​​ / វីអូឌី | ថ្ងៃចន្ទ ទី31 ខែមិនា ឆ្នាំ2014

អង្គការ​ អ៊ុប​ពើ​រ៉េ​ហ្សុន​ស្មាយ (Operation Smile) សហការ ​ជាមួយ​ មន្ទីរពេទ្យ ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចុះជួយ​វះកាត់ ​ជូន​ប្រជាពលរដ្ឋ ​ដែល​មាន​មាត់​ឆែ​ប ឆែប​ក្រអូម រលាក និង​ពិការ​មុខមាត់​ផ្សេងៗ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ដល់​ថ្ងៃ​ទី​៤ ខែ​មេសា ​នេះ ដែល​ធ្វើឡើង ​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត​។​
​សេចក្ដីជូនដំណឹង​អ៊ុប​ពើ​រ៉េ​ហ្សុន​ស្មាយ​ឲ្យដឹងថា ការវះកាត់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជួយ ដល់​ប្រជាពលរដ្ឋ​គ្រប់​វ័យ​ដែល​មាន​បញ្ហា​ឆែបមាត់ ឆែប​ក្រអូមមាត់ រលាក និង​ពិការ​មុខ មាត់​ផ្សេងៗ ឲ្យ​ពួកគេ​ទទួលបាន​នូវ​ស្នាមញញឹម​ជាថ្មី​ម្ដងទៀត​។ ជំនួយការ​ផ្នែក​រដ្ឋបាល​នៃ​អង្គការ​អ៊ុប​ពើ​រ៉េ​ហ្សុន​ស្មាយ លោក​ទិត្យ ប៊ុន​អេង បានឲ្យ​VOD​ដឹងថា ប្រជាពលរដ្ឋ​ដែល​មាន បំណង​ទទួលបាន​ការវះកាត់​នេះ ត្រូវ​ធ្វើ​ការចុះ​ឈ្មោះ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី​៣ ខែ​មេសា ហើយ​នឹង​ត្រូវ​ទទួលបាន​ការវះកាត់​នៅ​ថ្ងៃទី​៤ ខែ​មេសា​។ លោក​បន្ថែមថា ចំពោះ​ករណី​ធ្ងន់ធ្ងរ នោះ​អង្គការ​នឹង​ពិចារណា​យកទៅ​ធ្វើការ​វះកាត់​នៅពេល​ក្រោយ​ទៀត​។​
​សម្រាប់​ប្រជាពលរដ្ឋ​ ដែល​ចង់​ទទួលបាន​ព័ត៌មាន​បន្ថែម អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០២៣ ២១១ ៤០៥  ០៧០ ៣៣៣ ៣៧២  ០៧៧ ៨៣៨ ៤៧៣ និង​តាមរយៈ​គេហទំព័រ www.operationsmile.org.kh ៕


No comments:

Post a Comment