សកម្មភាពប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខរាជធានីភ្នំពេញ ជាមួយបាតុកម្មគាំទ្រលោក ម៉ម សូណង់ដូ នៅស្ពាននាគ ក្បែរវត្តភ្នំ នៅព្រឹកថ្ងៃទី៣១ មីនា ឆ្នាំ២០១៤។
លោក ម៉ម សូណង់ដូ ថ្លែងក្រោយពេលក្រុមបាតុករប៉ះទង្គិចជាមួយសន្តិសុខសាលារាជធានី។ RFA/Leng
បាតុករ គាំទ្រ លោក ម៉ម សូណង់ដូ ប៉ះទង្គិចជាមួយ កងសន្តិសុខ
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ៣១ មីនា ២០១៤
ក្រុមបាតុករគាំទ្រប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ប្រមាណ ១០០នាក់ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅសួនច្បារវត្តភ្នំ នៅព្រឹកថ្ងៃទី៣១ មីនា ក្នុងពេលក្រុមបាតុករព្យាយាមសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ ក្រុមបាតុករឲ្យដឹងថា កម្មករមួយចំនួនបានរងរបួសក្នុងការប៉ះទង្គិចគ្នានោះ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ បានអះអាងថា មានបាតុករ ៦នាក់បានរងរបួសក្នុងពេលប៉ះទង្គិច។
បាតុករប្រមាណ ១០០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា និងអ្នកផ្សេងទៀត បានចូលរួមសម្ដែងមតិរិះគន់រដ្ឋាភិបាលមិនដំឡើងរលកធាតុអាកាសផ្សាយបន្ត ឬហ្វ្រេកង់សម្រាប់វិទ្យុ និងហ្វ្រេកង់បង្កើតប៉ុស្តិ៍ទូរទស្សន៍សំបុកឃ្មុំដល់លោក ម៉ម សូណង់ដូ ដែលបានដាក់ពាក្យសុំអស់ជាច្រើនឆ្នាំមកហើយ។
សូមរង់ចាំស្ដាប់និងអានព័ត៌មាននេះពិស្ដារ…
No comments:
Post a Comment