Paris Peace Accords 23 Oct. 1991

Saturday, March 15, 2014

ប៉ូលិស​ រារាំង​ បណ្ដាញ​យុវជន​កម្ពុជា​ ផ្សព្វផ្សាយ​ ពី​ សិទ្ធិ​មនុស្ស​ នៅ​កំពង់ធំ

ប៉ូលិស​ រារាំង​ បណ្ដាញ​យុវជន​កម្ពុជា​ ផ្សព្វផ្សាយ​ ពី​ សិទ្ធិ​មនុស្ស​ នៅ​កំពង់ធំ


ដោយ ខែ សុណង /​ អាស៊ីសេរី | ១៤ មីនា ២០១៤
បណ្ដាញ​សហគមន៍​ ការពារ​ព្រៃ​ឈើ​ ឃុំ​សណ្ដាន់ ខេត្ត​កំពង់ធំ បាន​អះអាង ​ថា អាជ្ញាធរ ​មាន​សមត្ថកិច្ច ​បាន​ចុះ​ទៅ ​រារាំង ​ពួក​គេ ​មិន​ឲ្យ​ ជួប​ប្រជុំ​គ្នា ផ្សព្វផ្សាយ​ពី​សិទ្ធិ​មនុស្ស និង​សេរីភាព​ របស់​ អង្គការ​សមាគម។
សមាជិក​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ក្បាលខ្លា ឃុំ​សណ្ដាន់ និង​ជា​បណ្ដាញ​ក្រុម​ស្នូល​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក ហឿន សុភាព ថ្លែង​នៅ​ថ្ងៃ​ទី​១៤ មីនា ថា បណ្ដាញ​យុវជន​កម្ពុជា ហៅ​កាត់​ថា ស៊ី.វាយ.អ៊ិន (CYN) បាន​បើក​វគ្គ​ផ្សព្វផ្សាយ​ពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​សេរីភាព​របស់​សមាគម ដល់​បណ្ដាញ​ការពារ​ព្រៃ​ឈើ​ប្រមាណ ៣០​នាក់ ប៉ុន្តែ​ការ​ជួប​ជុំ​នេះ​ត្រូវ​បាន​រំខាន​ដោយ​កម្លាំង​សមត្ថកិច្ច​ឃុំ​សណ្ដាន់ ប្រដាប់​ដោយ​អាវុធ ទារ​រក​លិខិត​បេសកកម្ម​ចេញ​ពី​អាជ្ញាធរ​ស្រុក​ខេត្ត។
លោក ហឿន សុភាព៖ «នៅ​ពេល​ដែល​យើង​ជួប​ជុំ​អស់​រយៈ​ប្រហែល ១​ម៉ោង ក្រុម​ប៉ូលិស ៧​នាក់​ហ្នឹង គាត់​ចូល​មក​រំខាន​អត់​អោយ​យើង​ផ្សព្វផ្សាយ​បន្ត​ទៀត។ ប៉ូលិស​ប៉ុស្តិ៍​ឃុំ​សណ្ដាន់ ខ្លះ និង​ប៉ូលិស​ព្រហ្មទណ្ឌ ២​នាក់ ដាច់​ខាត​គេ​ឲ្យ​យើង​ឈប់​ផ្សព្វផ្សាយ​ច្បាប់​ហ្នឹង​បន្ត​ទៀត។ ខ្ញុំ​គិត​ថា វា​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​សេរីភាព​ការ​ចូល​រួម​ប្រជុំ​របស់​ប្រជាជន​យើង។ គាត់​នៅ​តែ​ទាមទារ​ថា បើ​សិន​ជា​យើង​ចង់​ផ្សព្វផ្សាយ​បន្ត​ទៀត លុះត្រា​តែ​យើង​សុំ​ច្បាប់​ពី​ចៅហ្វាយ​ខេត្ត ពី​ចៅហ្វាយ​ស្រុក​សិន»
តំណាង​សហគមន៍​ព្រៃ​ឡង់ បាន​ឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​អាជ្ញាធរ​រារាំង​ពួក​គាត់ មិន​ឲ្យ​ជួប​ប្រជុំ​ដូច​គ្នា​នេះ។ កន្លង​មក ពួក​គេ​តែង​ទាមទារ​រក​លិខិត​នេះ​លិខិត​នោះ ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ជួប​ជុំ​គ្នា​របស់​សហគមន៍៕



No comments:

Post a Comment