លោក សម រង្សី និង លោក កឹម សុខា ក្នុងសមាជមហាជនថ្ងៃ ទី30 ខែ មីនា ឆ្នាំ 2014
RFI / Siv channa
បក្សប្រឆាំង នៅតែបដិសេដ មិនចូល សភា និង ទាមទារ ឲ្យមាន ការបោះឆ្នោតឡើងវិញ
គណបក្ស សង្គ្រោះជាតិ នៅតែបដិសេដ មិនព្រម ចូលសភាដដែល ប្រសិនណា បើគ្មានការស៊ើបអង្កត ភាពមិនប្រក្រតី នៃការបោះឆ្នោត ឫគ្មានការបោះឆ្នោតឡើងវិញ ដូចអ្វី ដែលបក្សប្រឆាំងនេះ បានស្នើនោះ។ ប៉ុន្តែ គណបក្ស ប្រជាជនកម្ពុជា បានអះអាងរួចហើយ ថា មិនមាននោះឡើយ ការបោះឆ្នោត មុនអាណត្តិ ព្រោះមិនមាន ច្បាប់ ចែង។
នៅក្នុងសមាជមហាជនរបស់ខ្លួននៅរសៀលថ្ងៃ អាទិត្យ ទី 30 មីនានេះ គណបក្សសង្គ្រោះជាតិនៅតែប្រកាសមិនចូលសភា និង បន្តទាមទាការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ឫឲ្យមានការបោះឆ្នោតឡើងវិញ។ថ្លែងនៅលើវេទិកាសមាជមហាជននៅស្នាក់ការកណ្តាលរបស់ខ្លួន លោក កឹម សុខា អនុប្រធានគណបក្សសង្រោះជាតិបានថ្លែងប្រាប់អ្នកគាំទ្រដែលកំពុងឈក្រោមកម្តៅថ្ងៃថា គណបក្សសង្គ្រោះជាតិនឹងធ្វើតាមឆន្ទៈប្រជាពលរដ្ឋដោយទាមទាឲ្យការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ឫ បោះឆ្នោតឡើងវិញ។
ចំណែកលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ វិញ បានលើកឡើងទាំងមានជំនឿចិត្ត ថា គណបក្សសង្រោះជាតិនឹងភាពយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបាន។
លោក ឈាង វុន មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការមិនចូលសភារបស់គណបក្សប្រឆាំង មិនបានធ្វើឲ្យជាប់គាំងនោះឡើយដោយសភានៅតែមានដំណើរការជាធម្មតា ហើយការបោះឆ្នោតឡើងវិញមុនអាណត្តិនោះគឺមិនមាននោះឡើយ ព្រោះមិនមាននៅក្នុងច្បាប់។ លោក ឈាង វុន បានសង្កត់ធ្ងន់ ថា ដំណោះស្រាយគឺ ស្តិតនៅលើភាពស្មោះត្រង់ និង បម្រើផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋប្រាកដ និង មិនមានផលលំបាកទៅថ្ងៃក្រោយ។
សមាជមហាជនលើកទីពីររបស់គណបក្សសង្គ្រោះជាតិនៅរសៀលថ្ងៃនេះបានធ្វើឡើងប្រមាណពីរម៉ោង ចាប់ពីម៉ោង ១ ដល់ ម៉ោង 2 រសៀល នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ។ សមាជនេះមានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងច្រើនបានចូលរួម និង បានឡើងថ្លែងរិះគន់នមិនសំចៃមាត់ដល់រដ្ឋាភិបាលកម្ពុជាដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។គណបក្សសង្គ្រោះជាតិបានសម្រេចធ្វើសមាជមហាជននៅទីស្នាក់ការកណ្តាលរបស់ខ្លួន បន្ទាប់ពីសាលារាជធានីភ្នំពេញបានបដិសេដសំណើសុំធ្វើវេទិកានេះនៅទីលានប្រជាធិនតេយ្យ និង មុខបុទុមវត្តីរួចមក៕

No comments:
Post a Comment