ក្រុមប៉ូលិសនិងបាតុករ ប៉ះទង្គិចគ្នា នៅក្នុងបាតុកម្មទាមទារហ្វេ្រកង់ និងវិទ្យុសំបុកឃ្មុំ នៅថ្ងៃទី៣១មិនា ២០១៣។
RFI/Siv Channa
របួស ៥នាក់ និងចាប់ខ្លួនម្នាក់ ក្នុងបាតុកម្ម ទាមទារ ហ្វ្រេកង់វិទ្យុ និងទូរទស្សន៍សំបុកឃ្មុំ
កម្លាំងសមត្ថកិច្ចដែលក្នុងនោះមានកងកម្លាំងសន្តិសុខ និងប៉ូលិសបានវាយបង្ក្រាបទៅលើក្រុមបាតុករប្រហែល ១០០ នាក់ ដែលទាមទារសុំហ្វ្រេកង់វិទ្យុ និងទូរទស្សន៍សំបុកឃ្មុំ របស់លោក ម៉ម សូណង់ដូ នៅសួនច្បារស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី៣១មីនានេះ។
ការបង្ក្រាបបានកើតឡើងក្រោមហេតុផលថា បាតុករបានធ្វើបាតុកម្មដោយខុសច្បាប់។ ភ្លាមៗក្រោយការប៉ះទង្គិចនោះ អង្គការសិទ្ធិមនុស្ស ដែលឃ្លាំមើលហេតុការណ៍នោះ បានរកឃើញមនុស្សយ៉ាងហោចណាស់ ៥នាក់រងរបួសធ្ងន់និងស្រាល។ លោកអំ សំអាត អ្នកឃ្លាំមើលសិទ្ធមនុស្សអង្គការលីកាដូ បានប្រាប់វិទ្យុបារាំងថា អ្នករបួសម្នាក់ធ្ងន់ បានបែកក្បាល និងត្រូវដេរជាច្រើនថ្នេរ ចំណែកបុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសារតែបុរសនោះប្រើពាក្យសម្តីមិនសមរម្យទៅលើកងកម្លាំងសន្តិសុខនិងប៉ូលិស។
យ៉ាងណាក៏ដោយ កងកម្លាំងសន្តិសុខ និងប៉ូលិស បានបញ្ជាក់ថា ការបង្ក្រាបនេះ គឺដោយសារតែក្រុមបាតុករ ប្រើពាក្យមិនសមរម្យ ក្នុងគោលបំណងបង្កអំពើហិង្សាពាក្យសម្តី ចំពោះក្រុមប៉ូលិស។ ប៉ុន្តែ ក្រុមបាតុករនិងសង្គមស៊ីវិល បានលើកឡើងថា ការញុះញង់ឲ្យមានអំពើហិង្សានេះ គឺកើតចេញពីជនបង្កប់មួយចំនួន ដែលចង់បង្កើតអំពើហិង្សា ហើយចង់ឲ្យក្រុមសមត្ថកិច្ចបើកការបង្ក្រាប។
នៅព្រឹកនេះ បន្ទាប់ពីការការបង្ក្រាបពីអាជ្ញាធរប៉ូលិស លោកម៉ម សុណង់ដូ ក៏បានទៅដល់ស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ និងបានស្នើដល់អាជ្ញាធរបញ្ឈប់ការប្រើហិង្សា ដើម្បីបំបែកពលរដ្ឋដែលតវ៉ា។ ភ្លាមៗនោះ លោកក៏បានប្រាប់ទៅអ្នកគាំទ្រឲ្យផ្អាកការតវ៉ាទាមទារ សិន និងត្រៀមកំណត់កាលបរិច្ឆេទតវ៉ាជាថ្មី នៅពេលខាងមុខទៀត។
សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ធ្លាប់បានប្រកាសកាលពីថ្ងៃទី២៤ ខែមីនាថា លោកនឹងមិនដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មនៅថ្ងៃទី៣១ខែមីនានេះទេ ព្រោះសាលារាជធានីភ្នំពេញ មិនអនុញ្ញាត ហើយបើមានការធ្វើបាតុកម្មណាមួយនៅថ្ងៃនេះ លោកនឹងមិនទទួលខុសត្រូវនោះទេ ព្រោះនោះគឺជាឆន្ទៈ និងសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលចង់មានស្ថានីយ៍ទូរទស្សន៍ និងវិទ្យុឯករាជ្យ៕

No comments:
Post a Comment