ប្រជាពលរដ្ឋមកពី ៣ឃុំ នៅស្រុកថ្មបាំង ខេត្តកោះកុង ហែរក្បួនតាមម៉ូតូប្រមាណ ទៅប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកោះកុង ដើម្បីដាក់ញត្តិជូនអាជ្ញាធរ ស្នើឲ្យផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង នៅព្រឹកថ្ងៃ៣១ មីនា ឆ្នាំ២០១៤។ Licadho Photo
ពលរដ្ឋ នៅកោះកុង ដាក់ញត្តិ ទាមទារ ឲ្យផ្អាកគម្រោង សង់ទំនប់ វារីអគ្គិសនី ស្ទឹងអារ៉ែង
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ៣១ មីនា ២០១៤
ប្រជាពលរដ្ឋមកពី ៣ឃុំ នៅស្រុកថ្មបាំង ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣១ មីនា ហែរក្បួនតាមមធ្យោបាយម៉ូតូប្រមាណ ១០០គ្រឿង ទៅប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកោះកុង ដើម្បីដាក់ញត្តិជូនអាជ្ញាធរ ស្នើឲ្យផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត បានឲ្យដឹងថា ប្រជាពលរដ្ឋចូលរួមហែក្បួនមានចំនួនចន្លោះពីជាង ១០០នាក់ ទៅជិត ២០០នាក់។ មន្ត្រីសិទ្ធិមនុស្សរូបនេះបានឲ្យដឹងថា ការតវ៉ាប្រឆាំងលើគម្រោងសាងសង់ទំបន់វារីអគ្គិសនីស្ទឹងអារ៉ែង របស់ប្រជាពលរដ្ឋនៅស្រុកថ្មបាំង កន្លងមក គឺបានឈានដល់បិទផ្លូវជាតិចូលទៅតំបន់អារ៉ែង មិនឲ្យគ្រឿងចក្រក្រុមហ៊ុនចិន ចេញចូលឡើយ គឺអស់រយៈពេល ២សប្តាហ៍កន្លងទៅនេះ។
លោក អ៊ិន គង់ជិត បានឲ្យដឹងថា គម្រោងសាង់សង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង បានប៉ះពាល់លំនៅឋាន និងការរស់នៅរបស់ពលរដ្ឋតំបន់នោះជាង ៦០០គ្រួសារ ហើយក្រុមហ៊ុនដែលទទួលបានសិទ្ធិសិក្សាលើគម្រោងវារីអគ្គិសនីស្ទឹងអារ៉ែង គឺក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូ ហាយត្រូ (Sino hydro)។
No comments:
Post a Comment