កម្លាំងសមត្ថកិច្ចរារាំងក្រុមអ្នករត់រ៉ឺម៉កកង់បី មិនឱ្យធ្វើការតវ៉ានៅមុខប្រាសាទអង្គរវត្ត ក្នុងរឿងទាមទារឱ្យដោះលែងមនុស្ស ២១នាក់ដែលកំពុងជាប់ឃុំនៅត្រពាំងផ្លុង ដោយសារតែធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ នាខេត្តសៀមរាប នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។
បុរស ៣នាក់ ត្រូវនាំទៅធ្វើ កិច្ចសន្យា បន្ទាប់ពី ប្រមូលផ្ដុំគ្នា ទាមទារ ឲ្យដោះលែង អ្នកជាប់ឃុំ២១នាក់
ដោយ ហង្ស សាវយុត / អាស៊ីសេរី | ០៨ មីនា ២០១៤
កម្លាំងប៉ូលិស និងតំណាង អយ្យការ អមសាលាដំបូង ខេត្តសៀមរាប បាននាំខ្លួនបុរស អ្នករត់រ៉ឺម៉ក កង់បីចំនួន ៣នាក់ ទៅធ្វើកំណត់ហេតុ និងកិច្ចសន្យា អស់រយៈពេលជាច្រើនម៉ោង កាលពីព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា។
ការនាំខ្លួនទៅធ្វើកិច្ចសន្យានេះ បន្ទាប់ពីក្រុមអ្នករត់រ៉ឺម៉កកង់បីប្រមាណជិត ២០នាក់ បានប្រមូលផ្ដុំគ្នានៅមុខប្រាសាទអង្គរវត្ត ក្នុងបំណងធ្វើការទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ២១រូប ដែលសមត្ថកិច្ចបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ ដោយសារតែធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែលើផ្លូវវ៉េងស្រេង នាទីក្រុងភ្នំពេញកន្លងទៅ។
ស្នងការរងនគរបាលខេត្តសៀមរាប លោក ភឹង ចិន្ដារិទ្ធិ បានមានប្រសាសន៍ថា សមត្ថកិច្ចមិនអនុញ្ញាតឱ្យក្រុមអ្នករត់រ៉ឺម៉កកង់បីទាំងនោះ ប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅមុខអង្គរវត្តបានទេ ពីព្រោះវាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងភ្ញៀវទេសចរជាច្រើន។
ចំណែកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សំរិទ្ធ សុខុន បានហៅការប្រមូលផ្ដុំតវ៉ារបស់ក្រុមអ្នករត់រ៉ឺម៉កកង់បីទាំងនោះថា ធ្វើឡើងដោយគ្មានច្បាប់ និងប្រើសេរីភាពរបស់ពួកគេជ្រុលហួសហេតុ៕
No comments:
Post a Comment